“ការវះកាត់ក្រពះ” និង “ការដាក់ប៉េងប៉ោងក្នុងក្រពះ”តើការសម្រកទម្ងន់ប្រភេទណាដែលស័ក្តិសមនឹងអ្នក?

អត្ថបទសុខភាព

ក្នុង​សម័យ​កាល​ដែល​បញ្ហា​ធាត់ និង​លើស​ទម្ងន់​ប៉ះពាល់​ដល់​សុខភាព​ជា​រួម ​ដូច​ជា​ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម ​ជំងឺលើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ដូច្នេះ​ហើយទើប​ការ​សម្រក​ទម្ងន់​គឺជា​គោល​ដៅ​របស់​មនុស្ស​ជា​ច្រើន។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ស្រក​ទម្ងន់​តាម​រយៈ​ការ​តម​អាហារ និង​ការ​ហាត់​ប្រាណ​ហើយ​មិន​បាន​ឃើញ​លទ្ធផល​នោះ ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្រ្ដ​ក៏​បាន​ក្លាយ​ជា​ជម្រើស​សំខាន់​មួយ​ទៀតផង​ដែរ

“ការវះកាត់ក្រពះ” និង “ការដាក់ប៉េងប៉ោងក្នុងក្រពះ” គឺជា ២ វិធីសាស្រ្តពេញនិយម ប៉ុន្តែមានភាពខុសគ្នាខ្លាំង ទាំងនៅក្នុងលក្ខខណ្ឌនៃយន្តការ ប្រសិទ្ធភាព ផលប៉ះពាល់ និងការថែទាំក្រោយនីតិវិធី

ការវះកាត់ក្រពះ

គោលការណ៍គឺកាត់បន្ថយទំហំនៃក្រពះ ឬផ្លាស់ប្តូរផ្លូវស្រូបយកអាហារ ធ្វើឱ្យអ្នកញ៉ាំតិច ហើយរាងកាយស្រូបយកកាឡូរីតិចជាងមុនផងដែរ

  • ស័ក្តិសមសម្រាប់អ្នកដែលមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ខ្ពស់ខ្លាំង ឬដែលមានជំងឺដូចជាជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
  • ប្រសិទ្ធភាពនៃការសម្រកទម្ងន់ (ជាមធ្យមក្នុងរយៈពេល 6-12 ខែ): ការវះកាត់ក្រពះអាចសម្រកបានប្រហែល 25-35% នៃទំងន់រាងកាយដើម
  • អត្ថប្រយោជន៍នៃការវះកាត់ក្រពះ
    • ស្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព
    • ជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ុលខ្ពស់
    • ផ្លាស់ប្តូរទម្លាប់នៃការញ៉ាំរបស់អ្នកជាអចិន្ត្រៃយ៍

ការដាក់ប៉េងប៉ោងក្នុងក្រពះ

ប៉េងប៉ោង​ស៊ីលីកុន​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ក្រពះ​តាម​រយៈការឆ្លុះកាមេរ៉ា (មិនចាំបាច់វះកាត់) បន្ទាប់មកបន្ថែមសឺរ៉ូមប្រៃរហូតទាល់តែពេញពោះ ជួយកាត់បន្ថយបរិមាណក្នុងក្រពះ ធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន និងញ៉ាំតិចជាងមុន

  • ស័ក្តិសមសម្រាប់អ្នកដែលមាន BMI ពីមធ្យមទៅខ្ពស់ ដែលចង់បានវិធីសាស្ត្រមិនចាំបាច់វះកាត់
  • ប្រសិទ្ធភាពនៃការសម្រកទម្ងន់ (ជាមធ្យមក្នុងរយៈពេល 6-12 ខែ) ការបញ្ចូលប៉េងប៉ោងអាចសម្រកបានប្រហែល 10-15% នៃទំងន់ដើម
  • អត្ថប្រយោជន៍នៃការបញ្ចូលប៉េងប៉ោង
    • មិនចាំបាច់វះកាត់ – ធ្វើតាមរយៈកាមេរ៉ា នឹងចំណាយពេលមិនយូរ
    • សម្រាកព្យាបាលតិចតួច អាចត្រឡប់មកផ្ទះវិញនៅក្នុងថ្ងៃដដែល
    • សាកសមសម្រាប់អ្នកដែលចង់ “ចាប់ផ្តើមសម្រកទម្ងន់” មុនពេលរៀបចំផែនការរយៈពេលវែង

* ការជ្រើសរើសវិធីសម្រកទម្ងន់ត្រឹមត្រូវ គួរតែអាស្រ័យលើសុខភាពដោយរួម និងទម្លាប់នៃការញ៉ាំរបស់អ្នកជំងឺ ការ​ត្រៀម​ខ្លួន​ប្រាណ និង​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត មិន​ថា​ជា​ការ​វះកាត់ ឬ​ការ​បញ្ចូល​ប៉េងប៉ោង​ គួរ​តែ​ត្រូវ​បាន​វាយតម្លៃ​ដោយ​វេជ្ជបណ្ឌិត ដើម្បី​សុវត្ថិភាព និង​លទ្ធផល​ល្អ​បំផុត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម , មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. BOONLERT IMRAPORN
DR. BOONLERT IMRAPORN

Internal Medicine

Gastroenterology and Hepatology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)