ការពិនិត្យសុខភាពទទួលឆ្នាំថ្មី ជំហានដំបូងឆ្ពោះទៅរកការថែទាំសុខភាពដ៏ល្អ

អត្ថបទសុខភាព

រៀងរាល់ចុងឆ្នាំ មនុស្សជាច្រើនឆ្លៀតពេលរៀបចំផែនការគោលដៅសម្រាប់ឆ្នាំថ្មី មិនថាជាការចាប់ផ្តើមថែរក្សាសុខភាពយ៉ាងយកចិត្តទុកដាក់ ធ្វើលំហាត់ប្រាណ ឬផ្លាស់ប្តូររបៀបរស់នៅឱ្យកាន់តែប្រសើរឡើង ប៉ុន្តែអ្វីដែលសំខាន់ និងមិនគួរមើលរំលងនោះគឺការពិនិត្យសុខភាពប្រចាំឆ្នាំ ព្រោះវាជាជំហានជាមូលដ្ឋាននៃការចាប់ផ្តើមឆ្នាំថ្មីដោយទំនុកចិត្តលើសុខភាពល្អ

ការពិនិត្យសុខភាពប្រចាំឆ្នាំ គឺជាការពិនិត្យរកមើលហានិភ័យនៃជំងឺផ្សេងៗ ដើម្បីជួយឱ្យអាចដឹងពីស្ថានភាពរាងកាយរបស់អ្នក។ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី​ក្នុង​រាងកាយ​តាំងពី​ដំណាក់កាល​ដំបូង​មក​ នេះនឹងជួយឪ្យអ្នករៀបចំផែនការព្យាបាលសក្ដិសម និងមានឱកាសព្យាបាលជាសះស្បើយខ្ពស់ជាងការរកឃើញក្នុងដំណាក់កាលធ្ងន់ធ្ងរ រួមទាំងការចំណាយនឹងតិចជាងនៅក្នុងដំណាក់កាលធ្ងន់ធ្ងរដូចគ្នា ដោយមូលហេតុនេះទើបអ្នកចាំបាច់ទៅពិនិត្យសុខភាពប្រចាំឆ្នាំ ហើយអ្នកគួរតែត្រៀមខ្លួន ដើម្បីទទួលបានលទ្ធផលតេស្តកាន់តែច្បាស់លាស់

ការពិនិត្យសុខភាពប្រចាំឆ្នាំអាចធ្វើបាននៅគ្រប់វ័យ ចាប់តាំងពីទារកដល់អាយុចាស់ លើសពីការជ្រើសរើសកម្មវិធីពិនិត្យសក្ដិសមទៅនិងអាយុរបស់អ្នក ថែមទាំងត្រូវពិចារណាហានិភ័យផ្ទាល់ខ្លួនរួម ដូចជាអាយុ ភេទ និងរបៀបរស់នៅ រួមទាំងប្រវត្តិគ្រួសារផងដែរ

ដោយការពិនិត្យសុខភាពប្រចាំឆ្នាំអាចបែងចែកដូចខាងក្រោម៖

  • វ័យក្មេង គឺជាការពិនិត្យរាងកាយដើម្បីពិនិត្យមើលការលូតលាស់ និងការអភិវឌ្ឍន៍ជាចម្បង ដែលត្រូវធ្វើការវាយតម្លៃដោយគ្រូពេទ្យកុមារ និង​រួម​បញ្ចូល​ទាំង​ការ​ចាក់​ថ្នាំ​បង្ការ​តាម​ក្រុម​អាយុ ដើម្បីការពារជំងឺផ្សេងៗ
  • វ័យធ្វើការ ឬវ័យចំណាស់ ដែលមានអាយុពី 18-50ឆ្នាំ គឺជាការពិនិត្យរាងកាយជាមូលដ្ឋាន ដោយរួមប្រកបដោយ ការវាស់សម្ពាធឈាម ការវាស់ជីពចរ វាស់អត្រាការដកដង្ហើម វាស់កម្ពស់ និងថ្លឹងទម្ងន់ ការពិនិត្យវិភាគគ្រាប់ឈាម ពិនិត្យកម្រិតជាតិស្ករក្នុងឈាម កម្រិតជាតិខ្លាញ់ មុខងារថ្លើម និងតម្រងនោម រូបភាពកាំរស្មីអ៊ិចទ្រូង ការអេកូបេះដូង អ៊ុលត្រាសោនពោះ តេស្តទឹកនោមជាដើម
  • ក្រុមមនុស្សចាស់ដែលមានអាយុចាប់ពី 50 ឆ្នាំឡើងទៅគួរតែទទួលបានការពិនិត្យបន្ថែមពីការពិនិត្យសុខភាពជាមូលដ្ឋាន ដូចជាការធ្វើតេស្តសមត្ថភាពបេះដូងពីការរត់ម៉ាស៊ីនហាត់ប្រាណ និងអ៊ុលត្រាសោបេះដូងជាដើម។ វាមានសារៈសំខាន់ខ្លាំងណាស់ ហើយអាចនឹងត្រូវពិនិត្យមុនអាយុ 50 ឆ្នាំសម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងសាច់ញាតិដែលមានជំងឺបេះដូង ការវាយតម្លៃមុខងារខួរក្បាល ការធ្វើតេស្តដង់ស៊ីតេឆ្អឹង ដើម្បីពិនិត្យរកមើលជំងឺពុកឆ្អឹង និងពិនិត្យចក្ខុវិស័យផង
  • សម្រាប់ស្ត្រីដែលមានអាយុលើសពី 30 ឆ្នាំឬអ្នកដែលឆ្លងកាត់ការរួមភេទ ស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យកាំរស្មីសុដន់ដើម្បីស្វែងរកមហារីកសុដន់ និងសម្រាប់អ្នកដែលមានអាយុលើសពី 50 ឆ្នាំទាំងស្ត្រីនិងបុរស គួរតែឆ្លងកាត់ការឆ្លុះក្រពះពោះវៀន ដើម្បីពិនិត្យរកមើលមហារីកពោះវៀនធំ

ការត្រៀមខ្លួនមុនពេលពិនិត្យសុខភាព គឺជារឿងដែលអ្នកជំងឺគ្រប់រូបមិនគួរព្រងើយកន្តើយ ដើម្បី​ទទួល​បាន​លទ្ធផល​ពិនិត្យ​សុខភាព​ដែលត្រឹមត្រូវ និង​ច្បាស់លាស់​បំផុត មាន ៧ យ៉ាង​ដែល​អ្នក​គួរ​ដឹង៖

ការតមអាហារមុនពេលពិនិត្យសុខភាព

មុន​នឹង​ទទួល​បាន​ការ​ពិនិត្យ​សុខភាព អ្នក​គួរ​តម​អាហារ និង​ភេសជ្ជៈ​យ៉ាង​ហោច​ណាស់ ៨-១០ ម៉ោង ដោយ​បែងចែក​ដូច​ខាង​ក្រោម៖

  • អ្នកដែលត្រូវការពិនិត្យកម្រិតជាតិស្ករក្នុងឈាម អ្នកត្រូវតមអាហារ និងភេសជ្ជៈយ៉ាងហោចណាស់ ៦ ម៉ោង
  • អ្នកដែលត្រូវការពិនិត្យខ្លាញ់ក្នុងឈាមដូចជា កូលេស្តេរ៉ុល ទ្រីគ្លីសេរីត HDL ឬ LDL គួរតមអាហារ និងភេសជ្ជៈយ៉ាងហោចណាស់ ១២ ម៉ោង

ជាពិសេសអាហារដែលមានជាតិខ្លាញ់ខ្ពស់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​លទ្ធផល​តេស្ត​មួយរបស់​វេជ្ជបណ្ឌិត​ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការធ្វើតេស្តឈាម អ្នកអាចផឹកទឹក និងញ៉ាំបានធម្មតា

ការសម្រាកឱ្យបានគ្រប់គ្រាន់

អ្នកដែលត្រូវការពិនិត្យសុខភាពគួរតែគេងឱ្យបានគ្រប់គ្រាន់ ដោយ​សារ​ការ​សម្រាក​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​របស់​យើង​ឡើង​ខ្ពស់​ជាង​ធម្មតា ដូច្នេះយើង​គួរ​តែ​គេង​យ៉ាង​ហោច​ណាស់ ៧-៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ព្រោះ​ក្រៅពី​រាងកាយ​អាច​ជួសជុល​ផ្នែក​ដែល​ខូចខាត ថែមទាំងជួយប្រព័ន្ធផ្សេងៗនៃរាងកាយដំណើរការបានល្អ ការគេងឱ្យបានគ្រប់គ្រាន់ក៏ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយពេលភ្ញាក់ពីគេងផងដែរ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលពិនិត្យសុខភាព, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)