ទិដ្ឋភាពទូទៅ

ការបាក់ឆ្អឹងត្រគាកគឺជាការបាក់ឆ្អឹងដែលកើតឡើងនៅផ្នែកខាងលើឆ្អឹងភ្លៅ femur (thigh bone)។ ជា​ធម្មតា ការ​ដួល ឬ​គ្រោះថ្នាក់​ចរាចរណ៍អាច​នឹង​បណ្តាល​ឲ្យ​មាន​របួសនៅឆ្អឹងត្រគាក។ មនុស្សវ័យចំណាស់ងាយនឹងទទួលរងការបាក់ឆ្អឹងត្រគាកណាស់ ដោយសារតែឆ្អឹងកាន់តែផុយស្រួយនៅពេលមានអាយុច្រើន។ ការបាក់ឆ្អឹងត្រគាកគឺជាការរងរបួសធ្ងន់ធ្ងរដែលអាចនាំឱ្យមានស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ ការបាក់ឆ្អឹងត្រគាកកើតឡើងនៅក្នុងឆ្អឹងភ្លៅ (femur) ដែលភ្ជាប់ឆ្អឹងអាងត្រគាកទៅនឹងជង្គង់របស់អ្នក ដែលភាគច្រើនជាញឹកញាប់វាបាក់នៅតំបន់ណាមួយក្នុងចំណោមពីរនេះ៖

  • Femoral neck: មានទីតាំងនៅផ្នែកខាងលើឆ្អឹងភ្លៅ នៅខាងក្រោមក្បាលឆ្អឹងភ្លៅ ដែលជាផ្នែកមូលដូចបាល់របស់សន្លាក់ដែលមានចុងដូចបាល់ស្ថិតនៅក្នុងទ្រនាប់ក្រហូងរាងស្វ៊ែរ (ball-and-socket joint)
  • The intertrochanteric region: ផ្នែកនេះមានទីតាំងស្ថិតនៅចន្លោះកនៃឆ្អឹងភ្លៅ និងផ្នែកវែងត្រង់នៃឆ្អឹងភ្លៅ

មនុស្សគ្រប់រូបសុទ្ធតែមានហានិភ័យក្នុងការកើតជំងឺពុកឆ្អឹង (osteoporosis) នៅពេលពួកគេចាស់ទៅ។ មនុស្សចាស់ទំនងជាងាយមានហានិភ័យដួលជាងដោយសារតែការប្រើប្រាស់ថ្នាំ ការចុះខ្សោយចក្ខុវិស័យ និងបញ្ហាតុល្យភាពរាងកាយ

ការបាក់ឆ្អឹងត្រគាកភាគច្រើនមានការឈឺចាប់ខ្លាំង ហើយត្រូវការការព្យាបាលភ្លាមៗ។ មនុស្សមួយចំនួនអាចត្រូវការវះកាត់ផ្លាស់ប្ដូរសន្លាក់ត្រគាកទាំងស្រុងបន្ទាប់ពីការបាក់ឆ្អឹងត្រគាក។ ការព្យាបាលដោយចលនាអាចជួយព្យាករណ៍ជំងឺសម្រាប់អ្នកដែលមានការបាក់ឆ្អឹងត្រគាក។ ការបាក់ឆ្អឹងត្រគាកអាចត្រូវបានការពារដោយការថែរក្សាដង់ស៊ីតេឆ្អឹង និងជៀសវាងការដួល

រោគសញ្ញា

ការបាក់ឆ្អឹងត្រគាកអាចលេចឡើងភ្លាមៗ ឬអាចចាប់ផ្តើមបន្តិចម្តងៗ ឬមានអការស្រាលៗ ហើយអាចកាន់តែអាក្រក់ទៅៗ ទៅតាមពេលវេលា។ ការបាក់ឆ្អឹងត្រគាកអាចបង្ហាញរោគសញ្ញា និងសញ្ញាដូចខាងក្រោម៖

  • មានការឈឺចាប់ខ្លាំងនៅត្រគាក អាងត្រគាក ឬក្រលៀន
  • មិនអាចដើរ ឬក្រោកឈរបាន
  • អសមត្ថភាពក្នុងការទ្រទម្ងន់លើតំបន់ដែលរងផលប៉ះពាល់
  • មានស្នាមជាំ និងហើមនៅតំបន់ដែលរងផលប៉ះពាល់
  • ជើងដែលរងផលប៉ះពាល់គឺខ្លីជាងជើងម្ខាងទៀត
  • ការបង្វិលជើងទៅចំហៀងនៃត្រគាកដែលរងផលប៉ះពាល់

មូលហេតុ

ការបាក់ឆ្អឹងត្រគាកភាគច្រើនបណ្តាលមកពីគ្រោះថ្នាក់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬការដួល។ ក្នុងវិស័យកីឡា ការបាក់ឆ្អឹងត្រគាកដោយសារសម្ពាធគឺកើតមានច្រើនចំពោះអ្នករត់ប្រណាំង និងអត្តពលិករត់ចម្ងាយឆ្ងាយ ដែលជារឿយៗជួបប្រទះនឹងផលប៉ះពាល់ធ្ងន់ធ្ងរ ឬម្តងហើយម្តងទៀតចំពោះជើងរបស់ពួកគេ។ ចំពោះមនុស្សចាស់ ការបាក់ឆ្អឹងត្រគាកអាចបណ្តាលមកពីធ្លាក់ពីកន្លែងខ្ពស់ ឬសូម្បីតែការដើរដួល ឬធ្លាក់ពីលើកៅអី

កត្តាហានិភ័យ

ខាងក្រោមនេះអាចបង្កើនហានិភ័យដល់ការបាក់ឆ្អឹងត្រគាក៖

  • អាយុ៖ អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំទំនងជាមានការបាក់ឆ្អឹងត្រគាកច្រើនជាងអ្នកដែលមានអាយុតិចជាងនេះ។ ភាពចាស់ជរាជារឿយៗនាំឱ្យដង់ស៊ីតេឆ្អឹង និងម៉ាសសាច់ដុំមានការថយចុះ។ បន្ថែមពីលើបញ្ហាចក្ខុវិស័យ និងតុល្យភាព អាយុបង្កើនឱកាសក្នុងការដួលយ៉ាងខ្លាំង
  • ភេទ៖ ស្ត្រីមានឱកាសការបាក់ឆ្អឹងត្រគាកញឹកញាប់ជាងបុរសស្ទើតែ 3ដង។ ចំពោះស្ត្រីដង់ស៊ីតេឆ្អឹងធ្លាក់ចុះលឿនជាងបុរស ដោយសារតែកម្រិតអរម៉ូនអ៊ឹស្ត្រូសែនធ្លាក់ចុះអំឡុងពេលអស់រដូវបង្កើនល្បឿននៃការបាត់បង់ដង់ស៊ីតេឆ្អឹង។ បន្ទាប់ពីអស់រដូវ ស្ត្រីបាត់បង់ម៉ាសឆ្អឹង ហើយឆ្អឹងខ្សោយទំនងជាបាក់ងាយជាងបុរស។ ទោះជាយ៉ាងណាក៏ដោយ ដង់ស៊ីតេឆ្អឹងរបស់បុរសក៏អាចធ្លាក់ចុះដល់កម្រិតទាបបំផុតដែលអាចធ្វើឱ្យ​គ្រោះថ្នាក់ផងដែរ
  • ជំងឺពុកឆ្អឹង៖ ជំងឺនេះធ្វើឱ្យឆ្អឹងចុះខ្សោយ និងបង្កើនហានិភ័យដល់ការបាក់ឆ្អឹង។ ជំងឺពុកឆ្អឹងកើតមានច្រើនចំពោះស្ត្រីជាងបុរសបួនដង
  • ថ្នាំ៖ ថ្នាំមួយចំនួនអាចធ្វើឪ្យកាន់តែងាយដួលជាមុន។ ហានិភ័យរបស់ការបាត់បង់តុល្យភាពអាច បណ្តាលមកពីថ្នាំដែលបណ្តាលឱ្យងងុយគេង ឬធ្វើឱ្យសម្ពាធឈាមចុះទាប។ ការប្រើប្រាស់ថ្នាំ cortisone រយៈពេលវែង ដូចជា prednisone អាចធ្វើឱ្យឆ្អឹងចុះខ្សោយ។ ថ្នាំដែលប្រើជាទូទៅបំផុតដើម្បីការពារការដួលរួមមានថ្នាំប្រឆាំងនឹងការថប់បារម្ភ ថ្នាំប្រឆាំងនឹងរោគវិកលចរិក និងថ្នាំងងុយគេង
  • បញ្ហាអាហារូបត្ថម្ភ៖ ការទទួលរបបអាហារដែលមានជាតិកាល់ស្យូម និងវីតាមីន D ទាបចំពោះមនុស្សវ័យក្មេងធ្វើឱ្យកាត់បន្ថយម៉ាសឆ្អឹងខ្ពស់បំផុត និងបង្កើនហានិភ័យដល់ការបាក់ឆ្អឹងនៅពេលក្រោយក្នុងជីវិត។ ដើម្បីរក្សាដង់ស៊ីតេឆ្អឹងនៅពេលអ្នកចាស់ទៅ វាជាការសំខាន់ក្នុងការទទួលទានជាតិកាល់ស្យូម និងវីតាមីន D ឱ្យបានគ្រប់គ្រាន់។ លើសពីនេះ អ្នកដែលមានបញ្ហាខ្វះទម្ងន់ក៏អាចធ្វើឱ្យបាត់បង់ម៉ាសឆ្អឹងផងដែរ
  • របៀបរស់នៅ៖ កង្វះសកម្មភាពរក្សាទម្ងន់ជាប់លាប់ ដូចជាការដើរ អាចធ្វើឱ្យឆ្អឹង និងសាច់ដុំចុះខ្សោយ បង្កើនហានិភ័យដល់ការបាក់ឆ្អឹង និងការដួល។ រួមទាំងការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់អាចរារាំងដល់ការបង្កើត និងថែទាំឆ្អឹង ដែលនាំឱ្យបាត់បង់ដង់ស៊ីតេឆ្អឹង ដែលបង្កើនហានិភ័យដល់ការបាក់ឆ្អឹង
  • ជំងឺផ្សេងទៀត៖ អ្នកដែលមានស្ថានភាពសុខភាពដែលមានជំងឺស្រាប់ មានឱកាសខ្ពស់ក្នុងការប្រឈមមុខនឹងការបាក់ឆ្អឹងត្រគាក ដូចជាមានបញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺពោះវៀន ព្រោះវាកាត់បន្ថយការស្រូបយកវីតាមីន D និងកាល់ស្យូម និងលក្ខខណ្ឌដែលទាក់ទងនឹងតុល្យភាពដូចជាជំងឺផាកឃីនសុន ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺរលាកសរសៃប្រសាទសាច់ដុំនិងកោសិកាវិញ្ញាណផ្នែកខាងចុង

ការធ្វើរោគវិនិច្ឆ័យ

អ្នកផ្តល់សេវាថែទាំសុខភាពនឹងវាយតម្លៃតំបន់ដែលរងរបួស នឹងសាកសួរអំពីគ្រោះថ្នាក់ ឬការដួលដែលកើតឡើងថ្មីៗ។ អ្នកផ្តល់សេវាថែទាំសុខភាពក៏អាចស្ទាបជើង និងសួរអ្នកជំងឺថាតើមានអារម្មណ៍ដូចម្ដេចដើម្បីពិនិត្យមើលការខូចខាតសរសៃប្រសាទ (ជំងឺរលាកសរសៃប្រសាទ)
ការថតកាំរស្មីអ៊ិចអាចជួយកំណត់អត្តសញ្ញាណឆ្អឹងដែលបាក់ និងពិនិត្យមើលការខូចខាតជាលិកាទន់ ដែលអាចរួមមាន៖

  • កាំរស្មីអ៊ិច (X-ray)៖ បង្កើតរូបភាពនៃឆ្អឹងដោយប្រើវិទ្យុសកម្ម ជាធម្មតាបញ្ជាក់ពីការបាក់ឆ្អឹង និងបង្ហាញទីតាំងរបស់វា
  • ការថតរូបភាពអនុភាពម៉ាញេទិក (MRI)៖ នីតិវិធីថតរូបភាពដែលប្រើដែនម៉ាញេទិកដែលមានថាមពលខ្ពស់ដើម្បីថតរូបភាពឆ្អឹង និងជាលិកា។ នីតិវិធីនេះត្រូវបានណែនាំ ប្រសិនបើកាំរស្មីអ៊ិចរកមិនឃើញការបាក់ឆ្អឹង ប៉ុន្តែអ្នកជំងឺនៅតែមានការឈឺចាប់
  • ការស្កេន CT (CT Scan)៖ នីតិវិធីនេះផ្តល់នូវរូបភាពច្បាស់លាស់នៃតំបន់រងរបួសដោយប្រើកុំព្យូទ័រ និងកាំរស្មីអ៊ិចច្រើន

ការព្យាបាល

ការព្យាបាលការបាក់ឆ្អឹងត្រគាកអាស្រ័យទៅលើអាយុ សុខភាពទូទៅ និងប្រភេទរបួស។ ការវះកាត់ការបាក់ឆ្អឹងត្រគាកជាធម្មតាចាំបាច់ធ្វើក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃបន្ទាប់ពីហេតុការណ៍កើតឡើង ប៉ុន្តែដោយសារតែអាយុ ឬបញ្ហាសុខភាពផ្សេងទៀត មនុស្សមួយចំនួនអាចមិនទាន់ត្រៀមខ្លួនសម្រាប់ការវះកាត់នៅឡើយទេ

ការបាក់ឆ្អឹងត្រគាកច្រើនតែត្រូវបានព្យាបាលដោយការវះកាត់ ការព្យាបាលដោយចលនា និងលេបថ្នាំដើម្បីគ្រប់គ្រងការឈឺចាប់ និងបញ្ឈប់ការកកឈាម និងការឆ្លងមេរោគ។
មាននីតិវិធីវះកាត់ដូចខាងក្រោម៖

  • ការវះកាត់ផ្លាស់ប្តូរត្រគាកទាំងស្រុង (Total hip replacement): សមាសធាតុ​សិប្បនិម្មិត​ត្រូវ​បាន​ប្រើ​ដើម្បី​ជំនួស​ឆ្អឹង​អាង​ត្រគាក និង​ឆ្អឹង​ភ្លៅ​ខាង​លើ (សិប្បនិម្មិត)។ ការវះកាត់ផ្លាស់ប្តូរត្រគាកគឺកាន់តែមានប្រសិទ្ធភាពក្នុងការចំណាយ និងផ្សារភ្ជាប់ទៅនឹងលទ្ធផលរយៈពេលវែងកាន់តែប្រសើរឡើងចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អដែលចង់រស់នៅដោយឯករាជ្យ នេះបើយោងតាមការស្រាវជ្រាវ
  • ការវះកាត់ផ្លាស់ប្តូរសន្លាក់ត្រគាក (Partial hip replacement): សមាសធាតុនៃរន្ធរបស់ត្រគាកប្រហែលជាមិនចាំបាច់ត្រូវការការជំនួសទាំងស្រុងរហូតនោះទេ។ សម្រាប់មនុស្សពេញវ័យដែលមានបញ្ហាសុខភាពផ្សេងៗ ឬអ្នកជំងឺដែលមិនចាំអាចរស់ដោយខ្លួនឯងបន្ដទៀត
  • ការវះកាត់ជួសជុលឆ្អឹងខាងក្នុងត្រគាកដោយប្រើវីសៈ ដើម្បីរក្សាឆ្អឹងឪ្យគ្នាខណៈពេលដែលការបាក់ឆ្អឹងជាសះស្បើយ នឹងមានការចាប់វីសដែកនៅខាងក្នុងឆ្អឹង ក្នុងករណីមួយចំនួន ប្រើបន្ទះដែកអបតាមឆ្អឹងភ្លៅជាមួយវីស (femur)

ប្រសិនបើលំហូរឈាមទៅកាន់ឆ្អឹងត្រគាកផ្នែកខាងចុងត្រូវបានកាត់បន្ថយក្នុងពេលបាក់ឆ្អឹង អាចណែនាំឪ្យធ្វើការវះកាត់ផ្លាស់ប្តូរត្រគាកទាំងស្រុង ឬដោយការវះកាត់ផ្លាស់ប្តូរសន្លាក់ត្រគាក។ ឱកាសការដែលឆ្អឹងអាចជាសះស្បើយបានត្រឹមត្រូវនិងថយចុះជាមួយនឹងការខូចខាតប្រភេទនេះ ដែលកើតមានច្រើនចំពោះមនុស្សចាស់ដែលមានការបាក់កឆ្អឹងភ្លៅ

ការព្យាបាលដោយចលនាផ្តោតលើលំហាត់ប្រាណដើម្បីបង្កើនចលនា និងបង្កើតភាពរឹងមាំ។ ការទៅជួបគ្រូពេទ្យនៅមណ្ឌលថែទាំរយៈពេលវែងអាចចាំបាច់ អាស្រ័យលើប្រភេទនៃការវះកាត់ និងថាតើមានជំនួយនៅផ្ទះឬអត់

អ្នកព្យាបាលដោយកិច្ចកម្ម (occupational therapist) នឹងបង្រៀនអ្នកជំងឺពីរបៀបក្លាយជាមនុស្សឯករាជ្យក្នុងសកម្មភាពប្រចាំថ្ងៃដូចជាការបត់ជើងតូច ការងូតទឹក ការស្លៀកពាក់ និងការចម្អិនអាហារនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ និងនៅផ្ទះ។ ដើម្បីស្តារចលនា និងឯករាជ្យភាពឡើងវិញ អ្នកព្យាបាលដោយការងារនឹងសម្រេចចិត្តថាតើត្រូវការរទេះរុញ ឬឧបករណ៍ជំនួយដើរឬអត់

Doctors who treat this condition