អាកាសធាតុនៅក្នុងអំឡុងពេលនេះមានកម្តៅក្តៅខ្លាំង អ្នកខ្លះបែកញើសរហូតមិនហ៊ានចេញត្រូវពន្លឺព្រះអាទិត្យ មានការព្យាករណ៍ថារដូវក្ដៅឆ្នាំនេះកម្តៅនិងអាចឡើងរហូតទៅដល់ 43អង្សាសេដោយសារតែព្រះអាទិត្យនិងអាកាសធាតុក្តៅនៅពេលថ្ងៃ ដែរអាចជាការប៉ះបាល់ដល់អ្នកដែរនៅក្រៅផ្ទះរហូតដល់បាត់បង់ជីវិតបានដោយសារតែអាការះសន្លប់ដោយសារកម្ដៅ ដែរបណ្តារមកពីរាង្គកាយមិនអាចសម្របទៅតាមអាកាសធាតុទាន់
លោកគ្រូពេទ្យ Dr. Naris Samitasin ឯកទេសខួរក្បាលនិងប្រព័ន្ធប្រសាទនៃមន្ទីពេទ្យវេជ្ជថានីបានបង្ហាញឱ្យឃើញថាអាការៈសន្លប់ដោយសារកម្ដៅ និងកើតឡើងជាមួយកម្តៅដែលក្តៅខ្លាំងដែរធ្វើឪ្យរាង្គកាយសម្របតាមអាកាសធាតុមិនទាន់។ ពេលដែរកម្តៅក្នុងខ្លួនលើសពី 40 អង្សាសេ ផ្នែកនៃខួរក្បាលដែលគ្រប់គ្រងសីតុណ្ហភាពរាងកាយនិងខុសប្រក្រតី រហូតដល់ប៉ះពាល់ដល់ប្រព័ន្ធលំហូរឈាម និងប្រព័ន្ធខួរក្បាល ចំពោះក្រុមហានិភ័យនៃជំងឺនេះមានដូចជា
អ្នកដែលត្រូវធ្វើការក្រោមពន្លឺថ្ងៃ ឬហាត់ប្រាណក្រោមពន្លឺថ្ងៃយូរ
អ្នកដែលមានជំងឺប្រចាំខ្លួនដូចជាជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម
កុមារ និងមនុស្សចាស់ ដែលរាងកាយនឹងមិនត្រជាក់ដូចមនុស្សពេញវ័យ
មនុស្សលើសទម្ងន់
អ្នកដែលមិនបានសម្រាកគ្រប់គ្រាន់
អ្នកដែលធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយត្រូវចេញមកជួបនឹងកំដៅខ្លាំង អាចធ្វើឱ្យរាងកាយសម្របតាមអាកាសធាតុមិនទាន់
អ្នកដែរពិសារគ្រឿងស្រវឹង ដោយសារតែរាងកាយនឹងបាត់បង់ជាតិទឹក និងសារធាតុរ៉ែច្រើនជាងធម្មតា
“សញ្ញាព្រមានសំខាន់ៗនៃអាការៈសន្លប់ដោយសារកម្ដៅ ដែលអាចសង្កេតឃើញបានចាប់ផ្ដើមពី ពេលអាកាសធាតុក្តៅ តែមិនបែកញើស មុខក្រហម ក្តៅខ្លួន ស្រេកទឹក វិលមុខ ឈឺក្បាល ចង្អោរ ដកដង្ហើមញាប់ តឹងសាច់ដុំ វិលមុខ ប្រកាច់ រន្ធប្រស្រីភ្នែករីក ស្មារតីអន់ថយរហូតដល់បាត់បង់ស្មារតី បើសិនជាមិនបានទទួលសង្គ្រោះត្រឹមត្រូវ អាចបង្កឱ្យគាំងបេះដូង និង អាចប៉ះពាល់ដល់អាយុជីវិត។ វិធីជួយសង្គ្រោះបឋម គួរតែនាំអ្នកជំងឺចូលម្លប់គេងចុះបញ្ឈរជើងខ្ពស់ បន្ធូរសម្លៀកបំពាក់ដែរតឹង យកក្រណាត់ជ្រលក់ទឹកឪ្យសើមស្អមលើខ្លួនអ្នកជំងឺ រួចប្រើកង្ហារផ្លុំដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយប្រញាប់ទៅមន្ទីរពេទ្យ”Dr. Naris Samitasin
ដើម្បីថែរក្សាខ្លួនអ្នកឱ្យឆ្ងាយពីអាការៈសន្លប់ដោយសារកម្ដៅ Dr. Naris Samitasin លោកបានបន្តថា អ្នកដែលមានហានិភ័យគួរចៀសវាងការធ្វើការនៅក្រោមពន្លឺថ្ងៃក្នុងរយៈពេលយូរ ចៀសវាងការហាត់ប្រាណក្រោមពន្លឺថ្ងៃ ប៉ុន្តែគួរតែហាត់ប្រាណនៅពេលព្រឹកឬល្ងាចជំនួសវិញ ជៀសវាងទៅកន្លែងដែលក្តៅខ្លាំង មិនគួរទុកកុមារនិងមនុស្សចាស់ ក្នុងរថយន្តដែលចតនៅខាងក្រៅក្នុងរយៈពេលយូរ គួរតែមានឧបករណ៍កាពារកំដៅថ្ងៃដូចជា មួកឬឆ័ត្រ ជ្រើសរើសខោអាវដែលមានពណ៌ស្រាលមិនក្រាស់ ដើម្បីជួយរបាយកំដៅ ត្រូវពិសារទឹកយ៉ាងហោចណាស់ 6-8 កែវក្នុងមួយថ្ងៃ និងពិសារទឹកក្នុងអំឡុងពេលថ្ងៃទោះបីជាមិនស្រេកក៏ដោយ ដើម្បីបង្កើនជាតិទឹកនិងកាត់បន្ថយសីតុណ្ហភាពរាងកាយ ហើយសំខាន់បំផុតជៀសវាងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាតែ កាហ្វេ ប្រសិនបើរោគសញ្ញាមិនប្រក្រតីកើតឡើង សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Readers’ Rating
0.0 out of 5 stars (based on 0 reviews)