ការធ្លាក់ចុះសីតុណ្ហភាពយ៉ាងឆាប់រហ័ស មនុស្សចាស់ប្រឈមនឹងហានិភ័យ! សរសៃឈាមកន្ត្រាក់
ការធ្លាក់ចុះសីតុណ្ហភាពអាចបង្កើនហានិភ័យជំងឺបេះដូង ជាពិសេសនៅមនុស្សចាស់ មកដឹងអំពី មូលហេតុ សញ្ញាហានិភ័យ និងវិធីការពារបេះដូងសម្រាប់មនុស្សចាស់

លោកវេជ្ជបណ្ឌិត Chawakorn Leampriboon គ្រូពេទ្យឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យវេជ្ជថានី ពន្យល់ពីវិធីសាស្រ្តផ្សេងៗក្នុងការព្យាបាលជំងឺសរសៃឈាមបេះដូង។ ចាប់តាំងពីការប្រើប្រាស់ថ្នាំដើម្បីគ្រប់គ្រងទៅលើអាការះ រហូតដល់ការវះកាត់ពង្រីកសរសៃឈាមដោយប្រើ Balloon បែបមុខរបួសតូចដើម្បីពង្រីកសរសៃឈាមក្រហមដែលមានការត្បៀតស្ទះ។ ចំពោះករណីដែលស្មុគ្រស្មាញខ្លាំងដោយមានការត្បៀតច្រើនកន្លែង ឬមានការស្ទះដ៏សំខាន់ណាមួយវេជ្ជបណ្ឌិតនិងធ្វើការណែនាំឪ្យធ្វើការវះកាត់ Bypass សរសៃឈាមបេះដូង (CABG) នីតិវិធីនេះពាក់ព័ន្ធនឹងការបង្កើតផ្លូវថ្មីនៅជុំវិញសរសៃឈាមដែលស្ទះដោយសរសៃឈាមថ្មី ដើម្បីឪ្យលំហូរឈាមហូរចូលទៅក្នុងបេះដូងបានយ៉ាងមានប្រសិទ្ធិភាព។
បច្ចេកទេសវះកាត់ដែលគេស្គាល់ថា Off-Pump Coronary Artery Bypass Grafting (Off-Pump CABG) ផ្តល់នូវវិធីសាស្រ្តដ៏ល្អបំផុតក្នុងការព្យាបាលជំងឺបេះដូង។ បច្ចេកទេសនេះអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់ធ្វើការវះកាត់ Bypass បេះដូងអំឡុងពេលបេះដូងកំពុងលោត ដោយមិនចាំបាច់ប្រើម៉ាស៊ីនបេះដូងនិងសួត គ្រូពេទ្យវះកាត់ធ្វើឱ្យបេះដូងមានស្ថេរភាពដោយប្រើឧបករណ៍ពិសេស។ វេជ្ជបណ្ឌិតអាចធ្វើការ Bypass សរសៃឈាមដែលស្ទះបានអំឡុងពេលបេះដូងកំពុងតែលោត។ បើប្រៀបធៀបទៅនឹងវិធីសាស្រ្តបែបបុរាណ និង Off-Pump CABG ផ្តល់នូវអត្ថប្រយោជន៍សក្តានុពលដូចជា៖
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000