5 សញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលជារឿយៗចាប់ផ្តើមដោយអ្នកមិនដឹងខ្លួន
ស្វែងយល់អំពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត សញ្ញាព្រមានដំបូង ការពិនិត្យដោយអ៊ុលត្រាសោន CT/MRI និងវិធីព្យាបាលទំនើប ដើម្បីបង្កើនឱកាសជាសះស្បើយ

ជំងឺមហារីកថ្លើមជាជំងឺមហារីកដែររកឃើញច្រើនបំផុតក្នុងប្រទេសថៃ អ្នកជំងឺមហារីកថ្លើម តែងតែទៅជួបគ្រូពេទ្យ នៅពេលដែលរោគសញ្ញារបស់ពួកគេ មានកម្រិតខ្ពស់ ឬនៅដំណាក់កាលចុងក្រោយនៃជំងឺទៅហើយ ទំហំនៃដុំសាច់នៅពេលរកឃើញភាគច្រើនមានទំហំធំពេកសម្រាប់ការវះកាត់។ បច្ចុប្បន្នមានវិធីព្យាបាលដ៏ពេញនិយមសម្រាប់ជំងឺមហារីកថ្លើមហើយវាគឺជាការព្យាបាលដោយត្រូវចំនុចហៅថា TACE (Transarterial Oily Chemoembolization)
វេជ្ជបណ្ឌិត Preechasopon Sophonkanaporn គ្រូពេទ្យជំនាញផ្នែកវិទ្យុសកម្មនៃសរីរាង្គប្រចាំមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា មូលហេតុពិតប្រាកដនៃជំងឺមហារីកថ្លើមនៅមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែជារឿយៗតែងតែទាក់ទងនឹងលក្ខខណ្ឌដូចខាងក្រោម
បច្ចុប្បន្ននេះ មានវិធីជាច្រើនដើម្បីព្យាបាលជំងឺមហារីកថ្លើម វិធីល្អបំផុតគឺយកដុំសាច់ចេញដោយវះកាត់ ប៉ុន្តែអ្នកជំងឺភាគច្រើនមានកត្តារារាំងពួកគេមិនឱ្យធ្វើការវះកាត់ ដូចជាអ្នកជំងឺវ័យចំណាស់ ជំងឺក្រិនថ្លើមថ្លើម ឬដុំសាច់នៅក្នុងទីតាំងជាច្រើន ដូច្នេះហើយ វិធីព្យាបាលមហារីកថ្លើមមួយទៀតគឺមានប្រជាប្រិយភាពយ៉ាងខ្លាំងនោះគឺ ការផ្តល់ថ្នាំព្យាបាលដោយគីមីត្រង់ចំនុចតាមរយៈសរសៃឈាម ដែលចិញ្ចឹមដុំមហារីកថ្លើមដោយផ្ទាល់ ត្រូវបានគេស្គាល់ផងដែរថាជា TACE ដែលជាអក្សរកាត់ពី Transarterial Oily Chemoembolization
TACE គឺជាការព្យាបាលដោយប្រើគីមីត្រង់ចំនុច ដោយវេជ្ជបណ្ឌិតនឹងបញ្ចូលបំពង់បូមទៅតាមក្រលៀន ហើយបញ្ចូលខ្សែតូចមួយដោយផ្ទាល់ទៅក្នុងសរសៃឈាមដែលផ្គត់ផ្គង់ដុំសាច់មហារីក បន្ទាប់មកទើបព្យាបាលដោយប្រើគីមីបំបាត់ដើម្បីបិទសរសៃឈាមជាមួយនឹង (gel foam) gelatin ខ្នាតតូច ដើម្បីការពារមិនឱ្យឈាមត្រឡប់ទៅចិញ្ចឹមដុំសាច់វិញបាន និងធ្វើឪ្យដុំសាច់នោះស្វិតស្លាប់នៅទីបំផុត ទាំងនេះគឺ បរិមាណនៃការប្រើថ្នាំគីមី មានបរិមាណតិចតួចបើប្រៀបធៀបទៅនឹងការព្យាបាលដោយប្រើគីមីតាមសរសៃឈាមខ្មៅ ដូច្នេះទើបកាត់បន្ថយផលប៉ះពាល់លើផ្នែកផ្សេងទៀតនៃរាងកាយ។
ទោះបីជាយ៉ាងណាក៏ដោយ ត្រូវបានគេរកឃើញថាកោសិកាមហារីកមួយចំនួនអាចនៅសេសសល់ និងបង្កើតម្តងទៀតដោយការរំញោចជាលិកាធម្មតានៅក្បែរនោះដើម្បីបង្កើតសរសៃឈាមថ្មីមកចិញ្ចឹមដុំសាច់មហារីកម្តងទៀត ដូច្នេះ TACE ប្រហែលជាត្រូវធ្វើម្តងទៀតរៀងរាល់ 4-6 សប្តាហ៍ក្នុងករណីដែលដុំសាច់ធំឬមានទីតាំងច្រើនដើម្បីកំណត់កោសិកាមហារីកដែលនៅសេសសល់។
មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000