ទិដ្ឋភាពទូទៅ
ជំងឺរមាស់ទ្វារបាត ឬត្រូវបានហៅថា pruritus ani គឺជាអាការៈទូទៅមួយដែលត្រូវបានសម្គាល់ឡើងដោយមានការរមាស់ធ្ងន់ធ្ងរ គួរឲ្យអៀនខ្មាស់ និងមិនស្រួលក្នុង ឬជុំវិញទ្វារបាត។ វាអាចបណ្តាលមកពីកត្តាជម្រុញផ្សេងៗ រួមមានការឆ្លងមេរោគ ជំងឺឬសដូងបាត និងជំងឺរាគរូសរ៉ាំរ៉ៃ។ លើសពីនេះជំងឺរលាកស្បែក ដែលជាការរលាកនៅលើស្បែកក៏អាចរួមចំណែកជាកត្តាជម្រុញដល់អាការៈមួយនេះផងដែរ
ប្រសិនបើប្រើវិធានការថែទាំខ្លួនឯងហើយនៅតែមិនអាចសម្រាលរោគសញ្ញានេះបាន គួរតែពិគ្រោះជាមួយអ្នកឯកទេសថែទាំសុខភាព។ ជាមួយនឹងការព្យាបាលដែលសមស្រប អ្នកជំងឺភាគច្រើនអាចនឹងជាសះស្បើយទាំងស្រុងពីជំងឺនេះ
រោគសញ្ញា
រោគសញ្ញាជំងឺរមាស់ទ្វារបាតរួមមានការរមាស់ខ្លាំង រលាក ក្រហាយ និងឈឺចាប់។ ការរមាស់ និងរលាកអាចស្រាល ឬធ្ងន់ធ្ងរអាស្រ័យទៅលើមូលហេតុផ្សេងៗ។ ពេលខ្លះវាអាចក្លាយជាបញ្ហារយៈពេលវែង។ ជំងឺរមាស់ទ្វារបាត ជារឿយៗកាន់តែមានអាការៈធ្ងន់ធ្ងរជាងមុននៅពេលមុនពេលចូលគេង ឬក្នុងស្ថានភាពក្តៅ និងសើម
ករណីភាគច្រើនរបស់ជំងឺរមាស់ទ្វារបាត មិនចាំបាច់ត្រូវការការព្យាបាលពីគ្រូពេទ្យនោះទេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអាការៈខាងក្រោម
- វាហាក់ដូចជាតំបន់ទ្វារបាតមានការឆ្លងមេរោគ
- អ្នកមិនអាចកំណត់ថាតើអ្វីដែលបង្កឱ្យមានការរលាកទ្វារបាតជាបន្តបន្ទាប់បាន
- រមាស់ទ្វារបាតធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ
- អ្នកមានលេចធ្លាយលាមក ឬទ្វារបាតហូរឈាម
មូលហេតុ
ជាញឹកញាប់មូលហេតុពិតប្រាកដរបស់ជំងឺរមាស់ទ្វារបាត មិនត្រូវបានដឹងច្បាស់នៅឡើយទេ
ជំងឺរមាស់ទ្វារបាត អាចកើតឡើងដោយ៖
- ការឆ្លងមេរោគ ទាំងនេះរួមមាន ការឆ្លងមេរោគផ្សិត ការឆ្លងមេរោគអៀន និងជំងឺកាមរោគ
- ការរលាករមាស់ ស្បែករលាករមាស់ អាចបណ្តាលមកពីជំងឺរាគរ៉ាំរ៉ៃ និងការទប់លាមកមិនបាន។ ជម្រើសមួយផ្សេងទៀត ការថែរក្សាស្បែករបស់អ្នកអាចមានសារធាតុដែលធ្វើឱ្យស្បែករបស់អ្នកឆាប់ប្រតិកម្ម។ ឧទាហរណ៍រួមមានការប្រើសាប៊ូដុសសម្អាត ឬត្រដុសញឹកញាប់និងខ្លាំងៗពេក
- ជំងឺសើស្បែក ជួនកាលការរមាស់ទ្វារបាតអាចកើតឡើងដោយជំងឺសើស្បែកណាមួយ ដូចជាស្បែកស្ងួត ជំងឺស្បែករបកក្រហម (psoriasis) ឬរលាកស្បែកពីការប៉ះ
- បញ្ហាវេជ្ជសាស្រ្តផ្សេងទៀត ជំងឺឬសដូងបាត ជំងឺទីរ៉ូអ៊ីត និងជំងឺទឹកនោមផ្អែម ក៏ជារោគសញ្ញាដែលអាចធ្វើឱ្យកើតជំងឺមួយនេះដែរ
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីកំណត់មូលហេតុរបស់ជំងឺរមាស់ទ្វារបាត អ្នកជំនាញថែទាំសុខភាពរបស់អ្នកអាចសាកសួរអំពីរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រ និងទម្លាប់នៃការរស់នៅរបស់អ្នក។ ពួកគេក៏អាចធ្វើការពិនិត្យរាងកាយ ដែលអាចរួមជាមួយការពិនិត្យបរិវេណទ្វារបាតផងដែរ។ ក្នុងករណីមានការសង្ស័យនៃការឆ្លងមេរោគអៀន អ្នកអាចនឹងត្រូវបានណែនាំឱ្យឆ្លងកាត់ការធ្វើតេស្តជាក់លាក់បន្ថែមសម្រាប់ការធ្វើរោគវិនិច្ឆ័យ
ប្រសិនបើប្រភពនៃការរមាស់របស់អ្នកនៅតែមិនច្បាស់លាស់ ឬប្រសិនបើវានៅតែបន្តទោះបីជាមានការព្យាបាលហើយក្ដី អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចបញ្ជូនអ្នកទៅកាន់វេជ្ជបណ្ឌិតជំនាញខាងផ្នែកសើស្បែក។ វេជ្ជបណ្ឌិតជំនាញខាងសើស្បែកគឺជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ លើគ្រប់ប្រភេទស្បែក។ បើទោះជាមូលហេតុពិតប្រាកដនៃជំងឺរមាស់ទ្វារបាតភាគច្រើននៅមិនទាន់រកឃើញក៏ដោយ ប៉ុន្តែក៏អាចព្យាបាលរោគសញ្ញាឪ្យជាសះស្បើយប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការព្យាបាលដែលសមស្រប
ការព្យាបាល
ការព្យាបាលជំងឺរមាស់ទ្វារបាតអាស្រ័យលើមូលហេតុរបស់វា។ ការព្យាបាលដោយអនុវត្តការថែទាំដោយខ្លួនឯង ដូចជាការប្រើក្រែមប្រឆាំងនឹងការរមាស់ ការព្យាបាលជំងឺប្រចាំខ្លួន ឬការគ្រប់គ្រងបញ្ហាទប់លាមកមិនបាន ចាត់ទុកថាជាវិធានការដ៏មានប្រសិទ្ធភាព។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរជាងមុននៅពេលយប់មុនពេលចូលគេង វេជ្ជបណ្ឌិតអាចត្រូវបានចេញវេជ្ជបញ្ជាឱ្យលេបថ្នាំប្រឆាំងនឹងអ៊ីស្តាមីន។ ជាធម្មតាអ្នកជំងឺត្រូវលេបថ្នាំឱ្យអាការៈបានធូរស្បើយរហូតដល់ក្រែមប្រឆាំងនឹងការរមាស់បញ្ចេញប្រសិទ្ធភាព
ជាមួយនឹងការថែទាំបានត្រឹមត្រូវ អ្នកជំងឺភាគច្រើនបានរកឃើញថាបានធូរស្រាលពីជំងឹរមាស់ទ្វារបាត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការរមាស់នៅតែបន្តកើតមាន អ្នកជំងឺត្រូវបានណែនាំអោយទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើការវាយតម្លៃ និងព្យាបាលបន្ថែម។
