ពិនិត្យរកមើលសញ្ញានៃ ជំងឺច្រាលអាស៊ីត រោគសញ្ញាគ្រោះថ្នាក់ក្នុងវ័យធ្វើការ

អត្ថបទសុខភាព
រូបភាព Infographic ពីមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ដែលបង្ហាញពីស្ថានភាពនៃ ជំងឺច្រាលអាស៊ីត (GERD)។ ប្រកបដោយរូបភាពមនុស្សកំពុងតែមានរោគសញ្ញា (ឈឺចាប់ ឬក្ដៅ) នៅបរិវេនចុងដង្ហើម

នៅក្នុងយុគសម័យដែលការងារពោរពេញដោយភាពប្រញាប់ប្រញាល់ និងភាពតានតឹង មនុស្សវ័យធ្វើការជាច្រើនប្រឈមនឹងបញ្ហាសុខភាពដែលកើតឡើងជាមួយនឹងរបៀបរស់នៅដ៏មមាញឹករបស់ពួកគេ។ មួយក្នុងចំណោមនោះគឺ “ជំងឺច្រាលអាស៊ីត” ដែលបណ្តាលឱ្យឈឺពោះ និងក្រហាយទ្រូង ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនដឹងថានេះគឺជាសញ្ញាព្រមាននៃជំងឺនេះទេ។ ដោយជំងឺច្រាលអាស៊ីតគឺបណ្តាលមកពីកត្តាជាច្រើន ហើយជារឿយៗតែងមានរោគសញ្ញាដែលប៉ះពាល់ដល់គុណភាពជីវិតយ៉ាងខ្លាំង

តើជំងឺច្រាលអាស៊ីតគឺជាអ្វី?

ជំងឺច្រាលអាស៊ីត Gastroesophageal Reflux Disease (GERD) គឺជាជំងឺមួយដែលអាស៊ីតក្រពះហូរបញ្ច្រាស់ទៅក្នុងបំពង់អាហារ ដែលអាចជាអាស៊ីត ឬហ្គាស ដែលនេះ​ជា​រោគ​សញ្ញា​ជួបប្រទះ​ច្រើន​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ជាពិសេសក្នុងចំណោមមនុស្សវ័យធ្វើការ

4 មូលហេតុ​នៃ​ជំងឺ​ច្រាល​អាស៊ីត​ក្នុង​មនុស្ស​វ័យ​ធ្វើការ

  • ឥរិយាបថនៃការពិសារ

នៅ​ពេល​ដែល​ចាប់ផ្តើម​ចូលវ័យធ្វើការ មនុស្ស​ជា​ច្រើនតែងពិសារអាហារ​​មិន​ទៀងទាត់ពេល​ អ្នកខ្លះពិសារលឿនពេក ឬមិនយកចិត្តទុកដាក់លើការជ្រើសរើសមុខម្ហូប ដូចជាអាហារចៀន អាហារខ្លាញ់ ឬអាហារហឹរ ដែលអាចបង្កើនហានិភ័យនៃជំងឺច្រាលអាស៊ីត ម្យ៉ាងវិញទៀត ការចូលគេងក្នុងរយៈពេល 2-3 ម៉ោងបន្ទាប់ពីទទួលទានអាហារ ក៏ជាមូលហេតុមួយទៀតដែលធ្វើឲ្យអាស៊ីតក្រពះហូរត្រឡប់ចូលទៅក្នុងបំពង់អាហារផងដែរ

  • ភាពតានតឹងពីការងារ

ភាពតានតឹងពីការងារ មិនថាជាសម្ពាធការងារ ឬការងារធ្ងន់ តែងជាកត្តាសំខាន់មួយក្នុងការបង្កឱ្យមានការច្រាលជាតិអាស៊ីត ដោយសារតែ​វា​អាច​ជំរុញ​ឱ្យ​ក្រពះ​ផលិត​អាស៊ីត​​ច្រើន​ជាងមុន និងសាច់ដុំកក្រពះដែលគ្រប់គ្រងលំហូរអាស៊ីតដំណើរការមិនល្អ ធ្វើឪ្យ​អាស៊ីត​ងាយ​ហូរ​ចូល​បំពង់​អាហារ

  • ការគេងយប់ជ្រៅ និងសម្រាកមិនបានគ្រប់គ្រាន់

ការគេងយប់ជ្រៅ និងសម្រាកមិនបានគ្រប់គ្រាន់ ​ជា​កត្តា​ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង ដោយការអស់កម្លាំងធ្វើឱ្យរាងកាយមិនអាចគ្រប់គ្រងការផលិតអាស៊ីតក្រពះបានល្អ ​ធ្វើ​ឱ្យ​មានការ​ច្រាល​អាស៊ីត​បានយ៉ាងងាយ

  • កង្វះការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណជួយពង្រឹងសាច់ដុំពោះ និងកាត់បន្ថយសម្ពាធក្នុងពោះ ដែលជាផ្នែកជួយកាត់បន្ថយរោគសញ្ញានៃការចាល់អាស៊ីត។ ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​មិន​ហាត់ប្រាណ​ទេ ប្រព័ន្ធ​រំលាយ​អាហារ​អាច​នឹង​ដំណើរការ​មិន​ប្រក្រតី​ ធ្វើឪ្យជាតិ​អាស៊ីតក្នុង​ក្រពះ​ត្រូវ​បាន​ផលិតឡើង​​ច្រើន ​អាចងាយនឹងកើតបញ្ហាការ​ច្រាល​អាស៊ីត​

តើ​ជំងឺ​ច្រាលអាស៊ីត​មាន​រោគសញ្ញា​អ្វីខ្លះ​?

ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះញឹកញាប់ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យ

  • ការក្រហាយទ្រូង រោគសញ្ញាកាន់តែធ្ងន់ធ្ងរបន្ទាប់ពីពិសារអាហារ ឬពេលគេងផ្ងារ
  • ចុកសៀត មានអារម្មណ៍ណែនពោះ ឬអាការណែននៅបរិវេនចុងដង្ហើម
  • ភើញឹកញាប់ រសជាតិជូរ ឬល្វីង
  • ពិបាកលេប មានអារម្មណ៍ថាមានដុំពកនៅក្នុងបំពង់ក
  • ក្អករ៉ាំរ៉ៃ ជាពិសេសនៅពេលយប់
  • សំឡេងស្អក បណ្តាលមកពីការចាល់អាស៊ីតក្នុងបំពង់ក

គោលការណ៍ណែនាំសម្រាប់ការបង្ការ និងព្យាបាលការច្រាលអាស៊ីត

នៅពេលដែលអ្នកដឹងថាការច្រាលអាស៊ីតបណ្តាលមកពីកត្តាអ្វីនិងមានរោគសញ្ញាអ្វីខ្លះ ដូច្នេះការការពារ និងការព្យាបាលគួរតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដោយអាចអនុវត្តបានដោយ

ប្រយ័ត្នចំពោះអ្វីដែលអ្នកជ្រើសរើសពិសារ

  • ញ៉ាំអាហារទៀងពេល ដើម្បីកាត់បន្ថយរោគសញ្ញានៃការចាល់អាស៊ីត
  • ជៀសវាងអាហាររសជាតិមុត អាហារមានជាតិខ្លាញ់ខ្ពស់ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុល
  • អ្នកមិនគួរគេងភ្លាមៗបន្ទាប់ពីញ៉ាំ

គ្រប់គ្រងភាពតានតឹង

  • ហ្វឹកហាត់លំហាត់ដកដង្ហើមដើម្បីបំបាត់ភាពតានតឹង ដើម្បីកាត់បន្ថយការចាល់អាស៊ីតដែលបណ្តាលមកពីភាពតានតឹង ចំណាយពេលសម្រាកនៅពេលថ្ងៃ
  • ធ្វើ​សកម្មភាព​បន្ធូរ​អារម្មណ៍​ដូចជា យូហ្គា ឬ​ស្តាប់​តន្ត្រី

ផ្លាស់ប្តូរឥរិយាបថរបៀបរស់នៅរបស់អ្នក

  • គេងឱ្យបានគ្រប់គ្រាន់ ព្យាយាមចូលគេងឪ្យទៀងពេលវេលា
  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីជួយកសាងសាច់ដុំ និងការរំលាយអាហារ
  • ឈប់ជក់បារី ព្រោះបារីនឹងជំរុញការបញ្ចេញអាស៊ីតក្រពះ និងធ្វើឱ្យកក្រពះដំណើរការខុសប្រក្រតី
  • ជៀសវាងការស្លៀកពាក់រឹតតឹង ព្រោះ​វា​អាច​សង្កត់​លើ​ក្រពះ និង​បង្ក​ឱ្យ​ច្រាល​អាស៊ីត​បាន​យ៉ាង​ងាយ​

ការប្រើប្រាស់ថ្នាំ

ក្រៅពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់អ្នកដែលអាចជួយការពារ និងព្យាបាលរោគសញ្ញានៃការចាល់ជាតិអាស៊ីតឪ្យប្រសើរឡើងនោះ ការប្រើថ្នាំក៏ជាជម្រើសមួយផ្សេងទៀតដែលអាចប្រើរួមគ្នាបានដែរ។ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាដូចជាថ្នាំទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ (Proton Pump Inhibitors) ដែលអាចជួយកាត់បន្ថយបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលជាមូលហេតុចម្បងនៃការក្រហាយទ្រូង ឬថ្នាំដែលជួយបង្កើនការកន្ត្រាក់នៃបំពង់អាហារ និងក្រពះ ជួយឱ្យអាហារផ្លាស់ទីតាមរយៈបំពង់អាហារចូលទៅក្នុងក្រពះបានយ៉ាងលឿន កាត់បន្ថយឱកាសនៃការចាល់អាស៊ីត

ការឆ្លុះប្រព័ន្ធរំលាយអាហារផ្នែកខាងលើ និងការវះកាត់

ជាទូទៅ ប្រសិនបើរោគសញ្ញាមិនប្រសើរឡើងបន្ទាប់ពីប្រើថ្នាំ និងការផ្លាស់ប្តូរអាកប្បកិរិយាប្រមាណ 2-4 សប្តាហ៍ គ្រូពេទ្យរបស់អ្នកអាចពិចារណាធ្វើការឆ្លុះបំពង់អាហារ និងក្រពះរបស់អ្នកដើម្បីពិនិត្យបំពង់អាហារ និងក្រពះដោយផ្ទាល់ និងស្វែងរកមូលហេតុនៃរោគសញ្ញាដូចជាដំបៅក្រពះ រលាកបំពង់អាហារ ដុំសាច់ ការត្បៀតនៃបំពង់អាហារ និងរៀបចំការផែនការនៃការព្យាបាលដែលសមស្រប ដែលអាចរួមបញ្ចូលការវះកាត់ ដើម្បីជួយអ្នកជំងឺឱ្យជាសះស្បើយពីជំងឺរបស់ពួកគេ និងមានគុណភាពជីវិតកាន់តែប្រសើរឡើង

ជំងឺច្រាល​អាស៊ីត​គឺ​ជា​ជំងឺ​មួយ​ដែល​ប្រសិន​បើ​មិន​បាន​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ វា​អាច​នឹង​មាន​ផល​វិបាក​នាំមកជា​បន្ត​បន្ទាប់​ទៀត ​ដូច​ជា​ជំងឺ​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ ឬដំបៅក្នុងបំពង់អាហារ ការស្ទះបំពង់អាហារ មហារីកបំពង់អាហារ។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកសង្ស័យថាមានជំងឺច្រាលអាស៊ីត អ្នកអាចមកពិគ្រោះនៅមជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម នៃមន្ទីរពេទ្យវេជ្ជថានី ដោយផ្តោតលើការផ្តល់ការថែទាំអ្នកជំងឺពេញលេញ ចាប់ពីការធ្វើរោគវិនិច្ឆ័យដំបូង ដើម្បីព្យាបាលដោយវិធីសាស្ត្រដែលស័ក្ដិសម ជាមួយនឹងសេវាកម្មជាច្រើនដូចជា ការឆ្លុះប្រព័ន្ធរំលាយអាហារ ការវះកាត់ដោយកាមេរ៉ា ការថែទាំនិងការស្តារនីតិសម្បទាក្រោយការព្យាបាល រួមទាំងការផ្ដល់ការពិគ្រោះអំពីរបបអាហារ ដើម្បីផ្ដល់ជូនអ្នកជំងឺទទួលបានការព្យាបាលដែលស័ក្ដិសមនិងត្រូវចំនុច

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. SASIPIM JAMIKORN
DR. SASIPIM JAMIKORN

Internal Medicine

Gastroenterology and Hepatology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)