ញ័រទ្រូង ងាយអស់កម្លាំងដោយគ្មានមូលហេតុ អាចបង្ហាញពី បេះដូងលោតខុសចង្វាក់
ជំងឺ បេះដូងលោតខុសចង្វាក់ កំពុងក្លាយជាបញ្ហាសុខភាពដែលរកឃើ […]

Table of Contents
ជំងឺស្ទះសរសៃឈាមបេះដូង ជាបញ្ហាសុខភាពដែលរកឃើញញឹកញាប់ ជាពិសេសចំពោះក្រុមមនុស្សចាស់ និងអ្នកដែលមានកត្តាហានិភ័យដូចជា លើសឈាម ទឹកនោមផ្អែម ខ្លាញ់ក្នុងឈាមខ្ពស់ ឬមានប្រវត្តិគ្រួសារកើតជំងឺបេះដូង នៅពេលដែលស្ថានភាពនេះកើតឡើង គ្រូពេទ្យនឹងពិចារណាពីវិធីសាស្ត្រព្យាបាលដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ។ បច្ចុប្បន្ននេះ មានវិធីសាស្រ្តព្យាបាលសំខាន់ៗចំនួនបីគឺ៖ ការព្យាបាលដោយថ្នាំ ការពង្រីកសរសៃឈាមបេះដូងដោយប៉េងប៉ោង និងការវះកាត់តសរសៃឈាមបេះដូង ដោយដំបូងវេជ្ជបណ្ឌិតនឹងព្យាបាលដោយថ្នាំ ប៉ុន្ដែប្រសិនបើសរសៃឈាមត្បៀតលើស 70% នឹងត្រូវធ្វើការពង្រីកដោយប្រើដាក់ប៉េងប៉ោង ឬធ្វើការតសរសៃឈាម ដោយវិធីសាស្រ្តទាំងពីរមានគុណសម្បត្តិ និងដែនកំណត់ខុសៗគ្នា៖
ការដាក់ប៉េងប៉ោង (Balloon Angioplasty) ឬការពង្រីកសរសៃឈាមបេះដូងដោយប្រើប៉េងប៉ោង (Percutaneous Coronary Intervention: PCI) គឺជានីតិវិធីមួយដែលធ្វើការដាក់បំពង់សុងដែលមានប៉េងប៉ោងតូចខ្នាតតូចចូលទៅក្នុងសរសៃឈាមដែលត្បៀត។ បន្ទាប់មកធ្វើការពង្រីកប៉េងប៉ោងដើម្បីពង្រីកសរសៃឈាមដើម្បីឱ្យឈាមហូរកាន់តែងាយស្រួល ហើយក្នុងករណីជាច្រើន វេជ្ជបណ្ឌិតអាចដាក់លួស (Stent) ដែលមានលក្ខណៈជាសំណាញ់ ដើម្បីការពារមិនឪ្យមានការស្ទះសរសៃឈាមឡើងវិញម្ដងទៀត
ការវះកាត់តសរសៃឈាមបេះដូង ឬ Coronary artery bypass grafting (CABG) គឺជាវិធីវះកាត់ដែលប្រើសរសៃឈាមពីផ្នែកផ្សេងទៀតនៃរាងកាយ ដូចជាជើង ឬទ្រូង ដើម្បីភ្ជាប់ទៅសរសៃឈាមបេះដូងខាងលើ និងខាងក្រោមចំនុចដែលស្ទះ ដើម្បីឱ្យឈាមហូរទៅកាន់បេះដូងបានតាមធម្មតា
ការសម្រេចចិត្តជ្រើសរើសរវាងការពង្រីកសរសៃឈាមបេះដូងដោយប៉េងប៉ោង និងការវះកាត់តសរសៃឈាមបេះដូង ត្រូវពិចារណាកត្តាជាច្រើន ដោយវេជ្ជបណ្ឌិតឯកទេសនឹងវាយតម្លៃ និងផ្តល់ដំបូន្មានសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
ទាំងការដាក់ប៉េងប៉ោង និងការវះកាត់តសរសៃឈាមបេះដូងមាន គុណសម្បត្តិ និងដែនកំណត់ខុសៗគ្នា។ ការជ្រើសរើសវិធីសាស្រ្តនៃការព្យាបាលដែលសមស្របអាស្រ័យលើភាពស្មុគស្មាញនៃជំងឺសរសៃឈាមបេះដូង កត្តាហានិភ័យដែលពាក់ព័ន្ធ និងការពិគ្រោះយោបល់សមស្របពីគ្រូពេទ្យឯកទេសផ្នែកបេះដូងនិងទ្រូង
សម្រាប់អ្នកដែលកំពុងស្វែងរកការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង ឬស្ទះសរសៃឈាម លោកអ្នកអាចមកពិគ្រោះយោបល់នៅមន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី ដែលមានការត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការណែនាំពីការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងដំណាក់កាលដំបូង ការព្យាបាល វះកាត់ និងការតាមដានរយៈពេល២៤ម៉ោងដោយក្រុមគ្រូពេទ្យឯកទេសបេះដូង និងដើមទ្រូង តាមរយៈបច្ចេកវិជ្ជា និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000