ជំងឺឬសដូងបាត ដោយមិនបាច់វះកាត់! ព្យាបាលបានជាមួយ NeoLaser ការឈឺចាប់តិច ជាសះស្បើយលឿន

អត្ថបទសុខភាព

ជំងឺឬសដូងបាត (Hemorrhoids) គឺជាជំងឺដែលរកឃើញច្រើនបំផុតក្នុងមនុស្សគ្រប់ភេទគ្រប់វ័យ។ បច្ចុប្បន្ននេះអាចព្យាបាលបានដោយប្រើ Neolaser មានស្នាមវះតូច ឈឺចាប់តិច កាត់បន្ថយហានិភ័យនៃការរងរបួសដល់ជាលិកាជុំវិញបានយ៉ាងមានប្រសិទ្ធភាព

តើជំងឺឬសដូងបាតជាអ្វី? តើនរណាអាចប្រឈមនិងជំងឺនេះ?

ជំងឺឬសដូងបាត (Hemorrhoids) គឺជាជំងឺទូទៅដែលប៉ះពាល់ដល់មនុស្សគ្រប់ភេទ គ្រប់វ័យ ជាពិសេសអ្នកដែលមានអាកប្បកិរិយាដូចជា៖

  • អង្គុយ ឬឈរក្នុងរយៈពេលយូរ
  • ការប្រឹងបត់ជើងធំខ្លាំងឬច្រើនដង
  • ការទល់លាមករ៉ាំរ៉ៃ
  • ទទួលទានអាហារដែលមានជាតិសរសៃទាប
  • ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានសម្ពាធក្នុងពោះខ្ពស់

ជំងឺឬសដូងបាត បណ្តាលមកពីការបោងឬពកលានពីសរសៃវ៉ែននៅបរិវេនទ្វារមាស វាត្រូវបានបែងចែកជា ២ប្រភេទសំខាន់ៗ៖

  • ជំងឺឬសដូងបាតខាងក្នុង៖ កើតឡើងនៅខាងក្នុងទ្វារមាស មិនអាចមើលឃើញដោយភ្នែកទទេ
  • ជំងឺឬសដូងបាតខាងក្រៅ៖ លានចេញពីទ្វារមាស ហើយមានអារម្មណ៍ថាជាដុំទន់ៗ

រោគសញ្ញានៃជំងឺឬសដូងបាត ដែលគួរប្រុងប្រយ័ត្ន

អ្នកជំងឺអាចមានរោគសញ្ញាដូចខាងក្រោម៖

  • ឈាមលាយនៅក្នុងលាមក
  • ការឈឺចាប់ ក្រហាយ ឬរមាស់បរិវេនទ្វារមាស អំឡុងពេលបត់ជើងធំ
  • ឬសដូងបាតលានចេញពីទ្វារមាស

បើ​មិន​បាន​ព្យាបាល​ទេ វា​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ដូច​ជា​៖

  • ភាពស្លេកស្លាំងពីការបាត់បង់ឈាមរ៉ាំរ៉ៃ
  • ការឆ្លងមេរោគ
  • កំណកឈាមស្ទះនៅក្នុងឬសដូងបាតដែលអាចបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ

ជម្រើសថ្មី! ព្យាបាលឬសដូងបាតជាមួយ NeoLaser ដោយមិនចាំបាច់វះកាត់

បច្ចេកវិទ្យាឡាស៊ែរ NeoLaser គឺជាការព្យាបាលឬសដូងបាតដែលមានសុវត្ថិភាព និងត្រឹមត្រូវខ្ពស់ ដែលមិនតម្រូវឱ្យមានការកាត់ ការដេរ ឬការវះកាត់បែបបុរាណនោះទេ

វិធីដំណើរការនៃ NeoLaser 

  • ប្រើថាមពលឡាស៊ែរគោលដៅដើម្បីបំផ្លាញសរសៃឈាមដែលផ្គត់ផ្គង់ឬសដូងបាត
  • វេជ្ជបណ្ឌិតនិងបញ្ចូលក្បាលឡាស៊ែរតូចមួយទៅក្នុងជាលិកាឬសដូងបាតដោយផ្ទាល់
  • នៅពេលដែលថាមពលឡាស៊ែរត្រូវបានបញ្ជូនរួច និងធ្វើឪ្យសរសៃឈាមតូច និងជាលិកាឬសដូងបាតរួមតូចបន្តិចម្តងៗ
  • គ្មានការខូចខាតដល់ជាលិកាជុំវិញ ហើយមិនចាំបាច់មានមុខរបួស

ចំណុចសំខាន់នៃការព្យាបាលដោយ NeoLaser

  • មានសុវត្ថិភាព និងមានភាពត្រឹមត្រូវខ្ពស់
  • មិនប៉ះពាល់ដល់ជាលិកាធម្មតា ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់តិចខ្លាំង ទាំងអំឡុងពេលនិងក្រោយការព្យាបាល
  • មិនមានមុខរបួស កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
  • អ្នកជំងឺអាចត្រឡប់ទៅសកម្មភាពប្រចាំថ្ងៃរបស់ពួកគេវិញក្នុងរយៈពេលពីរបីថ្ងៃ

ការប្រៀបធៀបការព្យាបាលឬសដូងបាតតាមបែបបុរាណ Vs ការប្រើឡាស៊ែរ

ការព្យាបាលតាមបែបបុរាណ តែងតែអាស្រ័យលើការវះកាត់ បើទោះជាវិធីនេះមានប្រសិទ្ធភាព ប៉ុន្ដែវាតែងតែសាងក្តីបារម្ភដល់អ្នកជំងឺជាខ្លាំង ដោយសារការឈឺចាប់ក្រោយការវះកាត់ ការជាសះស្បើយយឺត និងមានឪកាសនៃការកើតផលវិបាកបាន

ការព្យាបាលដោយឡាស៊ែរ NeoLaser មិនចាំបាច់ត្រូវវះបើកមុខរបួស មានសុវត្ថិភាព ឈឺចាប់តិច និងមានពេលវេលាជាសះស្បើយខ្លីជាង

តើអ្នកណាដែលសាកសមសម្រាប់ការព្យាបាលដោយ NeoLaser?

  • អ្នកជំងឺដែលមានជំងឺឬសដូងបាតពីដំណាក់កាលមធ្យមទៅធ្ងន់ធ្ងរ
  • អ្នកដែលមានជំងឺឬសដូងបាតក្នុងដំណាក់កាលទី2 ឬ ទី3
  • អ្នកដែលមិនបានឆ្លើយតបនឹងថ្នាំ
  • អ្នក​ដែល​មាន​ការ​ហូរ​ឈាម​ចេញ​ជា​ញឹកញាប់​ពី​ជំងឺ​ឬស​ដូង​បាត

ការព្យាបាលដោយ NeoLaser ថែមទាំងអាចធ្វើរួមជាមួយនឹងការព្យាបាលផ្សេងទៀតបានតាមការសំរេចចិត្តរបស់វេជ្ជបណ្ឌិតដើម្បីទទួលបានប្រសិទ្ធភាពយូរអង្វែង

ជំងឺឬសដូងបាតមិនមែនជារឿងតូចតាចទេ គួរតែព្យាបាលឲ្យបានត្រឹមត្រូវ

ទោះបីជាជំងឺឬសដូងបាតមើលទៅគ្មានគ្រោះថ្នាក់ក៏ដោយ ប្រសិនបើមិនបានព្យាបាលទេ វាអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកយ៉ាងខ្លាំង។ ដូច្នេះហើយ ការជ្រើសរើសជម្រើសនៃការព្យាបាលដែលត្រឹមត្រូវ ជាពិសេសវិធីដែលមាន ការឈឺចាប់តិច សុវត្ថិភាព និងជាសះស្បើយលឿន គឺជារឿងសំខាន់ណាស់

ច្ចេកវិទ្យា NeoLaser គឺជាជម្រើសមួយផ្សេងទៀតដែលឆ្លើយតបទៅតាមតម្រូវការសម្រាប់អ្នកជំងឺសម័យថ្មី ជួយឱ្យអ្នកទទួលបាននូវគុណភាពជីវិតត្រលប់មកវិញ ដោយមិនចាំបាច់វះកាត់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. ANON JAIONNOM
DR. ANON JAIONNOM

Surgery

Surgery - General

Readers’ Rating

0.0 out of 5 stars (based on 0 reviews)