អត្ថបទសុខភាព

កុំ​ព្រងើយកន្តើយ​ជាមួយកំណរកំបោរនៅក្នុងដើមទ្រូងព្រោះក្នុងករណីមួយចំនួនអាច​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ

Share:

កំណកកំបោរក្នុងសុដន់ គឹជាភាពមិនប្រក្រតីទូទៅ ដែលជារឿយៗមិនមានរោគសញ្ញា ហើយអាចរកឃើញតាមរយៈការធ្វើម៊ាំម៉ូក្រាម (mammography) ។ ទោះជាយ៉ាងណាក៏ដោយប្រភេទកំណកកំបោរមួយចំនួនអាចបង្ហាញពីស្នាមរោគដែលមានជាមហារីកឬ ស្នាមជំងឺមួយចំនួយដែលអាចបង្កើនហានីភ័យនៃមហារីកសុដន់

ការបែងចែក​ប្រភេទ ភាពគ្រោះថ្នាក់ ​នៃកំណកកំបោរ​សុដន់​ អាចកំណត់បានដោយ៖

  • រូបរាង
  • ខ្នាត
  • ការបម្លែងខ្លួន
  • ភាពផ្លាស់ប្តូរពីការត្រួតពិនិត្យតាមដាន

កំណកកំបោរក្នុងសុដន់ គឺអាចរកឃើញពីការពិនិត្យម៊ាំម៉ូក្រាម (Mammogram) តែប៉ុណ្ណោះ ពិបាកនិងរកឃើញ ការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ឬការពិនិត្យអេកូ (Ultrasound) ដូច្នេះការពិនិត្យម៊ាំម៉ូក្រាម(Mammogram) ប្រចាំឆ្នាំសម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ និងអាចជួយឪ្យរកឃើញស្នាមជំងឺបែបកំណកកំបោរបាន រួមទាំងជួយក្នុងការតាមដានកំណកកំបោរនោះផងដែរ។

បច្ចុប្បន្ននេះមានការអភិវឌ្ឍទៅលើ​ម៉ាស៊ីនម៊ាំម៉ូក្រាមឌីជីថលទៅជា 3D (Digital breast tomosynthesis) ដែលចំណាយពេលថតរូបភាពកាំរស្មីអ៊ិចត្រឹមតែ 3.7 វិនាទីក្នុងមួយទីតាំង អាចទទួលបានរូបភាពច្បាស់លម្អិតដែលគិតខ្នាតជាមីលីម៉ែត្រ។ ហើយប្រសិនបើរកឃើញភាពមិនប្រក្រតីក្នុងសុដន់ អាចចោះដុំសាច់ដើម្បីធ្វើរោគវិនិច្ឆ័យបានភ្លាមៗ ដោយការចាក់ថ្នាំស្ពឹក មិនចាំបាច់ប្រើថ្នាំសន្លប់ មាន​របួស​តូច​ទំហំ​ប៉ុន​ម្ជុល ការឈឺ​ចាប់តិច និង​មិន​ចាំ​បាច់សម្រាកក្នុងមន្ទីរ​ពេទ្យ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Breast Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating