“ការឈឺចាប់នៅខាងក្រោយកែងជើង” ប្រហែលជាមិនមែនគ្រាន់តែជារោគសញ្ញានៃការស្រពន់ធម្មតានោះទេ ប៉ុន្តែជាសញ្ញានៃជម្ងឺមួយហៅថា “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles ” (Insertional Achilles Tendinopathy) ដែលជារឿយៗតែងកើតឡើងចំពោះអ្នកដែលហាត់ប្រាណខ្លាំង អត្តពលិក ឬសូម្បីតែអ្នកដែលប្រើជើងដដែលជារៀងរាល់ថ្ងៃ។ ប្រសិនបើមិនបានថែទាំឱ្យបានត្រឹមត្រូវ វាអាចនាំឱ្យមានជំងឺរ៉ាំរ៉ៃ ឬរហែកសរសៃពួរបាន
លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត Pol.Lt.Col.DR. CHAIVAT SRIRATANAVUDHI ជាគ្រូពេទ្យវះកាត់ឆ្អឹងជំនាញខាងវះកាត់ជើង និងកជើង នៅមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺរលាកសរសៃពួរ Achilles ឬ Achilles Tendinitis គឺជាការរលាកនៃសរសៃពួរ Achilles នៅបរិវេនចំនុចភ្ជាប់ពីជង្គង់ទៅនឹងឆ្អឹងកែងជើង (Insertional Achilles Tendinopathy)។ បញ្ហានេះច្រើនតែបណ្តាលមកពីការប្រើប្រាស់ម្តងហើយម្តងទៀត ការហាត់ប្រាណហួសប្រមាណ ឬរបួសដែលប្រមូលផ្តុំ។ ជំងឺនេះរកឃើញបានជាញឹកញាប់ចំពោះអត្តពលិក អ្នកដែលហាត់ប្រាណខ្លាំង ក៏ដូចជាប្រជាជនទូទៅដែលមានកត្តាហានិភ័យដូចជាស្បែកជើងមិនសក្ដិសម ឬរចនាសម្ព័ន្ធជើងមិនប្រក្រតី
តើជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles គឺជាអ្វី?
សរសៃពួរ Achilles (Achilles tendon) គឺជាសរសៃពួរដ៏ធំបំផុតនៅក្នុងរាងកាយ ដែលភ្ជាប់សាច់ដុំកំភួនជើងទៅនឹងឆ្អឹងកែងជើង។ នៅពេលដែលកើតការរលាកនៅកន្លែងភ្ជាប់ វាអាចបណ្តាលឱ្យឈឺចាប់ ហើម ក្រហម ឬសង្កត់ទៅឈឺនៅផ្នែកខាងក្រោយកែងជើង ជាពិសេសនៅពេលឈរ ដើរ ឬរត់
រោគសញ្ញានៃជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles (Achilles Tendinitis Symptoms)
ឈឺចាប់នៅផ្នែកខាងក្រោយកែងជើង ជាពិសេសនៅពេលព្រឹក ឬក្រោយពេលហាត់ប្រាណ
ហើម ក្រហម ឬសង្កត់ទៅឈឺនៅកែងជើង
មនុស្សមួយចំនួនក៏អាចវិវត្តទៅជាដុះឆ្អឹងកែងជើង (Heel Spur) រួមផងដែរ
ការឈឺចាប់កាន់តែអាក្រក់ទៅៗជាមួយនឹងការរត់ លោត ឬពាក់ស្បែកជើងដែលដាក់សម្ពាធលើកែងជើង
មូលហេតុនៃជម្ងឺរលាកសរសៃពួរសាច់ដុំ
ការប្រើប្រាស់ដដែលៗ ដូចជាការរត់ចម្ងាយឆ្ងាយ លោត ឬកីឡាដែលប្រើកម្លាំងទង្កិច
ពាក់ស្បែកជើងមិនត្រឹមត្រូវ ដូចជា បាតរឹង ឬមិនមានទ្រនាប់ទ្រប្រហោងជើង
ភាពមិនប្រក្រតីនៃជើង ដូចជា បាតជើងរាបស្មើ (Flat foot) ឬសរសៃពួរ Achilles តឹង
អាយុកាន់តែច្រើន បណ្តាលឱ្យសរសៃពួរបាត់បង់ភាពបត់បែន
ទម្ងន់ច្រើន បង្កើនសម្ពាធលើកែងជើង
វេជ្ជបណ្ឌិតនឹងធ្វើការវិនិច្ឆ័យដោយផ្អែកលើប្រវត្តិវេជ្ជសាស្ត្រ ការពិនិត្យរាងកាយ និងអាចប្រើ អ៊ុលត្រាសោន ឬ MRI ដើម្បីវាយតម្លៃភាពធ្ងន់ធ្ងរនៃស្ថានភាព និងបង្កើតផែនការព្យាបាលបែបបុគ្គល
គោលការណ៍នៃការព្យាបាលជម្ងឺរលាកសរសៃពួរសាច់ដុំ
ការព្យាបាលជំងឺនេះអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងរបៀបរស់នៅរបស់អ្នកជំងឺ។ មានវិធីសាស្រ្តពីរជាចម្បង៖ ការព្យាបាលដោយមិនចាំបាច់វះកាត់ និងការវះកាត់
ការព្យាបាលដោយមិនចាំបាច់វះកាត់
គឺជាជម្រើសដំបូងដែលវេជ្ជបណ្ឌិតតែងប្រើ ព្រោះអ្នកជំងឺភាគច្រើនមានភាពប្រសើរឡើងដោយមិនចាំបាច់វះកាត់។ ទាំងនេះរួមមាន៖
សម្រាកការប្រើប្រាស់ និងជៀសវាងសកម្មភាពដែលបង្កឱ្យមានការឈឺចាប់ ដូចជាការរត់ចម្ងាយឆ្ងាយ ឬលោត ដើម្បីទុកពេលឱ្យសរសៃពួរ Achilles ប្រសើរឡើងវិញ
ការស្អំទឹកកក ដើម្បីកាត់បន្ថយការរលាកនិងហើម ជាពិសេសអំឡុងពេលមានរោគសញ្ញា
ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) ដូចជា ibuprofen ឬ naproxen ដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាក
ការព្យាបាលដោយចលនា ដូចជា ការទាញសាច់ដុំកំភួនជើង (Calf Stretch) និងការពង្រឹងសាច់ដុំជុំវិញកជើង
ឧបករណ៍ជំនួយ (Insoles ឬ heel pads) ប្រើសម្រាប់ទ្រទ្រង់កែងជើង ដើម្បីកាត់បន្ថយសម្ពាធនៅកន្លែងភ្ជាប់សរសៃពួរ
Shockwave Therapy ឬការប្រើរលកឆក់ថាមពលខ្ពស់ទៅកាន់តំបន់រលាក ដើម្បីជំរុញលំហូរឈាម និងការជួសជុលសរសៃពួរ ចាត់ទុកជាបច្ចេកទេសដ៏ពេញនិយមកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន
ការព្យាបាលដោយការវះកាត់
ប្រសិនបើអ្នកជំងឺមានរោគសញ្ញារ៉ាំរ៉ៃដែលមិនឆ្លើយតបទៅនឹងការព្យាបាលបែបមិនចាំបាច់វះកាត់ក្នុងរយៈពេល 6-12 ខែ គ្រូពេទ្យអាចពិចារណាលើការវះកាត់ ដែលមានជម្រើសជាច្រើន ដូចជា៖
ការវះកាត់យកជាលិកាសរសៃពួរដែលខូចចេញ (Debridement) ដើម្បីកាត់បន្ថយការរលាក និងជំរុញការបង្កើតសរសៃពួរឡើងវិញ
ការវះកាត់យកឆ្អឹងដែលដុះចេញ ប្រសិនបើរកឃើញថាមានការការកកិត ឬការសង្កត់នៅចំណុចភ្ជាប់សរសៃពួរ
ការជួសជុលនិងដេរសរសៃពួរ Achilles ក្នុងករណីដែរមានការដាច់រហែក
ការវះកាត់ជាញឹកញាប់ត្រូវបានអនុវត្តបន្តដោយការព្យាបាលដោយចលនា ដើម្បីស្តារសម្ថតភាពនៃការដើរ ការរត់ និងមុខងារជើងឪ្យត្រលប់ទៅកម្រិតធម្មតាវិញ
ការការពារជំងឺរលាកសរសៃពួរ Achilles
កម្ដៅរាងកាយនិងទាញសាច់ដុំមុនពេលហាត់ប្រាណ
ជ្រើសរើសស្បែកជើងដែលសក្ដិសមនិងទ្រកម្លាំងទង្គិចបានល្អ
បង្កើនកម្រិតនៃលំហាត់របស់អ្នកបន្តិចម្តងៗ មិនគួរបង្កើនកម្រិតលឿនពេក
គ្រប់គ្រងទម្ងន់របស់អ្នក ដើម្បីកាត់បន្ថយភាពសម្ពាធនៅលើកែងជើងរបស់អ្នក
ព្យាយាមយឺតសរសៃពួរ Achilles និងសាច់ដុំកំភួនជើងឱ្យបានទៀងទាត់
ទោះបីជាស្ថានភាពនេះមិនគំរាមកំហែងដល់អាយុជីវិតក៏ដោយ ប៉ុន្តែប្រសិនបើមិនបានព្យាបាល វាអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកយ៉ាងខ្លាំង ធ្វើឱ្យពិបាកក្នុងការដើរ រត់ ឬធ្វើសកម្មភាពប្រចាំថ្ងៃ។ ដូច្នេះហើយ ប្រសិនបើអ្នកជួបប្រទះការឈឺចាប់កែងជើងរ៉ាំរ៉ៃ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ , សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់ , មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
Pol.Lt.Col.DR. CHAIVAT SRIRATANAVUDHI
Orthopedics
Foot and Ankle Surgery
Readers’ Rating
3.5 out of 5 stars (based on 4 reviews)