ទិដ្ឋភាពទូទៅ

ដុំសាច់ក្នុងខួរក្បាល

ដុំសាច់ក្នុងខួរក្បាលកើតឡើងនៅពេលដែលដុំឬកោសិកាខុសប្រក្រតីកើតឡើងនៅក្នុងខួរក្បាល

ដុំសាច់ខួរក្បាលមានប្រភេទជាច្រើនផ្សេងៗគ្នា ករណីខ្លះ​ជា​មហារីកដែល​គេ​ស្គាល់​ថា​ជាដុំសាច់កាចខណៈ​ករណីខ្លះទៀតមិនមែនជា​មហារីក ឬដុំសាច់​ស្លូត។ដុំសាច់ខួរក្បាលក្នុងដំណាក់កាលបឋម (Primary brain tumors) គឺជាដុំសាច់ដែលដុះក្នុងខួរក្បាលនៅរយៈដំបូង។ នៅពេលដែលដុំសាច់មហារីកលេចឡើងនៅតំបន់ផ្សេងទៀតនៃរាងកាយ និងរាលដាលដល់ខួរក្បាលពួកគេត្រូវបានចាត់ទុកថាជាដុំសាច់ខួរក្បាលដំណាក់កាលបន្ទាប់បន្សំ (Secondary brain tumors) ឬដំណាក់កាលរាលដាល (metastatic)

អត្រាកំណើននៃដុំសាច់ក្នុងខួរក្បាលប្រែប្រួលទៅតាមកត្តាផ្សេងៗ។ផលប៉ះពាល់នៃមុខងារខួរក្បាលអាស្រ័យលើអត្រាលូតលាស់និងទីតាំងរបស់ដុំសាច់។ ប្រភេទ ទំហំ និងទីតាំងនៃដុំសាច់គឺជាកត្តាដែលនឹងកំណត់ជម្រើសនៃការព្យាបាល

រោគសញ្ញា

សញ្ញា និងរោគសញ្ញាប្រែប្រួលអាស្រ័យលើប្រភេទ ទំហំ និងទីតាំងនៃដុំសាច់៖

  • ឈឺក្បាលដែលចាប់ផ្តើមភ្លាមៗ ឬផ្លាស់ប្តូរលំនាំនៃការឈឺ
  • ឈឺក្បាលបែបរីកចម្រើន ឈឺក្បាលញឹកញាប់ ឬធ្ងន់ធ្ងរទៅៗ
  • ចង្អោរឬក្អួត
  • មានបញ្ហាជាមួយនឹងការមើលឃើញដូចជាការមើលឃើញមិនច្បាស់ ការមើលឃើញរូបភាពជាន់គ្នាឬការបាត់បង់ការមើលឃើញនៅមុំខាងៗ
  • បញ្ហាជាមួយនឹងការស្តាប់ ការនិយាយ ឬការគិត
  • ភាពទន់ខ្សោយឬស្ពឹក នៅដៃឬជើង
  • បញ្ហានៃលំនឹងខ្លួន
  • អស់កម្លាំង
  • ច្របូកច្របល់ជាមួយបញ្ហាប្រចាំថ្ងៃ
  • មិនអាចធ្វើតាមពាក្យបញ្ជាងាយៗបា
  • ការផ្លាស់ប្តូរអាកប្បកិរិយា ឬបុគ្គលិកលក្ខណៈ

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើសញ្ញា និងរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន

មូលហេតុ

ដុំសាច់ខួរក្បាលរយៈបឋម (Primary brain tumors)

នៅពេលដែលដុំសាច់ខួរក្បាលកើតឡើងដំបូងនៅក្នុងខួរក្បាលឬនៅក្នុងជាលិកាជុំវិញវាត្រូវបានគេស្គាល់ថាជាដុំសាច់ខួរក្បាលដំណាក់កាលបឋម (Primary braintumors) ។ ឧទាហរណ៍ ដុំសាច់ដែលកើឡើងនៅក្នុងស្រោមខួរក្បាលសរសៃប្រសាទខួរក្បាល ក្រពេញក្រោមខួរក្បាល (pituitary)ឬនៅក្នុងក្រពេញ pineal

នៅពេលដែលកោសិកាធម្មតាមានការផ្លាស់ប្តូរ ឬការផ្លាស់ប្តូរនៅក្នុងDNA របស់ពួកគេ ដុំសាច់ខួរក្បាលរយៈបឋមនិងកើតឡើង។ DNAនៅក្នុងកោសិកានិងណែនាំមុខងារនៃកោសិការទាំងនេះ។នៅពេលដែលការផ្លាស់ប្តូរកើតឡើង កោសិកានឹងលូតលាស់និងបំបែកខ្លួនយ៉ាងឆាប់រហ័សនិងរស់នៅខណៈពេលដែលកោសិកាដែលមានសុខភាពល្អស្លាប់ជា​លទ្ធផលធ្វើឪ្យកោសិកា​មិន​ប្រក្រតី​​ក្លាយ​ជា​ដុំសាច់

ដុំសាច់ខួរក្បាលរយៈបឋម (Primary brain tumors)ត្រូវបានរកឃើញតិចចំពោះមនុស្សពេញវ័យបើប្រៀបធៀបទៅនឹងដុំសាច់ខួរក្បាលដំណាក់កាលបន្ទាប់បន្សំ (Secondary brain tumors)ដែលជាដុំសាច់ដែលកើតចេញពីជំងឺមហារីកដែលវិវត្តនៅកន្លែងណាមួ យក្នុងរាងកាយ ហើយរាលដាលដល់ខួរក្បាល

មានដុំសាច់ខួរក្បាលរយៈបឋម (Primary brain tumors) មានជាច្រើនប្រភេទ។ ប្រភេទនីមួយៗមានឈ្មោះពីប្រភេទនៃកោសិកាដែលត្រូវបានភ្ជាប់ជាមួ យវា

  • Gliomas គឺជាប្រភេទនៃដុំសាច់ខួរក្បាលដែលមានប្រភពចេញពីខួរក្បាល ឬខួរឆ្អឹងខ្នង ដែលប្រកបដោយ astrocytomas, ependymomas, glioblastomas, oligoastrocytomas និង oligodendrogliomas
  • Meningiomas គឺជាដុំសាច់ដុះចេញពីស្រោមខួរ។ Meningiomas ភាគច្រើនមិនមែនជាមហារីកទេ
  • ដុំសាច់សរសៃប្រសាទត្រចៀក Acoustic neuromas (schwannomas) គឺជាដុំសាច់ដែលមិនមែនជាមហារីក ដែលកើតឡើងនៅលើសរសៃប្រសាទដែលគ្រប់គ្រងតុល្យភាពនៃ រាងកាយ និងសមត្ថភាពស្តាប់ ដែលចាប់ផ្តើមពីត្រចៀកខាងក្នុងរហូតទៅដល់ខួរក្បាល
  • ដុំសាច់ក្រពេញក្រោមខួរក្បាល (Pituitary adenomas) គឺជាដុំសាច់ដែលកើតឡើងនៅក្នុងក្រពេញ pituitary នៅផ្នែកមូលដ្ឋាននៃខួរក្បាល។ អ័រម៉ូន Pituitary អាចត្រូវបានប៉ះពាល់ដោយដុំសាច់ប្រភេទនេះ
  • Medulloblastomas មានប្រភពចេញពីបរិវេនក្រោយផ្នែកខាងក្រោមនៃខួរក្បាល ហើយមានទំនោរក្នុងការរីករាលដាលតាមរយៈខួរឆ្អឹងខ្នង។ ជាដុំសាច់ខួរក្បាលប្រភេទមហារីក ដែលត្រូវបានរកឃើញជាញឹកញាប់ចំពោះកុមារ។ ទោះយ៉ាងណាក៏ដោយ វាអាចកើតមាននៅលើមនុស្សគ្រប់វ័យ
  • ដុំសាច់កោសិកាបន្តពូជ (Germ cell tumors) តែងកើតមានចំពោះកុមារដែលពងស្វាស ឬអូវែដែលមានការរីកចម្រើន។ ទោះជាយ៉ាងណាក៏ដោយ ដុំសាច់កោសិកាបន្តពូជ (Germ cell tumors) អាចមានឥទ្ធិពលលើខួរក្បាល ឬផ្នែកផ្សេងទៀតនៃរាងកាយផងដែរ
  • Craniopharyngiomas កម្រត្រូវបានរកឃើញណាស់។ វាចាប់ផ្តើមនៅជុំវិញក្រពេញក្រោមខួរក្បាលដែលបញ្ចេញអរម៉ូនដើម្បី គ្រប់គ្រងមុខងារផ្សេងៗនៅក្នុងរាងកាយ។ ការរីកលូតលាស់បន្តិចម្តង ៗ នៃ craniopharyngioma អាចមានផលប៉ះពាល់លើក្រពេញ pituitary និងរចនាសម្ព័ន្ធផ្សេងទៀតនៅជុំវិញខួរក្បាល

ដំណាក់កាលបន្ទាប់បន្សំ (Secondary brain tumors)

ឬដំណាក់កាលរាលដាល (metastatic) នៅពេលដែលដុំសាច់មហារីកលេចឡើងនៅតំបន់ផ្សេងទៀតនៃរាងកា យ ហើយរាលដាលដល់ខួរក្បាល ពួកវាត្រូវបានគេស្គាល់ថាជាដុំសាច់ខួរក្បាលដំណាក់កាលបន្ទាប់បន្សំ ឬដំណាក់កាលរាលដាល។ អ្នកជំងឺដែលមានប្រវត្តិនៃជំងឺមហារីកកាលពីអតីតកាលតែងតែរកឃើញ ដុំសាច់ខួរក្បាលបន្ទាប់បន្សំ។ មនុស្សពេញវ័យត្រូវបានគេរកឃើញជាញឹកញាប់ជាមួយនឹងដុំសាច់ខួរ ក្បាលបន្ទាប់បន្សំជាងដុំសាច់ខួរក្បាលដំណាក់កាលបឋម។

ទោះបីជា មហារីកប្រភេទណាក៏អាចរីករាលដាលដល់ខួរក្បាល ប៉ុន្តែប្រភេទដែលរកឃើញញឹកញាប់បំផុតគឺ មហារីកសុដន់ មហារីកពោះវៀនធំ មហារីកតម្រងនោម មហារីកសួត និងមហារីកស្បែក

កត្តាហានិភ័យ

មូលហេតុនៃដុំសាច់ខួរក្បាលដំណាក់កាលបឋមចំពោះមនុស្សភាគច្រើ នគឺមិនច្បាស់លាស់ទេ។ ទោះជាយ៉ាងណាក៏ដោយ  កត្តាខាងក្រោមត្រូវបានកំណត់ថាជាកត្តាដែលអាចបង្កើនហានិភ័យនៃ ការវិវត្តទៅជាដុំសាច់ខួរក្បាល

  • ការប៉ះពាល់នឹងវិទ្យុសកម្ម ជាពិសេសវិទ្យុសកម្ម ionizing បង្កើនហានិភ័យនៃដុំសាច់ខួរក្បាល។ វិទ្យុសកម្ម ionizing រួមមាន ការព្យាបាលដោយវិទ្យុសកម្មសម្រាប់ការព្យាបាលជំងឺមហារីក និងការប៉ះពាល់នឹងវិទ្យុសកម្មពីគ្រាប់បែកបរមាណូ
  • ការ​មាន​ប្រវត្តិ​គ្រួសារ​នៃ​ដុំសាច់​ក្នុង​ខួរក្បាល​អាច​ជា​កត្តា​ហានិភ័យ ដោយសារតែក្រុមអ្នកជំងឺ​មួយ​​ចំនួន​តូចដែល​មាន​ប្រវត្តិ​នៃ​ជំងឺ​ហ្សែន​ ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ដុំសាច់​ខួរក្បាល

រោគវិនិច្ឆ័យ

  • ការ​ពិនិត្យ​ប្រព័ន្ធ​ប្រសាទ ប្រកបដោយការ​ពិនិត្យ​មើល​ការ​មើល​ឃើញ​, ការ​ស្តាប់​, តុល្យភាព​, ភាពរឹងម៉ាំ​, ការ​សម្របសម្រួល​និង​ការ​ឆ្លុះតបស្នង
  • ការធ្វើតេស្តរូបភាព
    • ការថតរូបភាពអនុភាពម៉ាញេទិក (MRI)ប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យដុំសាច់។ ករណីខ្លះត្រូវការសារធាតុពណ៌ ដើម្បីចាក់តាមសរសៃវ៉ែនអំឡុងពេលថត MRI ។
    • Specialized MRI scan components ប្រកបដោយ functional MRI, perfusion MRI និង spectroscopy ម៉ាញេទិក។ ទាំងនេះនឹងជួយវាយតម្លៃដុំសាច់ និងរៀបចំផែនការព្យាបាលត្រឹមត្រូវ
    • ការថតដោយកុំព្យូទ័រ (CT) និង positron emission tomography (PET) ត្រូវបានណែនាំសម្រាប់ករណីមួយចំនួន
  • ការធ្វើកោសល្យវិច័យ ឬការធ្វើតេស្តសំណាកជាលិកាមិនប្រក្រតី អាចត្រូវបានអនុវត្តដើម្បីពិនិត្យដុំសាច់ក្នុងអំឡុងពេលនៃការវះកាត់ ដោយធ្វើដើម្បីយកដុំសាច់ខួរក្បាលចេញ។
    • ការធ្វើកោសល្យវិច័យដោយម្ជុលស្តេរ៉េអូតាទិក (Stereotactic Needle Biopsy) អាចអនុវត្តបានសម្រាប់ដុំសាច់ខួរក្បាលដែលមានទីតាំងនៅ កន្លែងដែលពិបាកទៅដល់ ឬមានភាពរសើបខ្លាំងនៅក្នុងខួរក្បាល។ នឹងមានការខួងរន្ធតូចមួយចូលទៅក្នុងលលាដ៍ក្បាល បន្ទាប់មកបញ្ចូលម្ជុលតូចមួយចូលទៅតាមរន្ធនោះ។ ជាលិកានឹងត្រូវបានយកចេញដោយម្ជុល។ ដំណើរការនេះច្រើនតែអនុវត្តដោយការស្កេន CT ឬ MRI

ការប្រមូលសំណាកពីការធ្វើកោសល្យវិច័យ នឹងត្រូវបានពិនិត្យដោយប្រើមីក្រូទស្សន៍ ដើម្បីពិនិត្យថាតើវាជាមហារីក ឬដុំសាច់ស្លូត និងដើម្បីរើសវិធីការព្យាបាលដែលចាំបាច់

ការព្យាបាល

ប្រភេទ ទំហំ និងទីតាំងនៃដុំសាច់ គឺជាកត្តាដែលនឹងកំណត់ជម្រើសនៃការព្យាបាល

ការវះកាត់

ការ​វះកាត់​យក​ដុំ​សាច់​ក្នុង​ខួរក្បាល​ចេញ​នឹង​ត្រូវ​បាន​អនុវត្ត​ លុះត្រា​តែ​ដុំ​សាច់​នោះស្ថិត​ក្នុង​កន្លែង​ដែល​អាច​ចូល​ទៅបាន យ៉ាង​សុវត្ថិភាពតែប៉ុណ្ណោះ

នៅពេលដែលដុំសាច់ខួរក្បាលមួយចំនួនតូច វាអាចដាច់ចេញពីជាលិកាខួរក្បាលបានយ៉ាងងាយ នាំឪ្យវាអាចធ្វើការវះកាត់ដកដុំសាច់ចេញទាំងស្រុង។ ចំពោះដុំសាច់ស្ថិតនៅជិតផ្នែករសើបនៃខួរក្បាលដែលមិនអាចបំបែកចេញពីជាលិកាជុំវិញវាបាននោះ ការវះកាត់អាចជានីតិវិធីមានហានិភ័យ និងមិនមានសុវត្ថិភាព។ វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់យកដុំសាច់ចេញ
តាមអ្វីដែលអាចធ្វើទៅបាន។ ការយកចេញនៃដុំសាច់ខួរក្បាលមួយផ្នែកអាចបន្ថយរោគសញ្ញា និងអាការផ្សេងៗបាន

ការឆ្លងមេរោគ និងការហូរឈាមអាចកើតឡើងអំឡុងពេលធ្វើការវះកាត់ដុំសាច់ខួរក្បា លបាន។ កត្តាហានិភ័យនីមួយៗមានភាពប្រែប្រួលទៅតាមទីតាំងនៃដុំសាច់។ ឧទាហរណ៍ នៅពេលដកដុំសាច់ដែលមានទីតាំងនៅជិតសរសៃប្រសាទដែលភ្ជាប់ ទៅនឹងភ្នែក ហានិភ័យនៃការបាត់បង់ការមើលឃើញអាចនិងកើតឡើង

ការព្យាបាលដោយកាំរស្មី

ការព្យាបាលដោយកាំរស្មី គឺជាការប្រើប្រាស់កាំរស្មីដែលមានថាមពលខ្ពស់ ដូចជាកាំរស្មីអ៊ិច ឬប្រូតុង ដែលអាចសម្លាប់កោសិកាដុំសាច់បាន។ ការ​ព្យាបាល​ដោយ​កាំរស្មី​ច្រើន​ធ្វើ​ដោយ​ម៉ាស៊ីនបាញ់កាំរស្មី​នៅ​ ខាង​ក្រៅ​រាង​កាយ​ដែល​ហៅ​ថា ​external beam radiation។ វា​អាច​កំណត់​គោលដៅឪ្យនៅ​តែ​​ទីតាំងនៃ​ដុំ​សាច់បាន និង​អាចបាញ់កាំរស្មី​ទៅ​ខួរក្បាល​ទាំងមូល​បាន​។ ក្នុងករណីកម្រ វិទ្យុសកម្មនោះអាចត្រូវបានដាក់នៅខាងក្នុងរាងកាយនៅជិតដុំសាច់ខួរ ក្បាល

ផលរំខានទូទៅនៃការព្យាបាលដោយវិទ្យុសកម្ម ដែលជារឿយៗកើតឡើងក្នុងអំឡុងពេល ឬបន្ទាប់ពីការព្យាបាលគឺ អស់កម្លាំង ឈឺក្បាល បាត់បង់ការចងចាំ រមាស់ស្បែកក្បាល និងជ្រុះសក់

ការវះកាត់ដោយកាំរស្មី

ការវះកាត់ដោយកាំរស្មីបែប Stereotactic គឺជាការប្រើកាំរស្មីជាច្រើនដើម្បីផ្តល់ប្រភេទវិទ្យុសកម្មដែលមានគោល ដៅក្នុងការសម្លាប់កោសិកាដុំសាច់ដែលមានទីតាំងនៅតំបន់តូចៗ។ កាំរស្មីនីមួយមិនមានថាមពលខ្លាំងនោះទេ ប៉ុន្ដែនៅពេលដែលនាំកាំរស្មីទាំងអស់នដាក់បញ្ចូលគ្នាដើម្បីទៅជួបនៅដុំ សាច់ខួរក្បាល វានិងផ្តល់នូវកម្រិតវិទ្យុសកម្មយ៉ាងច្រើនដែលអាចសម្លាប់កោសិកាដុំសា ច់បាន

ការវះកាត់ដោយកាំរស្មីអាចអនុវត្តរួចរាល់ក្នុងមួយវគ្គ ហើយអ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការព្យាបាលនៅថ្ងៃតែមួយ

ការព្យាបាលដោយប្រើគីមី

ការព្យាបាលដោយប្រើគីមីត្រូវបានប្រើដើម្បីសម្លាប់កោសិកាដុំសាច់ដោ យមានជំនួយពីថ្នាំមួយចំនួន។ មានក្នុងទាំង ការលេបតាមមាត់ និងការចាក់តាមសរសៃឈាម។ ប្រភេទ​ថ្នាំ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​អាស្រ័យ​លើ​ប្រភេទ​មហារីក។ ផលរំខាននៃការព្យាបាលដោយគីមី ប្រែប្រួលទៅតាមប្រភេទ និងកម្រិតថ្នាំ។ ផលរំខានទូទៅគឺចង្អោរ ក្អួត និងជ្រុះសក់

ការធ្វើតេស្តកោសិកាដុំសាច់ខួរក្បាលអាចវាយតម្លៃលទ្ធផលនៃការព្យា បាលដោយប្រើគីមីដែលវានឹងមានលើអ្នកជំងឺ

ការព្យាបាលដោយថ្នាំគោលដៅ

ការព្យាបាលដោយថ្នាំគោលដៅត្រូវបានរចនាឡើងដើម្បីផ្តោតលើបញ្ហា មិនប្រក្រតីពិសេសដែលមានវត្តមាននៅក្នុងកោសិកាមហារីក។ ការព្យាបាលដោយថ្នាំគោលដៅអាចសម្លាប់កោសិកាមហារីកបានដោយ រារាំងភាពមិនប្រក្រតីទាំងនេះ

កោសិកាដុំសាច់អាចធ្វើតេស្ត មុនពេលធ្វើការព្យាបាល ដើម្បីរកមើលថាតើការព្យាបាលដោយថ្នាំគោលដៅអាចជាជម្រើសនៃកា រព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ប្រភេទជាក់លាក់នៃដុំសាច់ខួរក្បា លដែរឬទេ

ការស្តារនីតិសម្បទា

ជាធម្មតាសម្រាប់ដុំសាច់ខួរក្បាលដែលកើតឡើងនៅក្នុងតំបន់នៃខួរក្បា លដែលគ្រប់គ្រងសម្ថតភាពនៃ ការផ្លាស់ទី ការនិយាយ ការមើលឃើញ និងការគិត ការស្តារនីតិសម្បទាអាចក្លាយជាជំហានសំខាន់មួយដើម្បីស្តារឡើងវិញ ។ វេជ្ជបណ្ឌិតនឹងណែនាំកម្មវិធីស្តារនីតិសម្បទាដោយផ្អែកលើតម្រូវការរប ស់អ្នកជំងឺម្នាក់ៗ

  • ការព្យាបាលដោយចលនា (Physical therapy) ជួយសម្រួលដល់អ្នកជំងឺឱ្យទទួលបានសម្ថតភាពនៃការផ្លាស់ទី ឬកម្លាំងសាច់ដុំដែលពួកគេបាត់បង់
  • ការព្យាបាលដោយការងារ (Occupational therapy) ជួយអ្នកជំងឺឱ្យត្រលប់ទៅជីវិតប្រចាំថ្ងៃធម្មតាវិញ និងបន្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ
  • ការ​ព្យាបាល​ការ​និយាយ (Speech therapy) ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​អ្នក​ជំងឺដែលមានបញ្ហា​ការ​និយាយ​
  • ការបង្រៀនពិសេសសម្រាប់កុមារ (Tutoring for school-age children) ដែលមានអាយុចូលរៀននឹងអនុញ្ញាតឱ្យអ្នកជំងឺវ័យក្មេងគ្រប់គ្រងការ ផ្លាស់ប្តូរនៃការចងចាំ និងការគិតរបស់ពួកគេ

Doctors who treat this condition