ការឈឺកែងជើងរ៉ាំរ៉ៃ គឺជាសញ្ញាព្រមាន “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles
សរសៃពួរ Achilles គឺជាសរសៃពួរដ៏ធំបំផុតនៅក្នុងរាងកាយ ដែលភ្ជាប់សាច់ដុំកំភួនជើងទៅនឹងឆ្អឹងកែងជើង។ នៅពេលដែលវារលាកនៅក វាអាចបណ្តាលឱ្យឈឺចាប់ ហើម ក្រហម

នៅពេលដែលសរសៃកែងជើងរលាក អ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់នៅកជើង ហើយការឈឺចាប់នឹងកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការហាត់ប្រាណ ឬដើរ ហើមនិងក្រហមនៅខាងលើកែងជើង ការចុចឬរំកិលកែងជើងធ្វើឱ្យមានការឈឺចាប់ មានអារម្មណ៍ក្តៅនៅកែងជើង និងសាច់ដុំកំភួនជើងតឹង
ប្រសិនបើមិនបានព្យាបាលរហូតដល់សរសៃកែងជើងរលាករ៉ាំរ៉ៃ និងបង្កឪ្យជាតិកាល់ស្យូមនឹងនិងទៅទុំលើឆ្អឹងជើង (ឆ្អឹងកែងជើងដុះ)។ នៅដំណាក់កាលដំបូង ប្រហែលជាមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែអ្នកនឹងអាចដឹងបាននៅពេលដែលឆ្អឹងលូតលាស់ រហូតបង្កឱ្យឈឺជើងរ៉ាំរ៉ៃ ឬចំពោះអ្នកជំងឺមួយចំនួន ពួកគេមិនអាចត្រឡប់ទៅលេងកីឡាដូចធម្មតាវិញបានទេ ដោយសារតែមានការឈឺចាប់នៅពេលសង្កត់ ហើមនៅខាងក្រោយកជើង ស្ទាបទៅមានឆ្អឹងនិងមានការកកិតទៅនឹងគែមស្បែកជើង ឬមានការកកិតជាមួយនឹងសរសៃពួរដែលបណ្តាលឱ្យមានការខូចខាតដល់សរសៃពួរបន្ថែមទៀត
ដើម្បីព្យាបាលឪ្យជាសះស្បើយទាំងស្រុង ចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីយកឆ្អឹងដែលដុះចេញ។ វេជ្ជបណ្ឌិតនឹងវះបើក ប្រហែល 3-4 សង់ទីម៉ែត្រ មុខរបួសនឹងជាសះស្បើយក្រោយរយៈពេលប្រហែល 6 សប្តាហ៍ ហើយបន្ទាប់មកអ្នកអាចត្រលប់ទៅសកម្មភាពប្រចាំថ្ងៃធម្មតាវិញ ហើយអាចត្រលប់ទៅលេងកីឡាវិញក្នុងរយៈពេល 4-5 ខែបន្ទាប់ពីការវះកាត់
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000