Biplane DSA ជម្រើសថ្មីនៃការព្យាបាល ជំងឺប៉ោងសរសៃឈាមខួរក្បាល

អត្ថបទសុខភាព
Biplane DSA ជម្រើសថ្មីនៃការព្យាបាល ជំងឺប៉ោងសរសៃឈាមខួរក្បាល

ជំងឺប៉ោងសរសៃឈាមខួរក្បាល គឺជាជំងឺដែលមិនសូមមានរោគសញ្ញាបង្ហាញទេ ទម្រាំតែដឹងខ្លួននោះរោគសញ្ញាគឺធ្ងន់ធ្ងររួចទៅហើយ ប្រសិនបើមិនបានទទួលការព្យាបាលដែលត្រឹមត្រូវនិងទាន់ពេលវេលានោះទេ អាចធ្វើឪ្យអ្នកជំងឺនិងក្លាយទៅជាខ្វិនពិការឬអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។

លោកវេជ្ជបណ្ឌិត DR. PONGSAKORN PONGSAPAS គ្រូពេទ្យឯកទេសសរសៃប្រសាទ មន្ទីរពេទ្យវេជ្ជថានី បានពោលថា ជំងឺប៉ោងសរសៃឈាមខួរក្បាល (Cerebral Aneurysm) គឺជាភាពមិនប្រក្រតីដែលបណ្តាលមកពី ការស្តើងនៃជញ្ជាំងសរសៃឈាមខួរក្បាល បណ្តាលឪ្យជញ្ជាំង​សរសៃ​ឈាម​ខួរក្បាល​ប៉ោងចេញមកក្លាយទៅជាប៉េងប៉ោងដែលងាយនិងបែក អាចកើតឡើងនៅលើមនុស្សគ្រប់គ្នា ភាគច្រើនរកឃើញក្នុងអ្នកជំងឺដែលមានអាយុ ៤០ឆ្នាំឡើងទៅ កត្តាហានីភ័យដែលបណ្តាលឱ្យកើតជំងឺនេះ រួមមានជំងឺតំណរពូជមួយចំនួន មានប្រវត្តិជំងឺដាច់សរសៃឈាមខួរក្បាលក្នុងគ្រួសារ ជំងឺលើសឈាម ដែលមិនបានទទួលការព្យាបាល ការជក់បារី និងអាយុច្រើន។

រោគសញ្ញានៃជំងឺប៉ោងសរសៃឈាមខួរក្បាល ភាគច្រើនតែងមិនមានរោគសញ្ញានោះទេ ប៉ុន្តែរោគសញ្ញានិងបង្ហាញនៅពេលដែលសរសៃឈាមបែក ឬមានការប៉ោងរហូតទៅសង្កត់លើជាលិកាខួរក្បាល ឬសរសៃប្រសាទខួរក្បាល រហូតមានរោគសញ្ញាផ្សេងៗ ដូចជា ការឈឺក្បាលបែបធ្ងន់ធ្ងរ ក្អួតចង្អោរ ការមើលឃើញរូបភាពបែកចេញជាពីរ រឹងក ព្រិលភ្នែក កន្ត្រាក់ ធ្លាក់ត្របកភ្នែក បាត់បង់ស្មារតី វៀវមុខមួយចំហៀង មានរោគសញ្ញាស្ពឹកតាមរាងកាយមួយចំហៀង មិនអាចនិយាយកើត​ និយាយមិនច្បាស់ និងមានរោគសញ្ញាពិបាកលេប

ភាគច្រើនអ្នកដែលមានជំងឺប៉ោងសរសៃខួរក្បាលនិងមិនមានអ្នកណាដឹងខ្លួននោះទេ លើកលែងតែមានអាការៈឈឺក្បាលធ្ងន់ធ្ងរ ដូច្នេះការត្រួតពិនិត្យសុខភាពគឺជាជម្រើសមួយផ្សេងទៀតសម្រាប់ស្វែងរក ជំងឺប៉ោងសរសៃឈាមខួរក្បាល អាចធ្វើការវិនិច្ឆ័យបានពីការពិនិត្យខួរក្បាលដោយកុំព្យូរទ័រ (CT Scan) ឬការពិនិត្យដោយដែនម៉ាញេទិច (MRI) ដើម្បីរកមើលភាពខុសប្រក្រតីនៃសរសៃឈាមខួរក្បាលនិងមានការពិនិត្យសរសៃឈាមខួរក្បាលដោយការចាក់សារធាតុពណ៌ (Cerebral Angiography) ដែលអាចជួយឪ្យដឹងអំពីការប៉ោងនៃសរសៃឈាមខួរក្បាលដែលកាន់តែលម្អិត។

សម្រាប់ការព្យាបាលជំងឺប៉ោងសរសៃឈាមខួរក្បាល អាចព្យាបាលបានច្រើនវិធីដូចជា៖ ការព្យាបាលដោយប្រើបំពង់បូមសរសៃឈាម, ការដាក់ stent ដើម្បីបិទសរសៃឈាមដែលប៉ោង, ការវះកាត់បើកលលាហ៍ក្បាលដែលប្រើឧបករណ៍គៀបសរសៃឈាមដើម្បីបញ្ឈប់លំហូរនៃសរសៃឈាមចូលទៅក្នុងបរិវេនដែលមានសរសៃឈាមប៉ោង និងការព្យាបាលដែលកំពុងទទួលបានការពេញនិយមគឺ ការប្រើម៉ាស៊ីន Biplane DSA (Biplane Digital Subtraction Angiography) ដែលជាម៉ាស៊ីន X-ray ពិសេសដែលអាចថតរូបភាពសរសៃឈាមបានពីរមុំក្នុងពេលតែមួយ ធ្វើឪ្យអាចមើលឃើញទីតាំងនិងរូបរាងនៃសរសៃឈាមបានកាន់តែយ៉ាងច្បាស់លាស់​ជាងមុន។ សម្រាប់ការព្យាបាលវេជ្ជបណ្ឌិតនឹងបញ្ចូលឧបករណ៍តូចៗស្មើនិងចុងប៊ិច ចូលទៅក្នុងក្រលៀន រួមជាមួយនឹងការបញ្ចូលបំពង់បូមតូចតាមរយៈឧបករណ៍តូចមួយ ឡើងទៅសរសៃឈាមខួរក្បាល ហើយចាក់សារធាតុពណ៌ ដោយការបង្វិលម៉ាស៊ីន Biplane DSA ធ្វើឪ្យយើងអាចសាងរូបភាពដែលមានលក្ខណៈច្បាស់លាស់ ដើម្បីគណនាទំហំនៃ stent ដែលត្រូវប្រើក្នុងការព្យាបាល នាំឪ្យការព្យាបាលធ្វើបានយ៉ាងសុវត្ថិភាពនិងឆាប់រហ័សជាងម៉ាស៊ីនដែលត្រួតពិនិត្យសារធាតុពណ៌បែបបុរាណ។

ការព្យាបាលដោយប្រើម៉ាស៊ីន Biplane DSA ធ្វើឪ្យអ្នកជំងឺទទួលសារធាតុវិទ្យុសកម្មតិចជាងម៉ាស៊ីនបែបបុរាណ ចំណាយពេលខ្លីជាងក្នុងការព្យាបាល មិនមានមុខរបួសវះកាត់ របួសតូចស្មើម្ជុលចាក់ថ្នាំឬការចោះឈាមនៅត្រង់ក្រលៀនប៉ុណ្ណោះ កាត់បន្ថយផលវិបាក និងធ្វើឪ្យអ្នកជំងឺអាចជាសះស្បើយបានយ៉ាងឆាប់រហ័ស។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

5.0 out of 5 stars (based on 2 reviews)