ការធ្លាក់ចុះសីតុណ្ហភាពយ៉ាងឆាប់រហ័ស មនុស្សចាស់ប្រឈមនឹងហានិភ័យ! សរសៃឈាមកន្ត្រាក់
ការធ្លាក់ចុះសីតុណ្ហភាពអាចបង្កើនហានិភ័យជំងឺបេះដូង ជាពិសេសនៅមនុស្សចាស់ មកដឹងអំពី មូលហេតុ សញ្ញាហានិភ័យ និងវិធីការពារបេះដូងសម្រាប់មនុស្សចាស់

CT Calcium Score ឬ Coronary Artery Calcium (CAC) Score គឺជាការពិនិត្យផ្នែកកាំរស្មីដោយប្រើ ការស្កេនតាមកុំព្យូទ័រ (CT Scan) ដើម្បីវាយតម្លៃបរិមាណ កាល់ស្យូមដែលសន្សំនៅក្នុងជញ្ជាំងនៃសរសៃឈាមបេះដូង ដែលជាការចង្អុលបង្ហាញដ៏សំខាន់មួយសម្រាប់ ជំងឺក្រិនសរសៃឈាម (Atherosclerosis) និងជួយព្យាករណ៍ហានិភ័យនៃជំងឺសរសៃឈាមបេះដូងនាពេលអនាគត
CT Calcium Score គឺជាការធ្វើតេស្តមួយដែលជួយគ្រូពេទ្យ រៀបចំផែនការថែទាំសុខភាពបេះដូង បានប្រសិទ្ធភាព
ជំងឺបេះដូង គឺជាឃាតករស្ងប់ស្ងាត់ ដែលមិនគួរមើលរំលង។ ជំងឺបេះដូងនិងសរសៃឈាមបេះដូងគឺជាមូលហេតុចម្បងនៃ ការគាំងបេះដូងនិងជំងឺខ្សោយបេះដូង ជាច្រើនដង អ្នកជំងឺតែងមិនបង្ហាញរោគសញ្ញា រហូតដល់មានអ្វីមួយធ្ងន់ធ្ងរកើតឡើង
តាមរយៈការពិនិត្យ CT Calcium Score ជួយឪ្យគ្រូពេទ្យអាចរកឃើញហានិភ័យពីដំណាក់កាលដំបូង ធ្វើឪ្យអាចព្យាករណ៍ហានិភ័យដែលអាចកើតមានបាន និងណែនាំវិធីផ្លាស់ប្តូរអាកប្បកិរិយាដើម្បីការពារជំងឺបេះដូងបានជាមុនផងដែរ
CT Calcium Score គឺសាកសមសម្រាប់អ្នកដែលមានកត្តាហានិភ័យខ្ពស់ដូចខាងក្រោម៖
ការបកស្រាយ CT Calcium Scoreនិងកម្រិតហានិភ័យ
| ការបកស្រាយ CT Calcium Score | អត្ថន័យ |
| 0 | គ្មានកាល់ស្យូមនៅក្នុងសរសៃឈាមបេះដូង = ហានិភ័យទាបណាស់ |
| 1-99 | មានកាល់ស្យូមតិចតួច = ហានិភ័យទាបទៅមធ្យម |
| 100-399 | មានកាល់ស្យូមកម្រិតមធ្យម = ហានិភ័យកម្រិតមធ្យមទៅខ្ពស់ |
| 400 ឡើងទៅ | មានកាល់ស្យូមខ្ពស់ = ហានិភ័យខ្ពស់នៃជំងឺបេះដូងខ្វះឈាមខ្ពស់ |
ពិន្ទុដែលកាន់តែខ្ពស់មានន័យថា ឪកាសនៃការកើតជំងឺបេះដូងនិងសរសៃឈាមបេះដូងកើនឡើង
✓ គ្មានការឈឺចាប់ និងមិនចាំបាច់ចាក់សារធាតុវិទ្យុសកម្ម
✓ ចំណាយពេលមិនយូរ
✓ ជួយរៀបចំផែនការសុខភាពបេះដូងក្នុងរយៈពេលវែង
✓ ជួយផ្លាស់ប្តូរឥរិយាបថ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
☓ មិនអាចបកស្រាយបានថាតើសរសៃឈាមត្រូវបានស្ទះឬអត់
☓ មិនស័ក្តិសមសម្រាប់អ្នកដែលមានជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី
☓ ត្រូវតែប្រើជាមួយការត្រួតពិនិត្យសុខភាពផ្សេងទៀត សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ
វាគឺជាការធ្វើតេស្តដ៏មានប្រយោជន៍មួយដើម្បីវាយតម្លៃហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជាពិសេសចំពោះអ្នកដែលមានកត្តាហានិភ័យ ប្រសិនបើរកឃើញថាមានជាតិកាល់ស្យូមច្រើន អាចចាំបាច់ត្រូវផ្លាស់ប្តូររបៀបរស់នៅដើម្បីការពារជំងឺបេះដូងខ្វះឈាមឬជំងឺបេះដូងបាននាពេលអនាគត
ការថែទាំសុខភាពបេះដូងមិនមែនត្រឹមតែជាការធ្វើរោគវិនិច្ឆ័យ ប៉ុន្តែវាក៏រួមបញ្ចូលជាមួយការផ្លាស់ប្តូរអាកប្បកិរិយា ដូចជាការជ្រើសរើសអាហារដែលមានផលល្អសម្រាប់បេះដូង ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងពិនិត្យសុខភាពតាមការណែនាំរបស់វេជ្ជបណ្ឌិត
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000