5 សញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលជារឿយៗចាប់ផ្តើមដោយអ្នកមិនដឹងខ្លួន
ស្វែងយល់អំពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត សញ្ញាព្រមានដំបូង ការពិនិត្យដោយអ៊ុលត្រាសោន CT/MRI និងវិធីព្យាបាលទំនើប ដើម្បីបង្កើនឱកាសជាសះស្បើយ
ក្រុមពហុជំនាញ Multidisciplinary Team ឬ MDT គឺជាការព្យាបាលជំងឺមហារីកដោយវេជ្ជបណ្ឌិតឯកទេសផ្សេងៗធ្វើការរួមគ្នាដើម្បីវិភាគទិន្នន័យអ្នកជំងឺ និងរៀបចំផែនការនៃការព្យាបាលព្យាបាលដែលមានប្រសិទ្ធភាព និងសមស្របបំផុតសម្រាប់អ្នកជំងឺ។
រាល់ការព្យាបាលសម្រាប់អ្នកជំងឺមហារីក MDT នៅមជ្ឈមណ្ឌលមហារីកនៃ មន្ទីរពេទ្យវេជ្ជថានី និងមានការផ្លាស់ប្តូរព័ត៌មាន រួមផ្តុំចំណេះដឹងឯកទេសនិងចូលរួមកិច្ចប្រជុំតាមរយៈVejthani Tumor Board ជារៀងរាល់សប្តាហ៍ដើម្បីកំណត់គោលការណ៍នៃការព្យាបាលរបស់អ្នកជំងឺនីមួយៗ ឪ្យមានភាពស័ក្តិសម ច្បាស់លាស់ និងឆាប់រហ័ស ដោយពិភាក្សាអំពីគុណសម្បត្តិ គុណវិបត្តិ ការរំពឹងទុកនៃការព្យាបាល និងសន្និដ្ឋានទៅលើផលប៉ះពាល់ដែរអាចកើតមានពីការព្យាបាល រួមទាំងការរៀបចំផែនការមើលថែអ្នកជំងឺបន្ទាប់ពីការព្យាបាល និងផ្តល់ដំបូន្មានអំពីទំលាប់ការរស់នៅចំពោះអ្នកជំងឺ ព្រមទាំងការរៀបចំដំណើរនៃការព្យាបាលជាប្រព័ន្ធក្នុងគោលបំណងបង្កើនគុណភាពជីវិតជូនអ្នកជំងឺទាំងអំឡុងពេលព្យាបាលនិងបន្ទាប់ពីការព្យាបាលត្រូវបានបញ្ចប់។
MDT ប្រកបដោយអ្នកឯកទេសនៃសាខានីមួយៗដែរពាក់ព័ន្ធនិងជំងឺមហារីក និងក្រុមពហុជំនាញ ដែលទទួលខុសត្រូវលើការថែទាំអ្នកជំងឺតាមជំនាញផ្សេងៗគ្នាដូចខាងក្រោម៖
Cancer Life’s Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)