តើការអង្គុយយូរ មិនធ្វើចលនា ប្រឈមនឹងជំងឺលានឌីសឆ្អឹងខ្នងពិតឬទេ?
ជំងឺលានឌីសឆ្អឹងខ្នង (Herniated Disc) គឺជាស្ថានភាពមួយដែលទ្រនាប់ (ឌីស) ឆ្អឹងខ្នង ដែលមានតួរនាទីទ្រទ្រង់កម្លាំងទង្គិច និងជួយឪ្យឆ្អឹងខ្នងធ្វើចលនាបានយ៉ាងមានភាពបត់បែន កើតការដាច់រហែក ឬរង្គិលពីទីតាំងធម្មតារបស់វា រហូតទៅសង្កត់សរសៃប្រសាទ បណ្តាលឱ្យមានការឈឺចាប់ ស្ពឹក ឬទន់ខ្សោយនៅក្នុងតំបន់ដូចជា ក ខ្នង ត្រគាក ឬជើង

