ក្រពេញប្រូស្តាតរីកធំដែលជាជំងឺពេញនិយមក្នុងចំណោម បុរសចូលនិវត្តន៍អាចព្យាបាលបានដោយមិនចាំបាច់វះកាត់
ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia – BPH) គឺជាស្ថានភាពមួយដែលក្រពេញប្រូស្តាតនៃបុរសរីកធំខុសពីធម្មតា។

ជំងឹក្រពេញប្រស្តាតរីកធំ (Benign Prostatic Hyperplasia) គឺជាការរីកធំនៃក្រពេញប្រូស្តាតដែលមិនមែនជាមហារីក ជារឿយៗតែងតែបង្កឱ្យមានបញ្ហាប្រព័ន្ធបង្ហូរនោម ដូចជាពិបាកបត់ជើងតូច នោមញឹកនៅពេលយប់ ទប់នោមមិនជាប់ ឬនោមទាស់ ដែលអាចរំខានដល់ការរស់នៅប្រចាំថ្ងៃបាន
បច្ចេកវិជ្ជាទំនើបនាពេលបច្ចុប្បន្ននេះផ្តល់នូវការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំដោយមិនចាំបាច់វះកាត់ ដែលត្រូវបានគេស្គាល់ថាជាការព្យាបាលដោយចំហាយទឹក Rezum (Rezum Water Vapor Therapy) នីតិវិធីពាក់ព័ន្ធនឹងការប្រើចំហាយទឹកក្តៅដើម្បីបំផ្លាញជាលិកាដែលលើសនៅជុំវិញក្រពេញប្រូស្តាត។
ក្នុងអំឡុងពេលនៃការព្យាបាលដោយចំហាយទឹក Rezum វេជ្ជបណ្ឌិតនិងបញ្ចូលម្ជុលតូចមួយជាមួយនឹងកាមេរ៉ាចូលតាមរយៈបង្ហួរនោមទៅក្នុងក្រពេញប្រូស្តាត ហើយចាក់ចំហាយទឹកនៅសីតុណ្ហភាព ១០៦អង្សាសេប្រហែល ៦-១០ ដង ម្តងរយៈពេល ៩វិនាទី។ ចំហាយកម្តៅនិងសាយភាយទៅបំផ្លាញកោសិកាដែលនៅជុំវិញក្រពេញប្រូស្តាត និងកំចាត់វត្ថុដែលធ្វើឪ្យមានការស្ទះចេញពីបង្ហូរនោម។ ដំណើរការនៃការព្យាបាលរបស់រាងកាយតាមធម្មជាតិ និងធ្វើការប្រមូលនិងបញ្ចេញកោសិកាដែលស្លាប់ចេញ អាការះនិងប្រសើរឡើងក្នុងរយៈពេល ៤-៦សប្តាហ៍។
មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000