Q&A ជំងឺឆ្កួតជ្រូកចំពោះកុមារ
ជំងឺឆ្កួតជ្រូកក្នុងកុមារ (Pediatric Epilepsy) គឺជាភាពមិនប្រក្រតីខួរក្បាល ដែលបណ្តាលឲ្យកុមារប្រកាច់។ ការប្រកាច់អាចស្ថិតកើតឡើងក្នុងវិធីជាច្រើន ចាប់តាំងពីផ្លឹកៗរយៈពេលខ្លី រហូតដល់ការប្រកាច់រឹងមួយតួរខ្លួន
RSV (Respiratory Syncytial Virus) គឺជាវីរុសដែលបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ជាពិសេសជំងឺរលាកទងសួត និងជំងឺរលាកសួត គឺជារឿងធម្មតានៅចុងរដូវភ្លៀងដល់ដើមរដូវរងារ ឬក្នុងកំឡុងពេលបំរែបំរួលអាកាសធាតុ RSV ត្រូវបានឆ្លងតាមរយៈការប្រាស្រ័យទាក់ទងដែលអាចមានការប៉ះពាល់ទឹកមាត់តាមរយៈការក្អក កណ្តាស់ និងទំនាក់ទំនងផ្ទាល់។
រោគសញ្ញាដំបូងកើតមានដូចផ្តាសាយទូទៅដែរ គឺគ្រុនក្តៅ ក្អក កណ្តាស់ ហៀរសំបោរ ហើយនឹងត្រូវបានបាត់ទៅវិញក្នុងរយៈពេល 5-7 ថ្ងៃ។ តែសម្រាប់ក្មេងខ្លះ វាក៏អាចបណ្តាលឱ្យក្អកនិងស្លសច្រើន វាអាចមានការដកដង្ហើមលឿន ពិបាកដកដង្ហើម ឬដកដង្ហើមមានសំលេងលឺខ្លាំងក្នុងករណីធ្ងន់ធ្ងរ។
ទោះបីជាត្រូវបានព្យាបាលទាំងស្រុងក៏ដោយ វាក៏មានឱកាសត្រឡប់មកវិញម្តងទៀត ក្នុងនោះកុមារខ្លះអាចមានជំងឺរលាកទងសួតធ្វើឱ្យដកដង្ហើមលឿននិងឆាប់ហត់ បន្ទាប់ពីការឆ្លងមេរោគផ្លូវដង្ហើម និងមានការរាយការណ៍វាក៏ធ្វើឲ្យមានការកើនឡើងហានិភ័យនៃជំងឺហឺតចំពោះកុមារដែលមានហានិភ័យ និងមិនមានហានិភ័យនៃអាឡែរហ្សីក្នុងគ្រួសារ។
បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងដើម្បីការពារជំងឺនេះទេ ដូច្នេះការការពារគឺសំខាន់បំផុត ដោយបង្កើនភាពស៊ាំធម្មជាតិ តាមរយៈការផ្តល់ទឹកដោះដល់កុមារ ជៀសវាងនាំកុមារទៅកន្លែងដែលមានមនុស្សច្រើន ឬយកកុមារទៅលេងអ្នកឈឺ វិធានការណ៍សំខាន់មួយដើម្បីការពារការផ្ទុះឡើងគឺការលាងដៃឱ្យស្អាត ឬប្រើជែលអាល់កុលដើម្បីលាងដៃឱ្យបានញឹកញាប់ សម្អាតប្រដាប់ប្រដាប្រើប្រាស់ និងប្រដាប់ប្រដាក្មេងលេង ប្រសិនបើអ្នកសង្ស័យថាមានការឆ្លង គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាល។
មជ្ឈមណ្ឌលកុមារ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000