Doctors

Overview

ខែ​វិច្ឆិកា 14, 2019

ព្រោះសុខភាពបេះដូងនិងសរសៃឈាមបេះដូងជាអ្វីដែលមិនអាចរង់ចាំបាន ដូច្នេះហើយទើបមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេជ្ជថានី សង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់សេវាកម្មលឿន និងមានប្រសិទ្ធភាពបំផុត ប្រកបដោយគ្រឿងបរិក្ខាពេទ្យទំនើបៗ និងបុគ្គលិកដែលមានទេពកោសល្យ ដែលផ្តោតលើការធ្វើរោគវិនិច្ឆ័យជំងឺបេះដូង និងការថែទាំវេជ្ជសាស្រ្តប្រកបដោយគុណភាពស្របតាមស្តង់ដារអន្តរជាតិជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកា ដើម្បីទទួលអ្នកជំងឺបេះដូងនិងសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។

មជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេជ្ជថានី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលផ្តល់នូវសេវាកម្មធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសម្រាប់ជំងឺបេះដូងនិងសរសៃឈាមបេះដូងដ៏ទូលំទូលាយ យើងផ្តល់សេវាកម្មដោយចាប់តាំងពីការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងបែបមូលដ្ឋាន ការពិនិត្យជំងឺបេះដូងដោយប្រើបច្ចេកវិទ្យាពិសេស ការថែទាំនិងការការពារជំងឺបេះដូង ការព្យាបាល ការវះកាត់និងការថែទាំតាមដាននៅក្នុងបន្ទប់ថែទាំបេះដូង (CCU Intermediate) រហូតដល់ការស្តារនីតិសម្បទានៃបេះដូងបានឡើងវិញ ដោយប្រើឧបករណ៍វេជ្ជសាស្ត្រទំនើប និងបច្ចេកវិទ្យា។

មន្ទីរពេទ្យវេជ្ជថានី យកចិត្តទុកដាក់លើភាពជំនាញរបស់បុគ្គលិកនិងឧបករណ៍វេជ្ជសាស្ត្រដែលទំនើបបំផុត ដើម្បីផ្តល់ការវិនិច្ឆ័យជំងឺបេះដូងប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា ដោយសារតែមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេចថានី បានបំពាក់ដោយគ្រឿងបរិក្ខារ បច្ចេកវិទ្យាទំនើប និងឧបករណ៍វេជ្ជសាស្ត្រពេញលេញ រួមបញ្ចូលគ្នានូវភាពជំនាញរបស់ក្រុមគ្រូពេទ្យ ដើម្បីធ្វើឱ្យការព្យាបាលជម្ងឺបេះដូងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន

សេវាកម្ម

1) ការពិនិត្យមានផលប៉ះពាល់តិច (Non-invasive investigations) រួមមាន៖

  • ការពិនិត្យចង្វាក់បេះដូង (ECG ឬ EKG)
  • ការពិនិត្យលំហូរឈាម (ABI)
  • ការពិនិត្យបេះដូងដោយការរត់លើម៉ាស៊ីន (EST)
  • អេកូបេះដូង (Echo)
  • ការត្រួតពិនិត្យចង្វាក់បេះដូងបែប ២៤-៤៨ម៉ោង (Holter Monitoring)
  • ការត្រួតពិនិត្យសម្ពាធឈាមបែប ២៤ម៉ោង (Ambulatory Blood Pressure Monitoring)
  • ការពិនិត្យបេះដូងដោយ Dobutamine (Dobutamine Stress Echocardiography)
  • ការឆ្លុះពិនិត្យបេះដូងតាមបំពង់អាហារ (Transesophageal Echocardiogram)
  • ការពិនិត្យបេះដូងដោយការរត់លើម៉ាស៊ីន (EST) និងអេកូបេះដូង (Echo)
  • ការវាយតម្លៃនៃ Syncope (Assessment of Syncope)

2)  មន្ទីរពិសោធន៍ជំងឺបេះដូង

  • ការពិនិ្យបេះដូងនិងចាប់ពណ៌ពិនិត្យសរសៃឈាមបេះដូង (Coronary Angiogram)
  • ការពង្រីកសរសៃឈាមបេះដូងដែលស្ទះដោយប្រើប៉េងប៉ោង និង stent (PCI)
  • ការដាក់បញ្ចូលឧបករណ៍ជំរុញចង្វាក់បេះដូងបែបអចិន្ត្រៃយ៍ (PPM)
  • ការដុតដើម្បីកែសម្រួលបញ្ហាចង្វាក់បេះដូងលោតខុសចង្វាក់ (EPS & RF Ablation)
  • ការបិទរន្ធធ្លាយនៅប្រអប់បេះដូងផ្នែកខាងលើជាមួយឧបករណ៍ពិសេស (ASD)
  • ការពង្រីកសន្ទះបេះដូង Mitral ដោយប៉េងប៉ោង (PBMV)
  • ការចាក់បញ្ចូលឧបករណ៍ឆក់បេះដូងដោយស្វ័យប្រវត្តិ (AICD, CRTD)
  • ការបញ្ចូលម៉ាស៊ីនបង្កើនសម្ពាធឈាមដោយប្រើប៉េងប៉ោងក្នុងអ័រតា (Intra-Aortic Balloon Pump)

3) ការវះកាត់បេះដូងនិងសរសៃឈាមបេះដូង (Open heart surgery)

  • ការវះកាត់ផ្លូវកាត់សរសៃឈាមបេះដូង (CABG)
  • ការ​វះកាត់​ជួសជុល​សន្ទះ​បេះដូង​និង​ការ​ផ្លាស់ប្តូរ​សន្ទះបេះដូង (Valvular Repair / Valvular Replacement)
  • ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើត (Congenital Heart Disease)

សេវាកម្មផ្សេងៗ

  • ការពិនិត្យបេះដូងបែបផ្តល់ផលប៉ះពាល់តិច
  • ការសុងបេះដូង (Cardiac Cathlab)
  • ការវះកាត់បេះដូង (Open Heart Surgery)
  • បន្ទប់សម្រាប់អ្នកជំងឺបេះដូង (Cardiac Ward, CCU)
  • ការស្តារនីតិសម្បទាបេះដូង (Cardiac Rehabilitation)
  • ការពិនិត្យបេះដូង និងសរសៃឈាមបេះដូង ដោយប្រើកុំព្យូទ័រ (CT Scan) និងម៉ាស៊ីនអេឡិចត្រូម៉ាញ៉េទិច (Cardiac MRI)
  • រថយន្តសង្គ្រោះសម្រាប់អ្នកជំងឺបេះដូង (Mobile CCU)

ម៉ោងបម្រើសេវាកម្ម

ថ្ងៃច័ន្ទ-ថ្ងៃអាទិត្យ៖  07.00 am - 08.00 pm

ទីតាំង

មជ្ឈមណ្ឌលបេះដូង, ជាន់ទី៥, មន្ទីរពេទ្យវេជ្ជថានី

ការណាត់ជួបនិងសួរនាំ

ទូរស័ព្ទមជ្ឈមណ្ឌល: +66 (0) 2734-0000 ext 5300

Back to top

Conditions Treated

មជ្ឈមណ្ឌលបេះដូង

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលបេះដូង