ជំងឺឬសដូងបាត ដោយមិនបាច់វះកាត់! ព្យាបាលបានជាមួយ NeoLaser ការឈឺចាប់តិច ជាសះស្បើយលឿន
ជំងឺឬសដូងបាត (Hemorrhoids) គឺជាជំងឺដែលរកឃើញច្រើនបំផុតក្នុងមនុស្សគ្រប់ភេទគ្រប់វ័យ។ បច្ចុប្បន្ននេះអាចព្យាបាលបានដោយប្រើ Neolaser មានស្នាមវះតូច ឈឺចាប់តិច

ជំងឺប៉ោងសរសៃឈាម (varicose) ជាជំងឺនៅជិតខ្លួនយើងប៉ុន្តែមនុស្សជាច្រើនអាចនឹងព្រងើយកន្តើយព្រោះគេអាចគិតថាមិនមែនជាជំងឺធ្ងន់ធ្ងរ ប្រសិនបើទុកចោលមិនបានព្យាបាល អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជាដំបៅជើង និងជំងឺរលាកស្បែកនៅលើជើង ជំងឺដាច់សរសៃឈាមវ៉ែន ភាវះកំណកឈាមស្ទះក្នុងសរសៃវ៉ែន រហូតដល់អាចប៉ះពាល់អាយុជីវិត
គ្រូពេទ្យឯកទេសវះកាត់សរសៃឈាមនៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺប៉ោងសរសៃឈាម (Varicose Veins) គឺជាសរសៃឈាមវ៉ែនដែលនៅជិតបរិវេនស្បែក ដែលពង្រីកខ្លួនទៅជាសរសៃឈាមប៉ោងបៃតងនិងពកចេញមកស្រដៀងទៅនិងលក្ខណៈនៃដង្កូវ ដោយសារតែឈាមកកកុញច្រើនរហូតអាចមើលឃើញសរសៃពណ៌បៃតង ឬពណ៌ស្វាយក្រមៅ វាអាចកើតឡើងនៅផ្នែកជាច្រើននៃរាងកាយដូចជា បំពង់អាហារ ស្បូន ទ្វារមាស ឆ្អឹងអាងត្រគាក និងទ្វារមាស ប៉ុន្តែភាគច្រើនឃើញមានកើតនៅលើជើង ឬប្រអប់ជើង។
កត្តាហានិភ័យដែលបណ្តាលឱ្យមានជំងឺប៉ោងសរសៃឈាម (varicose) គឺភេទ តំណរពូជ មុខរបរ និងទម្លាប់ប្រចាំថ្ងៃ ស្ត្រីមានផ្ទៃពោះនិងរចនាសម្ព័ន្ធសរសៃឈាម ដោយអាការៈដែលរកឃើញញឹកញាប់បំផុតគឺ ការឈឺចាប់ឬមានអារម្មណ៍ធ្ងន់ៗក្នុងជើង រមួលក្រពើនៅពេលយប់ ហើម តឹង ក្រហាយ មានអារម្មណ៍ថាកាន់តែឈឺចាប់ខ្លាំងនៅពេលអង្គុយឬឈរក្នុងរយៈពេលយូរ រមាស់ជុំវិញសរសៃណាមួយ ឬច្រើន អាចមានការហូរឈាមចេញពីសរសៃវ៉ែនរមួល ការឈឺចាប់ក្នុងសរសៃឈាមបរិវេនស្បែករឹងឬផ្លាស់ប្តូរពណ៌ សរសៃឈាមប្រែជារឹង ឬប្រែពណ៌ មានការរលាកនៃស្បែក ឬមនុស្សខ្លះអាចមានការរលាកធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យរបួស។
ក្រៅពីភាពរឿងសម្ផស្ស ប្រសិនបើទុកចោលដោយមិនការពារ អាចបណ្តាលឱ្យខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាចចែកចេញជា ៦ ដំណាក់កាល៖
ដំណាក់កាលទី១: សរសៃឈាមមើលទៅដូចជាសំបុកពីងពាង ជាធម្មតាមានទំហំតិចជាង ៣ មិល្លីម៉ែត្រ
ដំណាក់កាលទី២: សរសៃឈាមចាប់ផ្តើមប៉ោងទៅជារាងដង្កូវ មានទំហំធំជាង ៣ មិល្លីម៉ែត្រ និងឈឺចាប់នៅពេលប្រើក្នុងរយៈពេលយូរ ដូចជាអង្គុយ ដើរ ឬឈរ
ដំណាក់កាលទី៣: ចាប់ផ្តើមហើមជើង និងការឈឺចាប់កាន់តែច្រើន ទោះបីជាប្រើរយៈពេលខ្លីក៏ដោយ
ដំណាក់កាលទី៤: ពណ៌ស្បែកនៅលើជើងចាប់ផ្តើមផ្លាស់ប្តូរទៅជាខ្មៅចាស់ ដែលជាស្ថានភាពរលាកនៃស្បែក
ដំណាក់កាលទី៥: មុខរបួសជាសះស្បើយបន្ទាប់ពីការព្យាបាល ប៉ុន្តែក៏មានលក្ខណៈផ្សេងទៀតដូចជាស្បែកដែលប្រែពណ៌ទៅជាខ្មៅ
ដំណាក់កាលទី៦: មុខរបួសដែលជាលក្ខណៈនៃរបួសសរសៃវ៉ែនកើតឡើងដូចជាគែមនៃមុខរបួសជាពណ៌ក្រហម។
ការព្យាបាលជំងឺប៉ោងសរសៃឈាម (Varivose) អាស្រ័យលើរោគសញ្ញានិងភាពធ្ងន់ធ្ងរនៃជំងឺ ដោយវេជ្ជបណ្ឌិតឯកទេសនឹងពិចារណាតាមការគួរដោយបែងចែកទៅតាមការព្យាបាលដូចខាងក្រោម៖
សម្រាប់ការការពារនៃជំងឺប៉ោងសរសៃឈាម varicose អ្នកគួរតែជៀសវាងការឈរ ឬអង្គុយយូរ ផ្លាស់ប្តូរឥរិយាបថរបស់អ្នកឱ្យបានញឹកញាប់ និងជៀសវាងការស្លៀកសម្លៀកបំពាក់ ខោ ស្រោមជើង ស្រោមបារ ដែលតឹងខ្លាំង ព្រោះវាធ្វើឲ្យឈាមដើរមិនស្រួល មិនគួរពាក់ស្បែកជើងកែងចោតក្នុងរយៈពេលយូរ ហាត់ប្រាណឲ្យបានទៀងទាត់ ធ្វើឱ្យសាច់ដុំជើងរឹងមាំ លំហូរឈាមអាចហូរបានល្អប្រសើរឡើងនិងគ្រប់គ្រងទម្ងន់អ្នកឪ្យស្ថិតក្នុងកម្រិតធម្មតា។
មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000