ដុំសាច់កោសិកាមេជីវិតឈ្មោល
ទិដ្ឋភាពទូទៅ
ដុំសាច់កោសិកាមេជីវិតឈ្មោល (Germ cell tumors) អាចជាដុំសាច់ស្លូត/មិនមែនមហារីក (Benign) ឬជាដុំសាច់កាច/មហារីក (Malignant)។ ដុំសាច់ទាំងនេះកកើតឡើងពីកោសិកាដែលផលិតពងញី (ស៊ុត) ឬមេជីវិតឈ្មោល biographies។ ភាគច្រើនវាដុះនៅលើពងស្វាស ឬក្រពេញអូវែ ប៉ុន្តែវាក៏អាចលេចឡើងនៅផ្នែកណាមួយនៃរាងកាយផងដែរ ដូចជា ទ្រូង ឆ្អឹងគូទ ឬខួរក្បាល ដែលគេស្គាល់ថាជាដុំសាច់ក្រៅក្រពេញភេទ។ ដុំសាច់កោសិកាមេជីវិតឈ្មោលអាចកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្តែវាជួបប្រទះញឹកញាប់បំផុតចំពោះកុមារ យុវវ័យ និងមនុស្សវ័យក្មេង
ដុំសាច់កោសិកាមេជីវិតឈ្មោលអាចព្យាបាលបានតាមរយៈការវះកាត់ដើម្បីយកដុំសាច់ចេញ ការព្យាបាលដោយគីមី ដោយប្រើឱសថសម្លាប់កោសិកាមហារីក និងការព្យាបាលដោយវិទ្យុសកម្ម ដោយប្រើកាំរស្មីថាមពលខ្លាំង
ប្រភេទនៃដុំសាច់កោសិកាមេជីវិតឈ្មោល
ដុំសាច់កោសិកាមេជីវិតឈ្មោលអាចជាប្រភេទមិនមែនមហារីក ឬជាមហារីក។ ដុំសាច់ទាំងពីរប្រភេទនេះអាចរីកធំធាត់ដូចគ្នា ប៉ុន្តែមានតែដុំសាច់មហារីកប៉ុណ្ណោះដែលអាចរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ មហារីកដែលបានរាលដាល អាចបំផ្លាញសរីរាង្គរបស់អ្នក និងធ្វើឱ្យការព្យាបាលកាន់តែមានភាពប្រឈម និងលំបាក។ ខាងក្រោមនេះជាប្រភេទនៃដុំសាច់កោសិកាមេជីវិតឈ្មោល៖
- ដុំសាច់តេរ៉ាតូម៉ា (Teratomas)៖ ទាំងនេះជាដុំសាច់ដែលមានផ្ទុកជាលិកា ជាច្រើនប្រភេទដូចជា ធ្មេញ សក់ សាច់ដុំ និងឆ្អឹង។ ប្រភេទដុំសាច់កោសិកាមេជីវិតឈ្មោលអូវែដែលជួបប្រទះញឹកញាប់បំផុត គឺដុំសាច់តេរ៉ាតូម៉ាទុំ (Mature teratomas) ឬហៅម្យ៉ាងទៀតថា ដុំគីសឌឺម៉ូអ៊ីត (Dermoid cysts) ដែលជាទូទៅមិនមែនជាមហារីកឡើយ។ តេរ៉ាតូម៉ាអាចមានប្រភេទខ្ចី (Immature) និងប្រភេទដុះទុំ (Mature) ប៉ុន្តែប្រភេទខ្ចីជាទូទៅជាមហារីកកាច និងរាលដាលយ៉ាងលឿន
- ដុំសាច់ Germinomas៖ គឺជាទម្រង់នៃដុំសាច់កោសិកាមេជីវិតឈ្មោលដែលកកើតឡើងនៅក្នុងក្រពេញអូវែ (ហៅថា Dysgerminoma) ឬនៅក្នុងពងស្វាស (ហៅថា Seminoma) ឬផ្នែកផ្សេងទៀតនៃរាងកាយដូចជា ខួរក្បាល និងខួរឆ្អឹងខ្នង
- ដុំសាច់ថង់យ៉ុលសាក់ (Yolk sac tumors)៖ ឬត្រូវបានគេស្គាល់ថា ដុំសាច់អង់ដូឌែម (Endodermal sinus tumors)។ ដុំសាច់ទាំងនេះមានផ្ទុកកោសិកាដូចទៅនឹងកោសិកាដែលគេរកឃើញនៅក្នុងការលូតលាស់របស់អំប្រ៊ីយ៉ុង។ ដុំសាច់ Toggle ទាំងនេះរាលដាលយ៉ាងលឿនទៅកាន់កូនកណ្តុរ និងសរីរាង្គផ្សេងទៀត ដោយសារវាជាមហារីកកាច។ ជំងឺដុំសាច់កោសិកាមេជីវិតឈ្មោលប្រភេទមហារីកដែលគេរកឃើញញឹកញាប់បំផុតចំពោះកុមារ គឺដុំសាច់ថង់យ៉ុលសាក់នេះឯង
- មហារីកកោសិកាអំប្រ៊ីយ៉ុង (Embryonal cell carcinoma)៖ ជាដុំសាច់កោសិកាមេជីវិតឈ្មោលប្រភេទមហារីកដ៏កម្រមួយ។ ទោះបីជាវាជួបប្រទះញឹកញាប់ដោយដុះលាយឡំជាមួយប្រភេទដុំសាច់ផ្សេងទៀតនៅក្នុងដុំសាច់កោសិកាមេជីវិតឈ្មោលចម្រុះក៏ដោយ វាក៏អាចកកើតឡើងតែឯងបានដែរ
- ដុំសាច់ប៉ូលីអំប្រ៊ីយ៉ូម៉ា (Polyembryomas)៖ គឺជាដុំសាច់ដែលមានផ្នែកខ្លះស្រដៀងនឹងអំប្រ៊ីយ៉ុង។ វាជាដុំសាច់មហារីកកាចដែលរីកធំលឿនបំផុត ប៉ុន្តែជួបប្រទះដោយកម្រ ហើយជាញឹកញាប់វាដុះរួមរស់ជាមួយដុំសាច់កោសិកាមេជីវិតឈ្មោលប្រភេទដទៃទៀត
- មហារីកសុក (Choriocarcinomas)៖ កកើតចេញពីកោសិកាដែលលូតលាស់ទៅជាសុកអំឡុងពេលមានផ្ទៃពោះ។ មហារីកសុក គឺជាដុំសាច់កោសិកាមេជីវិតឈ្មោលប្រភេទមហារីកដ៏កម្រមួយ ដែលភាគច្រើនកើតមានលើស្បូន ប៉ុន្តែក៏អាចកកើតនៅក្នុងក្រពេញអូវែ ឬពងស្វាសផងដែរ។ ការរាលដាលរបស់វាអាចជះឥទ្ធិពល និងបង្កគ្រោះថ្នាក់ទាំងដល់ម្តាយ និងទារកក្នុងផ្ទៃ
- ដុំសាច់កោសិកាមេជីវិតឈ្មោលចម្រុះ (Mixed germ cell tumors)៖ គឺជាដុំសាច់មហារីកកោសិកាមេជីវិតឈ្មោលដែលមានផ្ទុកពីរប្រភេទ ឬច្រើនប្រភេទខុសគ្នាបញ្ចូលគ្នា
រោគសញ្ញា
រោគសញ្ញានៃដុំសាច់កោសិកាមេជីវិតឈ្មោលអាចប្រែប្រួលទៅតាមទំហំ និងទីតាំងរបស់ដុំសាច់ដែលមាននៅក្នុងរាងកាយរបស់អ្នកkeys
- ក្រពេញអូវែ (Ovaries)៖ ដុំសាច់កោសិកាមេជីវិតឈ្មោលនៅក្នុងក្រពេញអូវែ មិនមែនតែងតែបង្កជារោគសញ្ញានោះទេ។ ដុំសាច់តេរ៉ាតូម៉ាទុំ អាចនឹងមិនបង្ហាញរោគសញ្ញាអ្វីឡើយ រហូតទាល់តែវាមានទំហំធំល្មមនឹងទៅសង្កត់លើពោះរបស់អ្នក។ រោគសញ្ញាអាចមានដូចជា៖
- មានការឈឺចាប់ ឬមិនស្រួលនៅក្នុងអាងត្រគាក
- ហើមពោះ និងឈឺពោះ
- មានដុំសាច់ឈឺចាប់នៅត្រង់ក្រពេញអូវែ
- ចង្អោរចង់ក្អួត
- មានធ្លាក់ឈាមនៅចន្លោះពេលមករដូវ
- ពងស្វាស (Testicles)៖ រោគសញ្ញានៃដុំសាច់កោសិកាមេជីវិតឈ្មោលនៅក្នុងពងស្វាស គឺស្រដៀងគ្នាទៅនឹងរោគសញ្ញានៃមហារីកពងស្វាសដែរ។ រោគសញ្ញារួមមាន៖
- មានដុំពករឹងនៅពងស្វាស ដែលអាចបណ្តាលឱ្យមានការឈឺចាប់ ឬមិនបណ្តាលឱ្យមានការឈឺចាប់ នៅពេលវាធំឡើង
- ឈឺពងស្វាស
- ឈឺពោះ ឬឈឺចង្កេះ/ក្រលៀន
- ឈឺខ្នង
- ក្រៅក្រពេញភេទ (Extragonadal)៖ ដុំសាច់តេរ៉ាតូម៉ា អាចត្រូវបានសម្គាល់ដឹងតាមរយៈដុំសាច់នៅលើកន្ទុយថ្លែនរបស់កុមារ ឬនៅចំកណ្តាលទ្រូងរបស់ពួកគេ។ អាស្រ័យលើទីតាំងដែលដុំសាច់ស្ថិតនៅ រោគសញ្ញាបន្ថែមនៃដុំសាច់កោសិកាមេជីវិតឈ្មោលក្រៅក្រពេញភេទអាចមានដូចជា៖
- ពិបាកដកដង្ហើម (បើដុះនៅសួត)
- ពិបាកបត់ជើងតូច និងបត់ជើងធំ (បើដុះនៅអាងត្រគាក)
- ខ្សោយជើង ឬអវយវៈផ្នែកខាងក្រោម (បើដុះនៅខ្នងផ្នែកខាងក្រោម)
- ឈឺពោះ និងហើមពោះចំពោះកុមារ
ករណីខ្លះ ដុំសាច់កោសិកាមេជីវិតឈ្មោលអាចបញ្ចេញអរម៉ូនបន្តពូជ ដែលចំពោះកុមារ វាអាចនាំឱ្យមានរោគសញ្ញាពេញវ័យមុនអាយុ ឬការលូតលាស់ផ្លូវភេទមិនប្រក្រតី។
មូលហេតុ
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ហេតុអ្វីបានជាកោសិកាមេជីវិតឈ្មោលលូតលាស់មិនទាន់ពេញលក្ខណៈ ហើយប្រែទៅជាដុំសាច់នោះទេ។ តាមពិតទៅ កោសិកាមេជីវិតឈ្មោលធម្មតាកកកើតឡើងនៅក្នុងអំប្រ៊ីយ៉ុងដែលកំពុងលូតលាស់។ ក្រោយមក កោសិកាទាំងនេះនឹងផ្លាស់ទីទៅកាន់ពងស្វាស ឬក្រពេញអូវែរបស់អំប្រ៊ីយ៉ុង ដែលនៅទីនោះ ពួកវានឹងលូតលាស់ទៅជាកោសិកាពងញី (ស៊ុត) ឬមេជីវិតឈ្មោល។ ដុំសាច់កោសិកាមេជីវិតឈ្មោល គឺកកើតឡើងពីកោសិកាពងញី ឬមេជីវិតឈ្មោលដែលមិនទាន់ពេញលក្ខណៈទាំងនោះ។ ក្រពេញអូវែ ឬពងស្វាសអាចដុះដុំសាច់បាន ដោយសារតែការបែងចែកកោសិកាខុសប្រក្រតីនៃកោសិកាមេជីវិតឈ្មោលទាំងនេះ។
ដុំសាច់ក្រៅក្រពេញភេទ គឺជាដុំសាច់ដែលដុះនៅទីតាំងមិនធម្មតានៃរាងកាយ ដូចជា ទ្រូង ខួរក្បាល ពោះ ខ្នងផ្នែកខាងក្រោម និងឆ្អឹងគូទ ។
កត្តាហានិភ័យ
ហានិភ័យទាំងនោះអាចរួមមាន៖
- ប្រវត្តិគ្រួសារ៖ ប្រសិនបើមានសមាជិកគ្រួសារមានប្រវត្តិធ្លាប់កើតជំងឺដុំសាច់កោសិកាមេជីវិតឈ្មោល បុគ្គលនោះនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះដែរ
- វិបត្តិតំណរពូជ៖ រោគសញ្ញា ទឺន័រ (Turner syndrome) និងរោគសញ្ញា ខ្លាញហ្វេលទ័រ (Klinefelter syndrome) គឺជាឈ្មោះវិបត្តិតំណរពូជពីរ ដែលអ្នកជំងឺមានលើស ឬខ្វះក្រូម៉ូសូម
- ពងស្វាសមិនធ្លាក់ចូលក្នុងថង់ដោយមិនបានព្យាបាល៖ (ពងស្វាសដែលមិនបានធ្លាក់ចុះមកក្នុងថង់ពងស្វាស ទោះជាខាងណាមួយ ឬទាំងសងខាង)
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យនឹងសាកសួរប្រវត្តិជំងឺសង្ខេប និងពិនិត្យរាងកាយ ដើម្បីវាយតម្លៃរកដុំសាច់កោសិកាមេជីវិតឈ្មោល។ គ្រូពេទ្យអាចណែនាំឱ្យធ្វើការពិនិត្យ ឬអនុវត្តនីតិវិធីណាមួយដូចខាងក្រោម៖
- ការថតស្កេន CT៖ ការថតស្កេន CT បង្កើតជារូបភាពឌីជីថលលក្ខណៈត្រីមាត្រ (3D) នៃឆ្អឹង និងជាលិកាទន់ៗ ដោយរួមបញ្ចូលគ្នានូវរូបភាពកាំរស្មីអ៊ិច ជាច្រើនសន្លឹកនៃសរីរាង្គខាងក្នុងរាងកាយ។ ទីតាំងរបស់ដុំសាច់អាចមើលឃើញតាមរយៈការថតស្កេន CT ត្រង់តំបន់ទ្រូង ពោះ ឬអាងត្រគាក
- ការថត MRI៖ ការថត MRI ប្រើប្រាស់រលកវិទ្យុ និងដែនម៉ាញេទិច ដើម្បីបង្កើតរូបភាពឌីជីថលនៃឆ្អឹង និងលិក្ខិតសាច់ទន់ៗរបស់រាងកាយ។ ការថត MRI អាចបង្ហាញពីទីតាំងរបស់ដុំសាច់បានយ៉ាងច្បាស់ ដូចគ្នានឹងការថតស្កេន CT ដែរ
- ការអេកូ៖ ការអេកូប្រើប្រាស់រលកសំឡេងដើម្បីមើលឃើញរូបភាពសរីរាង្គខាងក្នុងរាងកាយ និងអាចកំណត់បានថាតើដុំសាច់នោះជាដុំសាច់រឹង ឬជាដុំគីសទឹកដែលជួយក្នុងការបែងចែកឱ្យច្បាស់រវាងដុំគីសទឹក និងដុំសាច់កោសិកាមេជីវិតឈ្មោល
- ការស្កេនឆ្អឹង៖ ការស្កេនឆ្អឹងរួមមានការថតកាំរស្មីអ៊ិចលើឆ្អឹង បន្ទាប់ពីអ្នកជំងឺបានលេប ឬចាក់សារធាតុពណ៌ពិសេសម្យ៉ាងដែលបង្ហាញពីភាពមិនប្រក្រតី។ ប្រសិនបើឆ្អឹងរងការប៉ះពាល់ដោយសារជំងឺមហារីកកាច ការស្កេនឆ្អឹងអាចបង្ហាញឱ្យដឹងបាន
- ការថតស្កេន PET៖ សារធាតុនាំផ្លូវ (Tracer) ដែលប្រើប្រាស់ក្នុងការថតស្កេន PET អាចប្រើដើម្បីស្វែងរកទីតាំងកោសិកាមហារីកនៅក្នុងរាងកាយ។ ការថតស្កេន PET អាចបង្ហាញពីការរាលដាលនៃជំងឺមហារីក
- ការធ្វើកោសល្យវិច័យ៖ សាច់ជាលិកាមួយផ្នែកពីដុំសាច់ត្រូវបានកាត់យកចេញ និងបញ្ជូនទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ។ គ្រូពេទ្យជំនាញខាងរោគវិនិច្ឆ័យ នឹងពិនិត្យសំណាកសាច់នោះក្រោមមីក្រូទស្សន៍ ដើម្បីធ្វើរោគវិនិច្ឆ័យរកដុំសាច់កោសិកាមេជីវិតឈ្មោលឱ្យបានត្រឹមត្រូវ
- ការពិនិត្យឈាម៖ ដើម្បីវាស់កម្រិតអង់ស៊ីម ប្រូតេអ៊ីន ឬអរម៉ូននៅក្នុងឈាម គ្រូពេទ្យនឹងណែនាំឱ្យអ្នកជំងឺធ្វើការពិនិត្យឈាមមួយចំនួន។ មហារីកកោសិកាមេជីវិតឈ្មោលប្រភេទខ្លះ អាចត្រូវបានរកឃើញតាមរយៈការកើនឡើងខ្ពស់នៃកម្រិតអរម៉ូន human chorionic gonadotropin (hCG), អាល់ហ្វា-ហ្វេតូប្រូតេអ៊ីន (AFP – a-fetoprotein) និងឡាក់តាត ដេអ៊ីដ្រូហ្សែណាស (Lactate dehydrogenase)
ប្រសិនបើក្នុងករណីដែលដុំសាច់បានវិវត្តទៅជាមហារីកកាច សរីរាង្គដែលរងការប៉ះពាល់នឹងត្រូវកាត់ចោលតាមរយៈការវះកាត់។
ការព្យាបាល
- ការវះកាត់៖ ជាទូទៅ ដុំសាច់កោសិកាមេជីវិតឈ្មោលត្រូវបានព្យាបាលដោយការវះកាត់។ គ្រូពេទ្យអាចវះកាត់យកដុំគីសអូវែចេញ (Ovarian cystectomy) ដើម្បីយកដុំសាច់ចេញពីក្រពេញអូវែដែលរងការប៉ះពាល់ ឬការវះកាត់យកក្រពេញអូវែ និងកាត់ដៃស្បូនចេញ (Salpingo-oophorectomy)
ប្រសិនបើអ្នកមានជំងឺមហារីកពងស្វាស គ្រូពេទ្យនឹងវះកាត់យកពងស្វាសដែលមានដុំសាច់នោះចេញ
ការធ្វើរោគវិនិច្ឆ័យសម្រាប់មហារីកពងស្វាស ជាទូទៅរួមបញ្ចូលទាំងការវះកាត់យកពងស្វាសចេញទាំងស្រុងតាមក្រលៀន (Radical inguinal orchiectomy) ដែលជាការវះកាត់យកពងស្វាសរបស់អ្នកចេញទាំងអស់។ គ្រូពេទ្យអាចពិនិត្យសាច់ និងផ្តល់ការព្យាបាលបន្តបន្ទាប់ពីវះកាត់យកពងស្វាសចេញរួច
- ការព្យាបាលដោយគីមី៖ ភាគច្រើននៃប្រភេទដុំសាច់កោសិកាមេជីវិតឈ្មោល អាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងការព្យាបាលដោយគីមី។ ឱសថត្រូវបានប្រើប្រាស់ក្នុងការព្យាបាលដោយគីមី ដើម្បីសម្លាប់កោសិកាមហារីក ឬបញ្ឈប់ពួកវាមិនឱ្យរីកដុះដាលបន្ត។ ប្រសិនបើដុំសាច់មិនអាចវះកាត់យកចេញដោយសុវត្ថិភាពបាន ឬប្រសិនបើវាបានរាលដាលទៅកាន់តំបន់ផ្សេងទៀតនៃរាងកាយ អ្នកជំងឺអាចនឹងត្រូវទទួលបានការព្យាបាលដោយគីមី។ ទោះបីជាមិនឃើញមានកោសិកាមហារីកនៅលើរូបភាពថតស្កេនក៏ដោយ ក៏ការព្យាបាលដោយគីមីអាចត្រូវបានផ្តល់ជូនក្រោយការវះកាត់ ដើម្បីកម្ទេចរាល់កោសិកាមហារីកទាំងឡាយណាដែលដិតដាម ឬអាចនៅសេសសល់
- ការព្យាបាលដោយវិទ្យុសកម្ម៖ កាំរស្មីអ៊ិចដែលមានថាមពលខ្ពស់ត្រូវបានបាញ់តម្រង់ទៅរកកោសិកាមហារីកអំឡុងពេលព្យាបាល ដើម្បីកម្ទេចពួកវាចោល។ ការព្យាបាលដោយកាំរស្មីមានប្រសិទ្ធភាពបំផុតសម្រាប់ទម្រង់មហារីកកោសិកាមេជីវិតឈ្មោលមួយចំនួន
