យល់ដឹងអំពីជំងឺទឹកដក់ក្នុងភ្នែក មុនពេលអ្នកប្រឈមនឹងបញ្ហាងងឹតភ្នែកជាអចិន្ត្រៃយ៍ (Glaucoma)

អត្ថបទសុខភាព

តើអ្នកដឹងឬទេ? ជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃការងងឹតភ្នែកជាអចិន្ត្រៃយ៍នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនដឹងខ្លួនទេថាពួកគេកំពង់មានជំងឺដក់ទឹកក្នុងភ្នែក ព្រោះក្នុងដំណាក់កាលដំបូង ជំងឺទឹកដក់ក្នុងភ្នែក តែងមិនមានរោគសញ្ញាអ្វីនោះទេ

តើជំងឺទឹកដក់ក្នុងភ្នែកគឺជាអ្វី?

ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺដែលបណ្តាលមកពីការខូចខាតដល់សរសៃប្រសាទអុបទិក ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងសម្ពាធក្នុងគ្រាប់ភ្នែកឡើងខ្ពស់។ ប្រសិនបើ​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ នោះ​វា​អាច​នាំឱ្យ​ងងឹតភ្នែក​ជា​អចិន្ត្រៃយ៍​

សញ្ញានៃហានិភ័យនៃជំងឺទឹកដក់ក្នុងភ្នែក

  • មើលឃើញជុំវិញខ្លួនរួមតូច
  • ឈឺភ្នែក ក្រហមភ្នែក មើលមិនច្បាស់
  • ឃើញឥន្ទធនូជុំវិញភ្លើង

វិធីធ្វើរោគវិនិច្ឆ័យជំងឺទឹកដក់ក្នុងភ្នែក

ការពិនិត្យដោយគ្រូពេទ្យឯកទេសភ្នែកដោយប្រើឧបករណ៍ឯកទេសដូចជា៖

  • វាស់សម្ពាធក្នុងភ្នែក
  • ពិនិត្យរចនាសម្ព័ន្ធសរសៃប្រសាទអុបទិក និងភ្នែកដោយប្រើឧបករណ៍ឯកទេស
  • ពិនិត្យផ្នែកដែលអាចមើលឃើញដើម្បីវាយតម្លៃមុខងារសរសៃប្រសាទអុបទិក
  • ពិនិត្យមុំនៃភ្នែកដើម្បីបែងចែករវាងប្រភេទជំងឺទឹកដក់ក្នុងភ្នែក

ការព្យាបាលជំងឺដក់ទឹកក្នុងភ្នែកមានវិធីជាច្រើន

  • ការប្រើថ្នាំបន្ដក់ភ្នែក
  • ការព្យាបាលដោយឡាស៊ែរ
  • ការវះកាត់ដើម្បីកាត់បន្ថយសម្ពាធក្នុងភ្នែកដើម្បីការពារការខូចខាតបន្ថែមទៀតចំពោះសរសៃប្រសាទអុបទិក

កាន់តែឆាប់រកឃើញ កាន់តែឆាប់ព្យាបាល វានិងអាចជួយរក្សាទុកការមើលឃើញបានកាន់តែយូរ។ ជាពិសេសសម្រាប់អ្នកដែលមានអាយុលើសពី 40 ឆ្នាំ ឬអ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺទឹកដក់ក្នុងភ្នែកនិងត្រូវបានណែនាំអោយធ្វើការពិនិត្យភ្នែកម្តងក្នុងមួយឆ្នាំ។ កុំរង់ចាំឱ្យរោគសញ្ញាកាន់តែអាក្រក់ទៅៗ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលភ្នែក, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

ASST. PROF. KITIYA  RATANAWONGPHAIBUL
ASST. PROF. KITIYA RATANAWONGPHAIBUL

Ophthalmology

Ophthalmology - Glaucoma

Readers’ Rating

5.0 out of 5 stars (based on 1 review)