“បារី” មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកជក់បារីខ្លួនឯងនោះទេ អ្នកដែរមិនជក់បារីតែទទួលផ្សែងបារី ក៏មានហានិភ័យក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចគ្នា ដោយសារតែបារីមានសារធាតុគីមីជាង 7,000 ប្រភេទ ជាតិពុលជាង 250 ប្រភេទ និងសារធាតុបង្កមហារីកជាង 70 ដែលត្រៀមរួចជាស្រេចក្នុងការប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ និងបង្កជាជំងឺដូចខាងជា
បេះដូងនិងសរសៃឈាម ជក់បារីតែពីរបីដើមក្នុងមួយថ្ងៃ វានឹងបណ្តាលឱ្យខូចខាតដល់បេះដូង និងសរសៃឈាម ជាតិពុលក្នុងបារីបង្ករឱ្យបេះដូងលោតខុសប្រក្រតី និងស្ទះសរសៃឈាមបេះដូង
ជំងឺស្ទះសួត (Emphysema) បារីជាដើមហេតុនៃអាការះហត់ពិបាកដកដង្ហើម ប្រសិនបើធ្ងន់ធ្ងរអាចបណ្តាលឱ្យអ្នកជំងឺនឿយហត់ខ្លាំង រហូតដល់ត្រូវដេកជាប់គ្រែ រឺត្រូវទទួលអុកស៊ីសែនគ្រប់ពេលវេលា
ជំងឺមហារីក បារីជាដើមហេតុនៃជំងឺមហារីកជាច្រើនប្រភេទជាពិសេសមហារីកសួតអ្នកដែលមានហានិភ័យគួរតែធ្វើការស្កេន CT ក្នុងកម្រិតពណ៌ទាប (Low Dose CT Scan)
ជំងឺពុកឆ្អឹង សារធាតុពុលនីកូទីនបំផ្លាញកោសិកាចិញ្ចិមឆ្អឹង ដូច្នេះធ្វើឱ្យឆ្អឹងស្តើងលឿន
ទឹកនោមផ្អែម ជាតិពុលក្នុងបារីនឹងកកកុញនៅក្នុងលំពែង ធ្វើឱ្យលំពែងធ្វើការតិច រួចនាំឱ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដែលអាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម
ជំងឺផ្សេងៗទៀតដូចជាផលវិបាកអំឡុងពេលមានផ្ទៃពោះ ភាពចាស់មុនអាយុ អសមត្ថភាពផ្លូវភេទ
លើសពីនេះទៀតទោសសម្រាប់ការជក់បារី វាក៏ប៉ះពាល់ដល់បុគ្គលិកលក្ខណៈខាងក្នុង និងខាងក្រៅផងដែរ ជាពិសេសក្នុងសង្គម និងជីវិតប្រចាំថ្ងៃ ដូច្នេះអ្នកកាន់តែឆាប់ឈប់ជក់បារីលឿនប៉ុណ្ណា គឺកាន់តែល្អសម្រាប់សុខភាព និងបុគ្គលិកលក្ខណៈរបស់យើងផ្ទាល់
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
DR. TANAKORN TASSANEYASIN
Internal Medicine
Pulmonary Medicine and Pulmonary Critical Care
Readers’ Rating
0.0 out of 5 stars (based on 0 reviews)