ចម្លើយ៖ មនុស្សជាច្រើនចាត់ទុកការស្រមុកថាគ្រាន់តែជាបញ្ហាសំលេងរំខាន ប៉ុន្តែតាមការពិត វាអាចជាសញ្ញាព្រមាននៃស្ថានភាពលាក់កំបាំង ជាពិសេសការស្ទះដង្ហើមអំឡុងពេលគេង (Obstructive Sleep Apnea: OSA) ។ ប្រសិនបើមិនទទួលការព្យាបាលទេ វាអាចបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ជំងឺលើសឈាម ឬជំងឺដាច់សរសៃឈាមខួរក្បាល
សំណួរ៖ តើអ្វីជាមូលហេតុនៃការស្រមុក?
ចម្លើយ៖ ការស្រមុកអាចកើតមានចំពោះមនុស្សគ្រប់រូប ហើយបណ្តាលមកពីកត្តាជាច្រើន រួមមាន អស់កម្លាំងខ្លាំង ផឹកស្រាមុនពេលចូលគេង លើសទម្ងន់ និងតឹងច្រមុះដោយសារអាឡែស៊ី។ លក្ខខណ្ឌទាំងនេះអាចបណ្តាលឱ្យពិបាកដកដង្ហើម និងការស្រមុកតាមមក
សំណួរ៖ តើរោគសញ្ញានៃការគេងមិនដកដង្ហើមមានអ្វីខ្លះ?
ចម្លើយ៖ រោគសញ្ញារួមមានការស្រមុកខ្លាំងៗជាប្រចាំ ភ្ញាក់ពីគេងកណ្តាលយប់មានអារម្មណ៍ដូចជាមិនអាចដកដង្ហើម ភ្ញាក់ពីគេងមាត់ស្ងួត ឈឺបំពង់ក ឈឺក្បាលដោយមិនមានមូលហេតុ ងងុយគេងពេលថ្ងៃខុសពីធម្មតា ការថយចុះសម្មាធិ និង ប្រសិទ្ធភាពការងារថយចុះ
សំណួរ៖ តើគេងមិនដកដង្ហើម (OSA) បណ្តាលមកពីអ្វី?
ចម្លើយ៖ បណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធផ្លូវដង្ហើម ដូចជាអណ្តាត ជញ្ជាំងបំពង់ក ឬបំពង់ក បណ្តាលឱ្យផ្លូវដង្ហើមរួមតូចឬស្ទះ នាំឱ្យការដកដង្ហើមអំឡុងពេលគេងមិនបានល្អឬឈប់ណ្តោះអាសន្ន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព
សំណួរ៖ តើការពិនិត្យ Sleep Test ធ្វើអ្វីខ្លះ?
ចម្លើយ៖ បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រដែលជួយក្នុងការពិនិត្យរោគវិនិច្ឆ័យការគេងមិនដកដង្ហើម (Sleep Test) ដើម្បីបែងចែកប្រភេទនៃការស្រមុក និងអាចប្រាប់ពីភាពធ្ងន់ធ្ងរនៃជំងឺបានថា ការដកដង្ហើមពេលគេងមានសភាពធ្ងន់ធ្ងរដែរឬទេ និងពិនិត្យមើលការដកដង្ហើមទាក់ទងនឹងសកម្មភាពបេះដូង និងខួរក្បាលអំឡុងពេលគេង ដោយព័ត៌មានលម្អិតនៃការធ្វើតេស្តមានដូចខាងក្រោម៖
ពិនិត្យវាស់រលកខួរក្បាល៖ វាស់លំដាប់ជម្រៅនៃការគេង និងការត្រួតពិនិត្យមុខងារសាច់ដុំអំឡុងពេលគេង ដើម្បីកំណត់ថាតើអ្នកគេងលក់កម្រិតណា និងប្រសិទ្ធភាពនៃការគេង តាមដានសកម្មភាពរលកខួរក្បាលខុសប្រក្រតី ដូចជាការប្រកាច់អំឡុងពេលគេង
ការពិនិត្យការផ្លាស់ប្តូរអេឡិចត្រូតបេះដូងអំឡុងពេលគេង ដើម្បីកំណត់ថាតើបេះដូងមានចង្វាក់បេះដូងលោតដែលខុសប្រក្រតីដែរឬទេ
ការវាស់ស្ទង់ភាពគ្រប់គ្រាន់នៃអុកស៊ីហ្សែនក្នុងឈាមអំឡុងពេលគេង ដើម្បីមើលថាតើរាងកាយមានការខ្វះអុកស៊ីហ្សែនដែរឬទេអំឡុងពេលគេង និងការឈប់ដកដង្ហើម ឬដកដង្ហើមរាក់ដែលឬទេ
ការវាស់ការដកដង្ហើមតាមច្រមុះ និងមាត់ ហើយត្រួតពិនិត្យចលនានៃសាច់ដុំទ្រូង និងសាច់ដុំពោះដែលប្រើសម្រាប់ការដកដង្ហើម ដើម្បីកំណត់ថាតើមានឈប់ដកដង្ហើមឬទេ ជាប្រភេទណា និងមិនប្រក្រតីកម្រិតណា
ពិនិត្យការស្រមុក ដើម្បីមើលថាតើស្រមុកមែនឬទេ ស្រមុកខ្លាំងប៉ុណ្ណា ស្រមុកគ្រប់ពេលឬទេ និងស្រមុកក្នុងការគេងរបៀបណា
ការពិនិត្យរបៀបគេង៖ តើរបៀបគេងណាដែលធ្វើឱ្យស្រមុក ឬការដកដង្ហើមខុសប្រក្រតីខុសគ្នាដូចម្តេច
សំណួរ៖ Sleep Test មានសារៈសំខាន់ដូចម្ដេចខ្លះ?
ចម្លើយ៖ Sleep Test ជួយប្រាប់ពីគុណភាពនៃការគេង និងវិភាគពីភាពធ្ងន់ធ្ងរនៃការគេងមិនដកដង្ហើម ប្រសិនបើរកឃើញភាពមិនប្រក្រតី គ្រូពេទ្យអាចណែនាំការព្យាបាលសមស្របបានភ្លាមៗ
សំណួរ៖ តើជម្រើសនៃការព្យាបាលសម្រាប់ការគេងមិនដកដង្ហើមមានអ្វីខ្លះ?
ចម្លើយ៖ ជម្រើសនៃការព្យាបាលចែកចេញជា ២ផ្នែកធំៗ៖
ការផ្លាស់ប្តូរអាកប្បកិរិយា និងរបៀបរស់នៅអាចចាប់ផ្តើមជាមួយនឹងការសម្រកទម្ងន់ និងការផ្លាស់ប្តូររបៀបគេង ជៀសវាងការគេងផ្ងារ ព្រោះវាអាចនាំឱ្យស្ទះផ្លូវដង្ហើមបានយ៉ាងងាយ ជៀសវាងថ្នាំ និងភេសជ្ជៈដែលធ្វើអោយប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយ ដូចជា អាល់កុល ថ្នាំងងុយគេង និងថ្នាំអាឡែស៊ីជាដើម
ការប្រើឧបករណ៍ជំនួយការដកដង្ហើម CPAP ដែលជាវិធីព្យាបាលស្តង់ដារដែលមានអត្រាប្រសិទ្ធភាពខ្ពស់ដល់ 90-99%
ការវះកាត់ចំពោះអ្នកជំងឺមួយចំនួនដើម្បីកែសម្រួលបញ្ហាឈប់ដកដង្ហើមពេលគេងជួយឪ្យមិនចាំបាច់ត្រលប់ទោប្រើប្រាស់ ឬកាត់បន្ថយការប្រើប្រាស់ CPAP ។ បច្ចុប្បន្ននេះ មានជម្រើសវះកាត់ជាច្រើន អាស្រ័យលើភាពធ្ងន់ធ្ងរនៃការគេងមិនដកដង្ហើម និងភាពមិនធម្មតានៃរចនាសម្ព័ន្ធនៃផ្ទៃមុខ ច្រមុះ និងមាត់របស់មនុស្សម្នាក់ៗ
ការដាក់ឧបករណ៍ទន្តសាស្ត្រ (Oral appliance) ជួយទាញអណ្តាត និងផ្នែកនៃថ្គាមទៅមុខ ដើម្បីកាត់បន្ថយការស្ទះផ្លូវដង្ហើមអំឡុងពេលគេង
សំណួរ៖ ប្រសិនបើមិនបានព្យាបាលការស្រមុក តើអាចមានផលវិបាកអ្វីខ្លះ?
ចម្លើយ៖ ប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី លើសឈាម ស្លាប់មួយចំហៀងខ្លួន ឬអាចស្លាប់ក្នុងករណីធ្ងន់ធ្ងរ ការពិនិត្យនិងការព្យាបាលទាន់ពេលវេលាអាចការពារផលវិបាក និងស្ដារគុណភាពនៃការគេងឪ្យត្រលប់មកតាមធម្មតាវិញបាន
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Readers’ Rating
5.0 out of 5 stars (based on 1 review)