បណ្ដោយឪ្យសរសៃកែងជើងរលាករ៉ាំរ៉ៃ ប្រយ័ត្នឆ្អឹងកែងជើងដុះដោយមិនដឹងខ្លួន
នៅពេលដែលសរសៃកែងជើងរលាក អ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់នៅកជើង ហើយការឈឺចាប់នឹងកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការហាត់ប្រាណ

អាចធ្វើចលនា ហ្វឹកការធ្វើចលនាឲ្យជើងនិងកជើងមានភាពរឹងមាំនិងងាយបត់បែនបានល្អ ឬប្រើឧបករណ៍ជំនួយបាតជើងដូចជារិបកជើង ក្នុងករណីមានកជើងខុសប្រក្រតី ក្រៅពីនេះក៏មានវិធីផ្សេងៗ ដូចជា ការធ្វើឡាស៊ែរ និងការធ្វើឆក់វេហ្វ ( Shockwave ) ជាដើម
ប្រសិនជាការព្យាបាលដោយវិធីផ្សេងៗមិនប្រសើរ វេជ្ជបណ្ឌិតអាចតែពិចារណាឲ្យវះកាត់ ហើយក្រៅពីមានការវះកាត់បើក
មុខរបួស នៅមានបច្ចេកទេសការវះកាត់ព្យាបាលជំងឺជើងនិងកជើងដោយបច្ចេកវិទ្យាកាមេរ៉ា Endoscope (MIS)ដោយការបើកមុខរបួសតូចៗប្រហែល៨-១០ មម. ផលល្អនៃការវះកាត់ដោយវិធីនេះ គឺអ្នកជំងឺជាសះស្បើយលឿន និងជួយកាត់បន្ថយពេលវេលាស្នាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រុមរោគសញ្ញាដែលអាចធ្វើការព្យាបាលដោយការវះកាត់ដោយបច្ចេកវិទ្យាកាមេរ៉ា ឧទាហរណ៍ ការរងរបួសបរិវេណឆ្អឺងខ្ចីក្នុងកជើង ការវះកាត់ផ្សារកជើង
និងសរសៃពួរកជើងរហែកដាច់ជាដើម
ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញារងរបួសបរិវេណជើងនិងកជើង អាចបង្ការបានដោយការជ្រើសស្បែកជើងដែលសមនិងសរីរាង្គជើង ត្រូវប្រុងប្រយ័ត្នក្នុងការលែងកីឡាឬធ្វើលំហាត់ប្រាណ ពេលមានរោគសញ្ញាខុសប្រក្រតីនិងជើង ឬកជើង ទោះបីតិចតួចក្តី ក៏គួរពិភាក្សានិងវេជ្ជបណ្ឌិត
ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ទិភាពខ្ពស់បំផុត ។
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000