ក្រពេញប្រូស្តាតរីកធំ ព្យាបាលដោយបច្ចេកទេសPAE មិនចាំបាច់វះកាត់ វិលមករកជីវិតធម្មតាវិញ

អត្ថបទសុខភាព

តើអ្នក (បុរស) ធ្លាប់ជួបប្រទះរោគសញ្ញាទាំងនេះឬទេ? នោមញឹកញាប់ ជាពិសេសនៅពេលយប់ លំហូរទឹកនោមខ្សោយ ឬមិនអាចទប់ទឹកនោមបាន ឈឺចាប់អំឡុងពេលនោម ឬបត់ជើងតូចមិនអស់ ដូចមានអ្វីមួយកំពុងរារាំង

រោគសញ្ញាទាំងនេះអាចជាសញ្ញានៃ ជំងឺក្រពេញប្រូស្ដាតរីកធំ (Benign Prostatic Hyperplasia – BPH) ដែលតែងតែកើតមានចំពោះបុរសដែលមានអាយុលើសពី 50 ឆ្នាំ។ បើមិនព្យាបាលទេ វាអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នក

បច្ចុប្បន្ននេះមានជម្រើសព្យាបាលថ្មី ដោយមិនចាំបាច់វះកាត់ ហៅថា  PAE (Prostatic Artery Embolization) ឬការស្ទះសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់ក្រពេញប្រូស្តាត។ នីតិវិធីនេះអាចកាត់បន្ថយទំហំនៃក្រពេញប្រូស្តាតបាន 20-40% កាត់បន្ថយរោគសញ្ញានៃការនោមទាស់ ឬពិបាកបត់ជើងតូចដោយមិនប៉ះពាល់ដល់មុខងារផ្លូវភេទ 

អត្ថប្រយោជន៍នៃការព្យាបាលដោយ PAE

  • មិនចាំបាច់វះកាត់
  • ស្នាមវះតូច ឆាប់ជាសះស្បើយ
  • មិនមានផលប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ
  • ត្រលប់ទៅផ្ទះវិញក្នុងថ្ងៃតែមួយ

75-80% នៃអ្នកជំងឺដែលទទួលការព្យាបាលសម្រាប់ក្រពេញប្រូស្តាតរីកធំដោយ PAE និងទទួលបានលទ្ធផលល្អ ជាមួយនឹងភាពប្រសើរឡើងនៃការបត់ជើងតូច និងកាត់បន្ថយការនោមញឹកញាប់។ លទ្ធផលត្រូវបានគេឃើញប្រហែល 1-2 ខែបន្ទាប់ពីនីតិវិធីហើយក្រពេញប្រូស្តាតនឹងថយចុះបន្តិចម្តង ៗ ក្នុងរយៈពេល 5-6 ខែ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទមកកាន់ 

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. TANAWIN TANANANKUL
DR. TANAWIN TANANANKUL

Radiology

Body Intervention Radiology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)