5 សញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលជារឿយៗចាប់ផ្តើមដោយអ្នកមិនដឹងខ្លួន
ស្វែងយល់អំពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត សញ្ញាព្រមានដំបូង ការពិនិត្យដោយអ៊ុលត្រាសោន CT/MRI និងវិធីព្យាបាលទំនើប ដើម្បីបង្កើនឱកាសជាសះស្បើយ

ការប្តូរខួរឆ្អឹង (BMT) ត្រូវបានគេស្គាល់ជាការប្តូរកោសិកាដើម hematopoietic (HSCT) គឺជានីតិវិធីវេជ្ជសាស្រ្ត ដែលពាក់ព័ន្ធនឹងការប្លាស់ប្តូរខួរឆ្អឹងដែលខូច ឬជំងឺខួរឆ្អឹង ជាមួយនឹងកោសិកាដើម (stem cells) ដែលមានសុខភាពល្អ ការព្យាបាលនេះអាចជាការសង្គ្រោះជីវិតសម្រាប់អ្នកជំងឺដែលមានជំងឺឈាមផ្សេងៗ មហារីក និងភាពស៊ាំចុះខ្សោយ នៅទីនេះ យើងផ្តល់នូវទិដ្ឋភាពលម្អិតនៃលក្ខខណ្ឌមួយចំនួនដែលអាចព្យាបាលបានដោយ BMT
កោសិកាដើមលូតលាស់នៅខាងក្នុងខួរឆ្អឹង និងជាលិកាទន់នៃឆ្អឹង រហូតដល់ទងផ្ចិត បន្ទាប់ពីលូតលាស់ក្នុងមួយរយះ ពួកវានិងផ្លាស់ប្តូរទៅជាដូចខាងក្រោម៖
ការប្លាស់ប្តូរសរីរាង្គមានពីរប្រភេទ វេជ្ជបណ្ឌិតនឹងសម្រេចចិត្តថាមួយណាល្អបំផុតសម្រាប់អ្នកជំងឺ
នេះគឺជាការប្រមូលផ្តុំនៃកោសិកាដើមដែលមានសុខភាពល្អពីខួរឆ្អឹងឬឈាម បន្ទាប់មកគ្រូពេទ្យនឹងរក្សាទុកយ៉ាងប្រុងប្រយ័ត្នដោយការបង្កក បន្ទាប់ពីការព្យាបាលដោយប្រើគីមីក្នុងកម្រិតខ្ពស់ កោសិកានឹងត្រូវបានត្រលប់ទៅចរន្តឈាមវិញតាមរយៈ IV និងត្រលប់ទៅខួរឆ្អឹងវិញ ដោយអនុញ្ញាតឱ្យខួរឆ្អឹងផលិតកោសិកាឈាមដែលមានសុខភាពល្អម្តងទៀត និងប្រមូលផ្តុំភាពស៊ាំក្នុងរាងកាយ។
និតិវិធីនេះត្រូវបានធ្វើដោយការទទួលយកខួរឆ្អឹងដែលមានសុខភាពល្អពីអ្នកបរិច្ចាគ វាមានសារៈសំខាន់ខ្លាំងណាស់ដែលខួរឆ្អឹងរបស់អ្នកបរិច្ចាគត្រូវគ្នានឹងខួរឆ្អឹងរបស់អ្នកជំងឺមុនពេលបញ្ចូល បើមិនដូច្នេះទេ នឹងមានការបដិសេធពីរាងកាយរបស់អ្នកជំងឺ ដែលវាមិនទទួលស្គាល់កោសិកាដែលត្រូវបានប្តូរ សមាជិកគ្រួសារគួរតែជាជម្រើសដ៏ល្អបំផុតដើម្បីធ្វើជាអ្នកផ្តល់ជំនួយ មុនពេលប្រើថ្នាំ ALLO ការព្យាបាលដោយប្រើគីមី ឬការព្យាបាលដោយវិទ្យុសកម្ម ឬការរួមផ្សំនៃការព្យាបាលទាំងពីរនេះ ត្រូវតែផ្តល់ឱ្យជាមុន ដើម្បីជំនួសកោសិកាដើមចាស់ជាមួយនឹងកោសិកាថ្មី។
មុនពេលការប្តូរស្វ័យប្រវត្តិ ឬ Allogeneic អ្នកជំងឺត្រូវការកម្រិតខ្ពស់នៃការព្យាបាលដោយប្រើគីមីជាមុន ដូច្នេះ គាត់អាចនឹងទទួលរងផលប៉ះពាល់ដូចខាងក្រោមនៃការព្យាបាលដោយគីមី៖
ការរងនូវផលប៉ះពាល់ទាំងនេះគឺពិតជាមិនល្អសម្រាប់អ្នកជំងឺ ប៉ុន្តែនេះជាការពាររោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីការប្តូរកោសិកាដើមបាន
នៅក្នុងការប្តូរ ALLO បន្ទាប់ពីអ្នកជំងឺបានទទួលកោសិកាដើមពីអ្នកបរិច្ចាគ ឬឈាមទងផ្ចិត អាចមានហានិភ័យនៃការវិវត្តន៍ទៅជា GVHD ដោយសារកោសិកាក្នុងរាងកាយប្រឆាំងនឹងកោសិកាផ្សេងពីរាង្គកាយ នេះអាចកើតឡើងភ្លាមៗបន្ទាប់ពីការប្តូរសរីរាង្គ ឬមួយឆ្នាំក្រោយមក បើទោះបីជាគ្រូពេទ្យធានាថាកោសិកាដើមរបស់អ្នកបរិច្ចាកអាចត្រូវគ្នាជាមួយអ្នកជំងឺមុនពេលបញ្ចូលក៏ដោយ។ ប្រសិនបើអ្នកជំងឺទទួលរងពីបញ្ហានេះ ថ្នាំរយៈពេលវែងអាចជួយគ្រប់គ្រងរោគសញ្ញាបាន។
បើគ្មានកោសិកាដើមទេ រាងកាយមិនអាចផលិតឈាម និងសមាសធាតុដែលប្រព័ន្ធភាពស៊ាំត្រូវការដើម្បីដំណើរការបានទេ ក្នុងអំឡុងពេលប្តូរកោសិកាដើម រាងកាយត្រូវបាន “ជួយសង្គ្រោះ” ជាមួយនឹងការបញ្ចូលកោសិកាដើមដែលមានសុខភាពល្អ
ការជ្រើសរើសប្រភពត្រឹមត្រូវនៃកោសិកាដើមគឺស្មុគស្មាញវេជ្ជបណ្ឌិតនឹងសម្រេចថាតើវិធីសាស្ត្រណាមួយនៃការប្រមូលកោសិកាដើមគួរតែត្រូវបានប្រើសម្រាប់ការព្យាបាល
Life Cancer Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)