ស្ពឹកដៃ ឈឺកដៃ ប្រយ័ត្នកើតជំងឺជាលិកាកដៃគាបសរសៃប្រសាទ

អត្ថបទសុខភាព

ជំងឺជាលិកាកដៃគាបសរសៃប្រសាទ គឺជាជំងឺទូទៅមួយចំពោះអ្នកដែលប្រើដៃសម្រាប់ការងារធ្ងន់ៗ ឬការងារដែលទាមទារចលនាកដៃដដែលៗ ដូចជាវាយអក្សរ ការប្រើឧបករណ៍ធ្ងន់ៗ ធ្វើការងារផ្ទះ លើករបស់ធ្ងន់ៗ រួមទាំងការបើកបររថយន្ត និងម៉ូតូក្នុងរយៈពេលយូរ

រោគសញ្ញានៃជំងឺជាលិកាកដៃគាបសរសៃប្រសាទ

  • អាការៈស្ពឹក ស្ពឹកបរិវេនម្រាមដៃ ជាពិសេសមេដៃ ម្រាមដៃចង្អុល ម្រាមដៃកណ្តាល និងម្រាមដៃនាងពាក់កណ្តាល
  • ការឈឺចាប់៖ ឈឺចាប់នៅកដៃ និងម្រាមដៃ ដែលអាចរាលដាលទៅដៃបាន
  • ទន់ខ្សោយ ចាប់វត្ថុងាយរបូតពីដៃ ឬមិនអាចរើសចាប់វត្ថុបានល្អ
  • ស្ពឹក និង​ឈឺចាប់​ច្រើនតែ​កាន់តែ​ធ្ងន់ធ្ងរ​នៅពេលយប់​ ឬនៅពេលស្ថិតក្នុងទីតាំងបត់កដៃ

ការព្យាបាលជំងឺជាលិកាកដៃគៀបសរសៃប្រសាទមានជម្រើសព្យាបាលជាច្រើនប្រភេទ អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺដូចខាងក្រោម៖

  • ផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់កដៃ ដោយកាត់បន្ថយការប្រើប្រាស់កដៃឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
  • ការប្រើប្រាស់ជួយទ្រទ្រង់កដៃ (wrist support) 
  • ការប្រើប្រាស់ថ្នាំប្រឆាំងការរលាក NSAIDs ដូចជា ibuprofen និង naproxen ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម
  • ការចាក់ថ្នាំ Steroid ដែលជាសារធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងបំបាត់ការឈឺចាប់
  • ការព្យាបាលដោយចលនា

ប្រសិនបើការព្យាបាលខាងលើមិនធ្វើអោយរោគសញ្ញាប្រសើរឡើងទេ គ្រូពេទ្យអាចណែនាំអោយធ្វើការវះកាត់ បច្ចុប្បន្ននេះ មានទាំងវិធីសាស្ត្រវះកាត់បែបមុខរបួសតូច (Mini Open Carpal Tunnel Release) និងវិធីសាស្ត្រវះកាត់តាមរយៈកាមេរ៉ា (Endoscopic carpal tunnel release: ECTR) ដែលគ្រូពេទ្យធ្វើការវះបើកមុខរបួសតូចមួយនៅកដៃ បន្ទាប់មកបញ្ចូលកាមេរ៉ាតូចមួយ ចូលទៅកាន់រូងសន្លាកកដៃ ដើម្បីរកមើលតំបន់នៃការសង្កត់ បន្ទាប់មកប្រើឧបករណ៍ពិសេសដើម្បីកាត់ជាលិកាដែលកំពុងសង្កត់លើសរសៃប្រសាទមធ្យម ដើម្បីឪ្យសរសៃប្រសាទមានទីតាំងធំជាមុន និងកាត់បន្ថយសម្ពាធ។ វិធី​នេះ​ធ្វើ​ឱ្យ​មាន​ស្នាម​វះមានខ្នាត​តូច​ប្រហែល​១​សង់ទីម៉ែត្រ ដែល​មាន​ទីតាំង​ផ្ដេក​នៅ​លើ​កដៃ ធ្វើឪ្យក្រោយពេលវះកាត់ ប្រសិនបើអ្នកមិនមើលឱ្យជិតទេ អាចនិងមើលមិនឃើញស្លាកស្នាមទេ ព្រោះវាលាយលំជាមួយនឹងស្បែកនៅតំបន់នោះ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)