ការវះកាត់ប្តូរទ្រនាប់ជង្គង់ជាមួយនឹងបច្ចេកវិជ្ជាតម្រឹមជង្គង់តាមធម្មជាតិ

អត្ថបទសុខភាព

នៅពេលដែលសន្លាក់ជង្គង់សឹកក្លាយជាឧបសគ្គដល់ជីវិតប្រចាំថ្ងៃ ការវះកាត់ប្តូរទ្រនាប់ជង្គង់គឺជាជម្រើសដែលមនុស្សជាច្រើនពិចារណា។ សព្វថ្ងៃនេះ មានវិធីសាស្រ្តព្យាបាលថ្មីមួយដែលសង្កត់ធ្ងន់លើ “ការតម្រឹមជង្គង់តាមធម្មជាតិ” ដើម្បីស្តារការធ្វើចលនា និងអារម្មណ៍ដែលទទួលបានស្រដៀងនិងជង្គង់ធម្មជាតិបំផុតតាមដែលអាចធ្វើទៅបាន

ជំងឺរលាកសន្លាក់ជង្គង់ជាអ្វី?

ជំងឺរលាកសន្លាក់ជង្គង់កើតឡើងដោយសារការទ្រុឌទ្រោមនៃឆ្អឹងខ្ចីនៅក្នុងសន្លាក់ជង្គង់។ ដោយផ្ទៃនៃឆ្អឹងខ្ចីជាផ្នែកដែលទ្រទ្រង់ទម្ងន់របស់រាងកាយ និងជួយឱ្យការផ្លាស់ទីនៃជង្គង់រលូន គ្មានការរំខាន។ ប្រសិនបើជង្គង់ចាប់ផ្តើមសឹក វានិងបង្កឪ្យមានបញ្ហាស្អិតសន្លាក់ មានអារម្មណ៍ថាតឹងនៅពេលព្រឹក ឬក្រោកពីដំណេកហើយធ្វើចលនាជង្គង់មិនបានល្អ ​រួមទាំងរោគ​សញ្ញា ​ការ​ឈឺ​ចាប់ ហើម សំឡេង​ប្រេះប្រោះ និង​ខ្សោយ

ការវះកាត់ប្តូរទ្រនាប់ជង្គង់ដោយមនុស្សយន្ត និងការតម្រឹមតាមធម្មជាតិ

ការវះកាត់ប្តូរទ្រនាប់រជង្គង់ដោយមនុស្សយន្ត ចាត់ទុកជាជម្រើសនៃការព្យាបាលដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺដែលមានជំងឺរលាកសន្លាក់ជង្គង់ធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះមានវិធីនៃការព្យាបាលដោយវះកាត់ដែលហៅថា ការចាត់តម្រង់សន្លាក់ជង្គង់តាមធម្មជាតិ (Native Alignment ឬ Anatomical Alignment) ដែលជាវិធីព្យាបាលដែលរចនាឡើងដើម្បីកាត់បន្ថយការឈឺចាប់បន្ទាប់ពីការវះកាត់ប្តូរជង្គង់ និងព្រមទាំងរក្សានូវរចនាសម្ព័ន្ធ និងចលនាធម្មជាតិនៃជង្គង់ដើមរបស់អ្នកជំងឺ ឪ្យស្រដៀងទៅនឹងសភាពមុនមានជំងឺរលាកសន្លាក់ ឬអារម្មណ៍នៃជង្គង់មុនពេលចាប់ផ្ដើមរលាកសន្លាក់

គោលការណ៍សំខាន់នៃការតម្រង់សន្លាក់ជង្គង់តាមធម្មជាតិ

គោលការណ៍សំខាន់នៃការវះកាត់ការចាត់តម្រង់សន្លាក់ជង្គង់តាមធម្មជាតិ (Native Alignment) គឺដើម្បីស្តារមុខងារបែបធម្មជាតិរបស់សន្លាក់ជង្គង់ដើម ដែលអនុញ្ញាតឱ្យសន្លាក់ជង្គង់អាចធ្វើចលនាបានដូចមុនពេលមានជំងឺរលាកសន្លាក់ជង្គង់ ឬមុនពេលសន្លាក់ជង្គង់ខូចទ្រង់ទ្រាយ។ អ្នកជំងឺអាចប្រើប្រាស់សន្លាក់ជង្គង់យ៉ាងពេញលេញដោយមិនមានការហាមឃាត់ក្នុងការធ្វើចលនាប្រចាំថ្ងៃរបស់ពួកគេ

គុណសម្បត្តិនៃការវះកាត់តម្រង់សន្លាក់ជង្គង់ Native Alignment

  • រក្សារូបរាង និងទម្រង់ឆ្អឹងតាមធម្មជាតិនៃសន្លាក់ជង្គង់ដើម
    គោលដៅនៃនីតិវិធីនេះគឺដើម្បីស្ដារជង្គង់ឱ្យទៅជាស្ថានភាពមុន ការកើតការទ្រុឌទ្រោម ជួយកាត់បន្ថយហានិភ័យនៃការឈឺចាប់ក្រោយការវះកាត់
  • កាត់បន្ថយការឈឺចាប់ក្រោយការវះកាត់
    ការវះកាត់ដោយតម្រឹមឆ្អឹងទៅតាមធម្មជាតិរបស់អ្នកជំងឺ ជួយកាត់បន្ថយហានិភ័យនៃការរងរបួសពីការដើរ ឬធ្វើចលនាហួសប្រមាណ
  • បង្កើនការពេញចិត្តរបស់អ្នកជំងឺ
    អត្រាការពេញចិត្តរបស់អ្នកជំងឺក្រោយការវះកាត់បានកើនឡើងប្រហែលពី 80% ទៅ 95-98%
  • បង្កើនប្រសិទ្ធភាពនៃការធ្វើចលនានិងតុល្យភាពនៃរាងកាយ
    អ្នកជំងឺអាចធ្វើចលនាបានកាន់តែប្រសើរ និងត្រឡប់ទៅជីវិតប្រចាំថ្ងៃរបស់ពួកគេបានដោយទំនុកចិត្ត
  • ធ្វើត្រាប់តាមមុខងារជង្គង់តាមធម្មជាតិ
    រក្សាមុខងារនៃសន្លាក់ជង្គង់ដើម ដែលអនុញ្ញាតឱ្យជង្គង់សិប្បនិម្មិតអាចដំណើរការបានស្រដៀងទៅនឹងជង្គង់ធម្មជាតិបំផុតតាមដែលអាចធ្វើទៅបាន

ការថែទាំសន្លាក់ជង្គង់ និងការពារជំងឺរលាកសន្លាក់ជង្គង់

ថ្វីត្បិតតែជំងឺរលាកសន្លាក់ជង្គង់ជារឿយៗកើតចំពោះមនុស្សវ័យចំណាស់ក៏ដោយ ប៉ុន្ដែបច្ចុប្បន្នចាប់ផ្ដើមរកឃើញក្នុងចំណោមមនុស្សវ័យធ្វើការកាន់តែច្រើនផងដែរ។ ដូច្នេះហើយ គួរចាប់ផ្តើមថែរក្សាជង្គង់របស់អ្នកឲ្យបានឆាប់ ដូចជា៖

  • រក្សាទម្ងន់ឪ្យមានសុខភាពល្អ ព្រោះទម្ងន់ខ្លួនដែលលើសនិងបន្ថែមសម្ពាធលើសន្លាក់ជង្គង់ ជាពិសេសនៅពេលពត់ជង្គង់ខ្លាំងពេក ដូចជា អង្គុយចោងហោង លុតជង្គង់ អង្គុយបត់ជើង អង្គុយ​គង​អន្ទាក់​​ខ្លា ឬអង្គុយគងជើងក្នុងរយៈពេលយូរ អាចនាំឱ្យផ្ទៃសន្លាក់ជង្គង់សឹកកាន់តែលឿន
  • ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីពង្រឹងសាច់ដុំជុំវិញសន្លាក់ជង្គង់ ដូចជាហែលទឹក ជិះកង់ ឬដើរលឿនៗលើផ្ទៃរាប
  • ជៀសវាង ឬធ្វើការប្រុងប្រយ័ត្នដើម្បីការពារការរងរបួសជង្គង់ ដូចជាការដើរ ឬរត់លើផ្ទៃរដុប ឬរអិល ឬលេងដែលមានហានិភ័យខ្ពស់ ដូចជាការជិះម៉ូតូ ឬកីឡាដោយមិនបានប្រុងប្រយ័ត្ន
  • ជៀសវាងឥរិយាបថដែលបង្កើនសម្ពាធក្នុងជង្គង់ ដូចជា អង្គុយបត់ជើង លុតជង្គង់ ឬអង្គុយចោងហោង ក្នុងរយៈពេលយូរ ដោយសារឥរិយាបថទាំងនេះបង្កើនសម្ពាធលើផ្ទៃសន្លាក់ជង្គង់ និងអាចធ្វើឪ្យជង្គង់កាន់តែឆាប់សឹកជាងមុន

តើគួរតែទៅពិភាក្សាវេជ្ជបណ្ឌិតនៅពេលណា?

ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាមិនប្រក្រតី ដូចជា ការឈឺជង្គង់ញឹកញាប់ ដែលមិនមានមូលហេតុ ឬមានអារម្មណ៍ថាជាប់សន្លាក់ជង្គង់ ឬមានសំឡេងក្នុងសន្លាក់ជង្គង់ អ្នកគួរតែទៅជួបពិភាក្សាគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានហ្មត់ចត់ និងដើម្បីការពារកុំឱ្យជំងឺនេះរីកចម្រើនផងដែរ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលទ្រនាប់ត្រគាកនិងជង្គង់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

Dr. Premstien Sirithanapipat
Dr. Premstien Sirithanapipat

Orthopedics

Total Joint Reconstruction (Arthroplasty)

Readers’ Rating

5.0 out of 5 stars (based on 6 reviews)