“ជំងឺសរសៃឈាមខួរក្បាលខុសប្រក្រតី” ដែលជាគ្រោះថ្នាក់ស្ងាត់ ដែលអាចឆក់យកជីវិតមនុស្សជាទីស្រលាញ់របស់អ្នក

អត្ថបទសុខភាព

រោគសញ្ញាមួយចំនួនដែលហាក់ដូចជារឿងធម្មតា ដូចជាឈឺក្បាលធ្ងន់ធ្ងរ ប្រកាច់ស្រួចស្រាវ ឈឺក្បាលនៅតំបន់ណាមួយដោយគ្មានហេតុផលច្បាស់លាស់ វាអាចជាសញ្ញាព្រមាននៃស្ថានភាពធ្ងន់ធ្ងរដែលលាក់ខ្លួន ដូចជា ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតីអេវីអឹម (AVM) ដែលអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងអាចគំរាមកំហែងដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា

Dr. PONGSAKORN PONGSAPAS គ្រូពេទ្យឯកទេសសរសៃប្រសាទនៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតីអេវីអឹម (AVM – Arteriovenous Malformation) បណ្តាលមកពីសរសៃឈាមដែលតភ្ជាប់ជាមួយសរសៃឈាមក្រហម និងសរសៃវ៉ែនក្នុងខួរក្បាលដែលមានការព័ន្ធគ្នា។ ដោយសរសៃឈាម​ក្រហមមាន​តួនាទី​ដឹក​ជញ្ជូន​ឈាម​ដែល​សម្បូរដោយ​អុកស៊ីហ្សែន​ពី​បេះដូង​ទៅ​ខួរក្បាល ខណៈពេលដែលសរសៃវ៉ែនមាន​តួនាទីដឹកជញ្ជូនឈាមដែលខ្វះអុកស៊ីសែនពីគ្រប់ផ្នែកនៃរាងកាយត្រឡប់ទៅបេះដូងវិញ។ នៅពេលដែលជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM កើតឡើង ឈាមនឹងមិនអាចដឹកជញ្ជូនតាមធម្មតាបាន ហើយ​ប្រសិនបើ​កើតស្ថានភាពសរសៃឈាម​ខួរក្បាលខុស​ប្រក្រតី​ដែលកកិត​ជញ្ជាំង​សរសៃឈាម និង​សរសៃ​វ៉ែនយ៉ាងធ្ងន់ធ្ងរ នោះសរសៃ​ឈាម​ទាំង​នោះអាវ​ប្រែ​ជា​ផុយ​ស្រួយ និង​ងាយ​ដាច់ នាំឱ្យមានការហូរឈាមក្នុងខួរក្បាលបាន

ការសិក្សាជាច្រើនបានរកឃើញថា ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM អ្នកជំងឺអាចកើតមានតាំងពីកំណើត ហើយ​វា​អាច​នឹង​ចាប់​ផ្តើមមាន​ក្នុង​អំឡុង​ពេល​ការ​អភិវឌ្ឍ​ក្នុងគភ៌។ ជំងឺសរសៃឈាមខួរក្បាលខុសប្រក្រតី AVM ត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមានឈាមហូរផ្នែកតំណពូជ (Hereditary Hemorrhagic Telangiectasia: HHT) ឬត្រូវបានគេស្គាល់ក្នុងឈ្មោះមួយទៀតថាជារោគសញ្ញា Osler-Weber-Rendu ស្ថានភាពនេះជារឿយៗតែងប៉ះពាល់ដល់ដំណើរការបង្កើតសរសៃឈាមនៅក្នុងផ្នែកផ្សេងៗនៃរាងកាយ រួមទាំងជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM ដែលជាជំងឺដែលមិនអាចកំណត់អត្តសញ្ញាណបានច្បាស់លាស់

ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM ច្រើនកើតលើបុរសជាងស្ត្រី ហើយវាមានហានិភ័យកើនឡើងប្រសិនបើមានប្រវត្តិនៃជំងឺនេះក្នុងគ្រួសារ។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ច្រើន​តែ​លេច​ចេញ​ជា​បណ្តើរៗ​នៅ​ចន្លោះ​អាយុ​១០​ឆ្នាំ​ដល់​៤០​ឆ្នាំ ហើយ​កាន់​តែ​ច្បាស់​នៅ​ពេល​ពេញ​វ័យ ឬប្រហែលជាមិនមានរោគសញ្ញាអ្វី រហូតដល់មានការដាច់សរសៃឈាម រហូតបណ្តាលឱ្យហូរឈាមក្នុងខួរក្បាល ក្នុងករណីខ្លះ រោគសញ្ញាអាចចាប់ផ្តើមបន្ទាប់ពីការហូរឈាមក្នុងខួរក្បាលបានកើតឡើងរួចហើយ។ រោគសញ្ញាដែលអាចកើតមានរួមមាន៖

  • ប្រកាច់
  • ឈឺក្បាលនៅក្នុងតំបន់មួយនៃក្បាល
  • សាច់ដុំខ្សោយ ឬស្ពឹកនៅតំបន់មួយនៃរាងកាយ ពិការ ឬខ្វិន
  • ការបាត់បង់ការមើលឃើញ
  • ការនិយាយមិនច្បាស់
  • អាការៈច្របូកច្របល់ វិលមុខ និងអសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ
  • ការបាត់បង់តុល្យភាពពេញលេញនៃការធ្វើចលនា

វិធីសាស្រ្តក្នុងការធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM អាចត្រួតពិនិត្យបានជាច្រើនវិធីសាស្រ្តអាស្រ័យលើការសំរេចចិត្តរបស់វេជ្ជបណ្ឌិតដូចជា ការពិនិត្យសរសៃឈាមខួរក្បាលដោយ Cerebral Angiography ដែលជាការធ្វើតេស្តរោគវិនិច្ឆ័យដែលមានភាពជាក់លាក់កម្រិតខ្ពស់បំផុតនិងមានប្រយោជន៍ក្នុងការកំណត់ទីតាំង និងលក្ខណៈនៃសរសៃឈាម និងសរសៃវ៉ែនដែលរងផលប៉ះពាល់ ក្រៅពីនេះក៏មានការពិនិត្យបែប CT Scan និង MRI ក៏មានផងដែរ

ដោយការពិនិត្យបែប MRI អាចបង្ហាញពីទីតាំងនៃជំងឺសរសៃឈាមខួរក្បាលខុសប្រក្រតី AVM និងបង្ហាញព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរនៃជាលិកាខួរក្បាល ដោយមិនបង្កឱ្យមានការឈឺចាប់ ដោយសារតែមិនចាំបាច់បញ្ចូលឧបករណ៍សុងសរសៃឈាម ហើយអ្នកជំងឺនឹងមិនទទួលជាតិវិទ្យុសកម្មនោះទេ

សម្រាប់ការព្យាបាល ជំងឺ AVM មានវិធីសាស្រ្តជាច្រើន វេជ្ជបណ្ឌិតនឹងជ្រើសរើសវិធីព្យាបាលដែលសមស្របនឹងអាយុ និងសុខភាពរាងកាយរបស់អ្នកជំងឺ។ គោលបំណងសំខាន់នៃការព្យាបាល គឺ​ដើម្បី​ការពារ​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល​។ ការ​វះកាត់​យក​សរសៃឈាម​ខុស​ប្រក្រតី​ចេញ​អាច​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ដែល​មាន​ហានិភ័យ​ទាប​ក្នុង​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល ឬ​ប្រកាច់។ វេជ្ជបណ្ឌិតនឹងប្រើវិធីវះកាត់ដោយកាមេរ៉ា ក្រៅពីនេះក៏មានវិធីសាស្រ្តផ្សេងទៀតដើម្បីព្យាបាលជំងឺនេះផងដែរ ដូចជាការបញ្ចូលលួសដើម្បីបិទសរសៃឈាម (Endovascular Embolization) និងការព្យាបាលដោយកាំរស្មីរួមគោលដៅ Stereotactic radiosurgery)

ប្រសិនបើអ្នកមានរោគសញ្ញាស្រដៀងទៅ ជំងឺ AVM ជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលរួមជាមួយ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ព្រោះវាអាចជាគ្រោះថ្នាក់ដល់អាយុជីវិត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. PONGSAKORN PONGSAPAS
DR. PONGSAKORN PONGSAPAS

Surgery

neurosurgical interventions

Readers’ Rating

0.0 out of 5 stars (based on 0 reviews)