មូលហេតុនៃការបញ្ចេញទឹកកាមស្ងួត ឬខ្វះការបញ្ចេញទឹកកាមចំពោះបុរស

អត្ថបទសុខភាព

បុរសជាច្រើនអាចមានបញ្ហាជាមួយនឹងការឆាប់ចេញទឹកកាម ឬរោគសញ្ញានៃការលិចកប៉ាល់នៅមាត់ឈូងសមុទ្រ ដែលអ្នកមិនអាចគ្រប់គ្រងការបញ្ចេញទឹកកាមដោយខ្លួនឯងបាន ប៉ុន្តែបញ្ហាមួយទៀតដែលអាចកើតមានផងដែរគឺការចេញទឹកកាមស្ងួត (anejaculation) ឬការដែលមិនមានទឹកកាមហូរចេញមកបន្ទាប់ពីឈានដល់ចំណុចកំពូល

តើការចេញទឹកកាមស្ងួត (anejaculation) ​មាន​គ្រោះថ្នាក់ឬទេ​?

ការបញ្ចេញទឹកកាមស្ងួត គឺជាពេលដែលបុរសរួមភេទ ឬសម្រេចកាមដោយខ្លួនឯង រហូតឈានដល់ចំណុចកំពូល ប៉ុន្តែមិនមានការបញ្ចេញទឹកកាម ឬ​មាន​ទឹកកាម​តិចតួច​ប្រមាណ 1.5ccតែប៉ុណ្ណោះ ស្ថានភាព​នេះ​អាច​កើតឡើង​ដោយសារ​មូលហេតុ​ជាច្រើន​ ហើយជាធម្មតាមិនមានផលវិបាកធ្ងន់ធ្ងរទេ ប៉ុន្តែវាអាចបណ្តាលឱ្យកើតស្ថានភាពពិបាកមានកូន ចាំបាច់ត្រូវទៅជួបគ្រូពេទ្យដើម្បីព្យាបាលបន្ថែម

ជាធម្មតា បន្ទាប់ពីបុរសឈានដល់ចំណុចកំពូល នឹងបញ្ចេញទឹកកាម បរិមាណតិចឬច្រើន​អាស្រ័យ​លើ​អាយុ​ សម្រាប់អាយុ​ពី ​២០-៣០​ឆ្នាំ ​នឹង​មាន​ប្រហែល​ 4​cc ​អាយុ​ពី ​៣០-៥០​ឆ្នាំ ​នឹង​មាន​ប្រហែល​ 3.5​cc សម្រាប់​អាយុ ​៦០-៧០​ឆ្នាំ ​នឹង​មាន​ប្រហែល​ 2​cc​ ដោយជួនកាលអាស្រ័យលើភាពញឹកញាប់នៃការរួមភេទ និងអារម្មណ៍ផ្លូវភេទរួមផងដែរ

តើការបញ្ចេញទឹកកាមស្ងួតបណ្តាលមកពីអ្វី?

ការបញ្ចេញទឹកកាមស្ងួតអាចបណ្តាលមកពីមូលហេតុផ្សេងៗគ្នា ទាំងពីរាងកាយនិងផ្លូវចិត្តរួមមាន៖

  • ការឈានដល់ចំណុចកំពូលច្រើនដងក្នុងមួយថ្ងៃ ឬជាប់គ្នារហូតទាល់តែរាងកាយមិនអាចផលិតមេជីវិតឈ្មោលបានគ្រប់គ្រាន់
  • ទឹកកាមហូរបញ្ច្រាស់ចូលទៅក្នុងប្លោកនោមវិញ ធ្វើឱ្យទឹកកាមលាយក្នុងទឹកនោម
  • ភាពមិនប្រក្រតីផ្នែកហ្សែន
  • ការវះកាត់នៅបរិមាណក្រពេញប្រូស្តាតឬប្លោកនោម ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទដែលគ្រប់គ្រងការបញ្ចេញទឹកកាម បណ្តាលឱ្យកើតការបញ្ចេញទឹកកាមស្ងួតជាអចិន្ត្រៃយ៍
  • កង្វះអ័រម៉ូនបុរស Androgen
  • បំពង់ទឹកកាមត្រូវបានស្ទះ
  • ការខូចខាតសរសៃប្រសាទ មូលហេតុដូចជាជំងឺទឹកនោមផ្អែម សរសៃរប្រសាទខួរឆ្អឹងខ្នងរបួស
  • ការលេបថ្នាំមួយចំនួនដូចជា ថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម ថ្នាំប្រឆាំងនឹងការថប់បារម្ភ
  • ភាពតានតឹងនិងការសម្រាកបានតិចតួច ឬរោគសញ្ញាថប់បារម្ភ ទាំងបណ្ដាលពីការងារ និងបណ្ដាលពីបញ្ហាផ្សេងៗដែលរំខានអ្នក
  • ការរលាកដូចជា ការរលាកបង្ហួរនោម
  • ការបាញ់វិទ្យុសកម្មបរិវេនអាងត្រគាក

ប្រសិនបើការបញ្ចេញទឹកកាមស្ងួត ដែលបណ្តាលមកពីការឈានដល់ចំណុចកំពូលច្រើនដងក្នុងមួយថ្ងៃ ភាពតានតឹង និងការសម្រាកតិច ណែនាំឱ្យសម្រាកពីការរួមភេទ ឬសម្រេចកាមដោយខ្លួនឯង និងគេងសម្រាកឱ្យបានគ្រប់គ្រាន់ ហើយ​ស្វែង​រក​សកម្មភាព​ផ្សេង​ទៀត​ដែល​ជួយ​សម្រាល​ភាពតានតឹង។ ប៉ុន្តែប្រសិនបើវាបណ្តាលមកពីហេតុផលផ្សេងទៀតក្រៅពីនេះ នែនាំឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការធ្វើរោគវិនិច្ឆ័យលម្អិតនិងការព្យាបាលបន្ថែមទៀត ជាពិសេសអ្នកដែលចង់មានកូន

ការណែនាំអំពីការព្យាបាល

ការបញ្ចេញទឹកកាមស្ងួត ឬការដែលមិនបញ្ចេញទឹកកាម គឺជាភាពមិនប្រក្រតីដែលមិនធ្ងន់ធ្ងរ ហើយនៅមិនមានការព្យាបាលជាក់លាក់ណាមួយឡើយ ភាគច្រើនគ្រូពេទ្យនឹងព្យាយាមស្វែងរកមូលហេតុពិតប្រាកដនៃអ្វីដែលបានកើតឡើង ហើយបន្ទាប់មកកែសម្រួលតាមមូលហេតុនោះ

សម្រាប់អ្នកដែលចង់មានកូន នែនាំឱ្យស្វែងរកការព្យាបាលនិងពិគ្រោះជាមួយអ្នកឯកទេស សម្រាប់ការថែទាំត្រឹមត្រូវបន្ថែមទៀត

សំណួរដែលគេសួរញឹកញាប់អំពីការបញ្ចេញទឹកកាមស្ងួត

តើគួរទៅជួបគ្រូពេទ្យនៅពេលណា?

ជាការពិត ការបញ្ចេញទឹកកាមស្ងួតមិនមែនជាស្ថានភាពធ្ងន់ធ្ងរនោះទេ វាអាចគ្រាន់តែជាស្ថានភាពបណ្តោះអាសន្នដែលបណ្តាលមកពីភាពតានតឹង ណែនាំឱ្យអ្នកសង្កេតមើលរោគសញ្ញាជាមុនសិន ប្រសិនបើវាកើតឡើងជាបន្តបន្ទាប់រហូតដល់វាក្លាយទៅជារោគសញ្ញារ៉ាំរ៉ៃ ណែនាំពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុពិតប្រាកដ

ក្នុង​ករណី​ដែលប្រដាប់ភេទ​មិន​រឹង ណែនាំឱ្យអ្នកទៅជួបគ្រូពេទ្យភ្លាមៗ ព្រោះ​អាច​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ផ្សេង​ទៀតក៏ថាបាន

បើសិនជា​ចង់​មាន​កូន តើ​គួរ​ធ្វើ​យ៉ាង​ណា?

អ្នកគួរតែពិគ្រោះជាមួយអ្នកឯកទេសខាងការមានកូន ដើម្បីរកឃើញភាពមិនប្រក្រតី និងអនុវត្តការព្យាបាលតាមភាពសមរម្យ

សម្រាប់អ្នកដែលមានបញ្ហាបញ្ចេញទឹកកាមស្ងួត បងប្រុសមិនបញ្ចេញទឹកកាម លោកអ្នកអាចពិគ្រោះបាននៅមជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម មន្ទីរពេទ្យវេជ្ជថានី ផ្តល់សេវាថែទាំទាក់ទងនឹងប្រព័ន្ធបង្ហូរទឹកនោម និងសុខភាពបុរស រួមទាំងការប្រឹក្សា និងព្យាបាលបញ្ហាសុខភាពផ្លូវភេទ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធបង្ហូរនោម, ជាន់ទី 3, មន្ទីរពេទ្យវេជ្ជថានី
+66(0)89-219000 (Cambodia Hotline)

Readers’ Rating

2.4 out of 5 stars (based on 69 reviews)