ការធ្លាក់ចុះសីតុណ្ហភាពយ៉ាងឆាប់រហ័ស មនុស្សចាស់ប្រឈមនឹងហានិភ័យ! សរសៃឈាមកន្ត្រាក់
ការធ្លាក់ចុះសីតុណ្ហភាពអាចបង្កើនហានិភ័យជំងឺបេះដូង ជាពិសេសនៅមនុស្សចាស់ មកដឹងអំពី មូលហេតុ សញ្ញាហានិភ័យ និងវិធីការពារបេះដូងសម្រាប់មនុស្សចាស់

ជំងឺបេះដូងចំហគឺជាជំងឺពិការបេះដូងពីកំណើត ដែលអាចកើតមានទាំងលើកុមារ និងមនុស្សពេញវ័យ ប៉ុន្តែក្នុងករណីខ្លះក៏ទើបតែត្រួតពិនិត្យឃើញនិងធ្វើរោគវិនិច្ឆ័យក្នុងអំឡុងពេលពេញវ័យ
DR. SUPHASIT SATHITTRAKOOL វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងទូទៅនៃមន្ទីរពេទ្យវេជ្ជថានី បានលើកឡើងថាជំងឺបេះដូងចំហ (Atrial septal Defect: ASD) គឺជាជំងឺបេះដូងពិការពីកំណើត ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃការវិវឌ្ឍន៍បេះដូងរបស់កុមារ អំឡុងពេលនៅក្នុងផ្ទៃពោះម្ដាយ ជាលទ្ធផលធ្វើឪ្យជញ្ជាំងបេះដូងមិនពេញលេញមានរន្ធធ្លាយដែលបណ្តាលឱ្យឈាមហូរចេញពីប្រអប់ខាងឆ្វេងទៅប្រអប់ខាងស្តាំ និងហូរចូលទៅក្នុងសួតកាន់តែច្រើនឡើងដែលបណ្តាលឱ្យបេះដូងរីកធំខុសប្រក្រតី ប្រសិនបើទុកចោលដោយមិនបានព្យាបាលយូរអាចបណ្តាលឱ្យសម្ពាធនៅក្នុងសួតឡើងខ្ពស់រហូតអាចកើតជំងឺខ្សោយបេះដូងនៅទីបំផុត
រោគសញ្ញារបស់ជំងឺបេះដូងចំហ អាស្រ័យទៅលើទីតាំងនិងទំហំរបស់ការធ្លាយ ដោយជាធម្មតាកុមារដែលមានការលេចធ្លាយធំនឺងបង្ហាញរោគសញ្ញាតាំងពីអាយុតិចដូចជា ដកដង្ហើមលឿន ឆាប់ហត់ បៅដោះតិច ពិបាកឡើងទំងន់ ឆាប់បែកញើស សួតងាយនឹងឆ្លងមេរោគ ស្បែកមានសភាពឡើងស្វាយ (cyanosis)។ ដោយឡែកចំពោះអ្នកជំងឺដែលមានការលេចធ្លាយតូច ប្រហែលជាមិនបង្ហាញរោគសញ្ញាអ្វីឡើយក្នុងអំឡុងវ័យកុមារនិងវ័យជម្ទង់ រហូតដល់ពេលដែលកុមារពេញវ័យ ទើបចាប់ផ្តើមមានរោគសញ្ញាខុសប្រក្រតីលេចឡើងដូចជា មានអារម្មណ៍ថាឆាប់ហត់ ពិបាកដកដង្ហើម ជាពិសេសអំឡុងពេលបញ្ចេញកម្លាំង ញ័រទ្រូង ហាត់ប្រាណបានតិចជាងមុន ងងឺតមុខរឺសន្លប់ជាដើម តែអ្នកជំងឺមួយចំនួនអាចរកឃើញដោយការពិនិត្យត្រួតសុខភាពប្រចាំឆ្នាំដោយមិនទាន់មានរោគសញ្ញាបង្ហាញឪ្យឃើញ
ការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូងចំហ តែងតែចាប់ផ្ដើមពីការសាកសួរប្រវិត្តិរូប ការត្រួតពិនិត្យរាងកាយ ការស្ដាប់ចង្វាក់បេះដូង ការត្រួតពិនិត្យផ្នែកបន្ទប់ពិសោធប្រកបដោយ ការពិនិត្យចង្វាក់បេះដូង (EKG) ការថតកាំរស្មីអ៊ិចសួត និងការអេកូបេះដូង (Echocardiogram) ដែលនឹងធ្វើឲ្យឃើញពីគ្រោងសាងរបស់បេះដូងយ៉ាងល្អិតល្អន់ ដូចជា ជញ្ជាំងប្រអប់បេះដូង សាច់ដុំបេះដូង សន្ទះបេះដូង ប្រសិនបើមើលឃើញពីការលេចធ្លាយនឹងអាចធ្វើការសន្និដ្ជានពីទំហំនៃការលេចធ្លាយ ទីតាំងនិងទិសដៅរបស់លំហូរឈាម សម្ពាធក្នុងសួត ដើម្បីឆ្ពោះទៅរកការរៀបចំផែនការនៃការព្យាបាលដែលសាកសមបន្តទៀត
ការព្យាបាលជំងឺបេះដូងចំហពីកំណើត អាចព្យាបាលបានដោយវិធីសាស្រ្ដផ្សេងៗ អាស្រ័យលើទំហំនិងទីតាំងរបស់ការលេចធ្លាយ ព្រមជាមួយអាយុនិងសុខភាពដោយរួមរបស់អ្នកជំងឺ រួមមាន៖
សម្រាប់អ្នកជំងឺដែលនៅក្នុងវ័យបន្តពូជអាចរួមភេទបានប្រហែល ១-២ សប្តាហ៍បន្ទាប់ពីការព្យាបាល ឬពិគ្រោះបន្ថែមជាមួយគ្រូពេទ្យដើម្បីសុវត្ថិភាព
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000