ពីការរកឃើញហ្សែនសំខាន់ៗ ទៅកាន់ជំហានថ្មីក្នុងការព្យាបាលជំងឺមហារីកសួតយ៉ាងជាក់លាក់

អត្ថបទសុខភាព

មហារីកសួត ប្រភេទ NSCLC និងការបម្លែងខ្លួន

មហារីកសួតប្រភេទមិនតូច (Non-Small Cell Lung Cancer: NSCLC) គឺជាប្រភេទដែលរកឃើញច្រើនបំផុតចំពោះមហារីកសួត។ ការព្យាបាលជាទូទៅអាស្រ័យលើដំណាក់កាលនៃជំងឺ និងការការបម្លែងខ្លួននៃហ្សែន។ ទោះបីជាយ៉ាងណាក៏ដោយ នៅមានការបម្លែងខ្លួនប្រភេទមួយចំនួនដែលរកឃើញតិចតួច ប៉ុន្ដែរឿងសំខាន់សម្រាប់ការជ្រើសរើសការព្យាបាល មួយក្នុងចំណោមការទាំងអស់ គឺ RET rearrangement ឬ RET fusion

ទោះបីជា RET fusion ត្រូវបានរកឃើញតែក្នុង 1-2% នៃអ្នកជំងឺមហារីកសួតប្រភេទ NSCLC ក៏ដោយ ប៉ុន្ដែការពិនិត្យរកឃើញនៃការបម្លែងខ្លួនប្រភេទនេះ គឺមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យអ្នកជំងឺចូលទៅកាន់ការព្យាបាលដោយថ្នាំគោលដៅ (Targeted Therapy) ដែលកំណត់គោលដៅជាក់លាក់នៃការបម្លែងខ្លួនរបស់ហ្សែន ដែលមានប្រសិទ្ធភាពជាងការព្យាបាលដោយប្រើគីមី អាចកាត់បន្ថយទំហំដុំសាច់បានកាន់តែច្រើន និងរក្សាជំងឺនេះមិនឱ្យកើតឡើងវិញបានយូរ

តើ RET Fusion គឺជាអ្វី?

RET fusion កើតឡើងនៅពេលដែលហ្សែន RET ច្របូកច្របល់ជាមួយហ្សែនផ្សេងៗ ដែលខុសប្រក្រតី ដូចជា KIF5B-RET ​ជា​លទ្ធផលធ្វើឪ្យមានការកើត​ប្រូតេអ៊ីន​​ជំរុញ​ការលូតលាស់​កោសិកា​ខុស​ប្រក្រតី ទីបំផុត​នាំឱ្យ​កើត​មហារីក​សួត

នេះគឺជាឧទាហរណ៍នៃអ្នកជំងឺពិតប្រាកដម្នាក់ដែលបានទទួលការព្យាបាលជំងឺមហារីកសួតជាមួយលោកវេជ្ជបណ្ឌិត DR. AISSARAPONG SIRICHAVAROJ វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យវេជ្ជថានី នឹងបានទទួលការព្យាបាលដោយថ្នាំគោលដៅពិសេសសម្រាប់ការបម្លែងហ្សែន RET fusion

អ្នកជំងឺម្នាក់នេះបានទទួលការធ្វើរោគវិនិច្ឆ័យថាមាន ជំងឺមហារីកសួតប្រភេទ NSCLC ដំណាក់កាលរាតត្បាត និងលទ្ធផលពីការធ្វើកោសល្យវិច័យបានបង្ហាញឱ្យឃើញថា ការបម្លែងខ្លួនប្រភេទ KIF5B-RET fusion វេជ្ជបណ្ឌិតបានរៀបចំផែនការព្យាបាលជាមួយនឹងថ្នាំ Selpercatinib ដែលជាថ្នាំគោលដៅ RET inhibitor ក្នុងទម្រង់ថ្នាំលេបតាមមាត់ ជាការព្យាបាលរូបមន្ដដំបូងចំពោះអ្នកជំងឺម្នាក់នេះ ដោយមិនចាំបាច់ប្រើការព្យាបាលដោយគីមី ដោយលទ្ធផលនៃ​ថត​កាំរស្មី​តាម​ដាន​បង្ហាញឪ្យឃើញ​ថា​៖

  • មុនពេលចាប់ផ្តើមការព្យាបាល៖ ដុំសាច់មហារីកសួតមានទំហំធំ
  • បន្ទាប់ពីការព្យាបាលរយៈពេល 3 ខែ៖ ដុំសាច់មហារីកសួតមានទំហំតូចជាមុនយ៉ាងច្បាស់
  • បន្ទាប់ពីការព្យាបាលរយៈពេល 6 ខែ៖ ដុំសាច់មហារីកសួតបានកាត់បន្ថយទំហំបន្ថែមទៀត ដែលបង្ហាញពីការឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះការព្យាបាល

សារៈសំខាន់នៃការធ្វើតេស្ត Next-Generation Sequencing (NGS)

ករណីរបស់អ្នកជំងឺនេះបង្ហាញពីសារៈសំខាន់នៃការធ្វើតេស្តស្វែងរកការបម្លែងខ្លួននៃហ្សែនពីការធ្វើកោសល្យវិច័យដោយបចេ្ចកវិជ្ជា NGS។ ប្រសិនបើអ្នកជំងឺមិនបានពិនិត្យយ៉ាងទូលំទូលាយដោយប្រើបច្ចេកទេសនេះទេ វាអាចធ្វើឪ្យមិនអាចរកឃើញការបម្លែងខ្លួននៃ RET fusion ដែលមានឪកាសកើតឡើងក្នុងអត្រាទាបបំផុត ត្រឹមតែ 1-2% នឹងអាចធ្វើឱ្យអ្នកជំងឺបាត់បង់ឱកាសសម្រាប់ការព្យាបាលដោយថ្នាំគោលដៅដែលមានប្រសិទ្ធភាពខ្ពស់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលមហារីក, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. AISSARAPONG SIRICHAVAROJ
DR. AISSARAPONG SIRICHAVAROJ

Internal Medicine

Oncology

Readers’ Rating

5.0 out of 5 stars (based on 7 reviews)