ធូលី PM2.5 ក្លាយទៅជាបញ្ហាធំដែលប៉ះពាល់ដល់សុខភាពរបស់យើង។ ជំងឺមួយក្នុងចំណោមជំងឺដែលមនុស្សជាច្រើនមើលរំលងគឺ ជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis)។
ជំងឺរលាកប្រអប់ខ្យល់ ស្ថានភាពដែលប្រអប់ខ្យល់កើតការរលាករ៉ាំរ៉ៃក្នុងរយៈពេលយូរ បង្កឪ្យកើតរោគសញ្ញាផ្សេងៗដូចជា តឹងច្រមុះ ហៀរសំបោរ ឈឺបរិវេនមុខ ការថយចុះនៃការទទួលក្លិន។ ភាគច្រើនរកឃើញក្នុងអ្នកជំងឺដែលមានប្រព័ន្ធស៊ាំទន់ខ្សោយ ជំងឺអាឡែស៊ី ឬអ្នកជំងឺដែលប៉ះពាល់និងជាតិពុលក្នុងអាកាសក្នុងរយៈពេលយូរ។
ធូលី PM2.5 គឺជាលំអងធូលីខ្នាតតូចដែលមានអង្កត់ផ្ចិតចន្លោះពី ០,១ ទៅ ២,៥ microns ធូលីទាំងនេះអាចចូលទៅក្នុងរាងកាយតាមរយៈប្រព័ន្ធផ្លូវដង្ហើម ចូលទៅក្នុងសួត បណ្តាតឪ្យមានអាការៈ ក្អក ណែនដើមទ្រូង ពិបាកដកដង្ហើម និងនឿយហត់បាន។
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ធូលី PM2.5 មានការពាក់ព័ន្ធជាមួយនិងជំងឺរលាកប្រអប់ខ្យល់ (Sinusitis)។ វិធីដំណើរការចម្បងគឺ ធូលី PM2.5 រំញោចភ្នាសច្រមុះនិងប្រអប់ខ្យល់រលាក កើតការហើម តឹងច្រមុះ ហៀរសំបោរ។
លើសពីនេះ ធូលី PM2.5 ក៏មានផលប៉ះពាល់ផ្សេងៗទៀតដូចជា៖
កាត់បន្ថយប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំ ធ្វើឱ្យរាងកាយចុះខ្សោយ និងប្រឈមនឹងការឆ្លងមេរោគ
ជំរុញការរលាករ៉ាំរ៉ៃ ប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗនៃរាងកាយ
បង្កើនហានិភ័យនៃជំងឺផ្សេងៗដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកសួត
វិធីការពារជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis) ពីធូលី PM2.5
តាមដានកម្រិតធូលី PM2.5 ជៀសវាងចេញទៅខាងក្រៅនៅពេលដែលកម្រិតធូលី PM2.5 ខ្ពស់
ពាក់ម៉ាសដែលមានប្រសិទ្ធភាព ដូចជាម៉ាស N95
លាងដៃឱ្យបានញឹកញាប់
រក្សាផ្ទះឱ្យស្អាតជានិច្ច
ពិសារទឹកឱ្យបានគ្រប់គ្រាន់
បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រន់
ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis) អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។ សម្រាប់ការព្យាបាលជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis) មានច្រើនវិធី អាស្រ័យទៅលើភាពធ្ងន់ធ្ងរ មូលហេតុ និងសុខភាពដោយរួមរបស់អ្នកជំងឺ។ ដោយជាទូទៅ វេជ្ជបណ្ឌិតនឹងណែនាំការព្យាបាលដោយមិនចាំបាច់វះកាត់ជាមុន ដូចជា ប្រើថ្នាំស្តេរ៉ូអ៊ីត បាញ់ច្រមុះ និងការលាងច្រមុះដោយសេរ៉ូមប្រៃ។ ប្រសិនបើការព្យាបាលមិនចំបាច់វះកាត់មិនមានប្រសិទ្ធភាពទេ វេជ្ជបណ្ឌិតអាចពិចារណា ធ្វើការវះកាត់ប្រអប់ខ្យល់ដោយការដាក់កាម៉េរា ដើម្បីបើកប្រអប់ខ្យល់ បង្ហូរខ្ទុះ និងយកជាលិកាដែលរលាកចេញ ជួយឪ្យអ្នកជំងឺដកដង្ហើមសងាយជាមុន កាត់បន្ថយរោគសញ្ញានៃការហៀរសំបោរ កាត់បន្ថយការឈឺក្បាល បង្កើនប្រសិទ្ធភាពនៃការទទួលក្លិន និងជួយកែលម្អគុណភាពនៃជីវិត។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក, មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Readers’ Rating
0.0 out of 5 stars (based on 0 reviews)