បណ្ដោយឪ្យសរសៃកែងជើងរលាករ៉ាំរ៉ៃ ប្រយ័ត្នឆ្អឹងកែងជើងដុះដោយមិនដឹងខ្លួន

អត្ថបទសុខភាព

នៅពេលដែលសរសៃកែងជើងរលាក អ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់នៅកជើង ហើយការឈឺចាប់នឹងកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការហាត់ប្រាណ ឬដើរ ហើមនិងក្រហមនៅខាងលើកែងជើង ការ​ចុច​ឬ​រំកិល​កែង​ជើង​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់ មានអារម្មណ៍ក្តៅនៅកែងជើង និងសាច់ដុំកំភួនជើងតឹង

ប្រសិនបើ​មិន​បាន​ព្យាបាល​រហូត​ដល់សរសៃកែងជើងរលាករ៉ាំរ៉ៃ និងបង្កឪ្យជាតិ​កាល់ស្យូម​នឹង​និងទៅទុំ​លើ​ឆ្អឹង​ជើង (ឆ្អឹងកែងជើងដុះ)។ នៅដំណាក់កាលដំបូង ប្រហែលជាមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែអ្នកនឹងអាចដឹងបាននៅពេលដែលឆ្អឹងលូតលាស់ រហូតបង្កឱ្យឈឺជើងរ៉ាំរ៉ៃ ឬចំពោះអ្នកជំងឺមួយចំនួន ពួកគេមិនអាចត្រឡប់ទៅលេងកីឡាដូចធម្មតាវិញបានទេ ដោយសារតែមានការឈឺចាប់នៅពេលសង្កត់ ហើមនៅខាងក្រោយកជើង ស្ទាបទៅ​មាន​ឆ្អឹងនិងមានការកកិតទៅ​នឹង​គែម​ស្បែកជើង​ ឬមានការកកិតជាមួយនឹង​សរសៃ​ពួរ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ដល់​សរសៃ​ពួរ​បន្ថែម​ទៀត

ដើម្បីព្យាបាលឪ្យជាសះស្បើយទាំងស្រុង ចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីយកឆ្អឹងដែលដុះចេញ។ វេជ្ជបណ្ឌិតនឹងវះបើក ប្រហែល 3-4 សង់ទីម៉ែត្រ មុខរបួសនឹងជាសះស្បើយក្រោយរយៈពេលប្រហែល 6 សប្តាហ៍ ហើយបន្ទាប់មកអ្នកអាចត្រលប់ទៅសកម្មភាពប្រចាំថ្ងៃធម្មតាវិញ ហើយអាចត្រលប់ទៅលេងកីឡាវិញក្នុងរយៈពេល 4-5 ខែបន្ទាប់ពីការវះកាត់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

4.0 out of 5 stars (based on 1 review)