អត្ថបទសុខភាព

ការឈឺចាប់ត្រគាកដែលត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ

Share:

ជំងឺរលាកសន្លាក់ឆ្អឹងត្រគៀកមិនបានកើតឡើងចំពោះតែមនុស្សចាស់នោះទេ អ្នកជំងឺមួយចំនួនអាចមានវាតាំងពីកំណើតឬមានការវិវត្តិដែលខុសប្រក្រតី ដូច្នេះទើបធ្វើឪ្យទ្រនាប់ត្រគៀកមានសភាពខូចខាតលឿនជាងមនុស្សទូទៅដែលអាចរកឃើញចាប់តាំងពីអាយុ ៤០ឆ្នាំដូចជា ជំងឺរន្ធត្រគៀកខុសប្រក្រតី អ្នកដែលមានទ្រនាប់ត្រគៀកឆ្លងមេរោគ ឬមានគ្រោះថ្នាក់ប៉ះពាល់ត្រគៀកតាំងពីកុមារ ភាវះក្បាលឆ្អឹងត្រគៀកខ្វះឈាម ជាដើម

អាការះជំងឺទ្រនាប់ត្រគៀកសឹក អាចសង្កេតបានដោយចំនុចទាំងនេះ៖

  • ចាប់ផ្តើមពីការឈឺចាប់នៅពេលផ្លាស់ទី ពេលខ្លះមានអារម្មណ៍ថាទ្រនាប់ឆ្អឹងត្រគៀកជាប់ស្អិត ពិបាកក្នុងការផ្លាស់ទី
  • ប្រសិនបើប្រងើយកណ្តើយនិងមានអាការះឈឺត្រគៀករ៊ាំរៃទាំងអំឡុងពេលផ្លាស់ទីនិងខណៈពេលសម្រាក
  • ឈឺចាប់នៅពេលយប់
  • មានអារម្មណ៍តឹងនៅលើត្រគៀកនៅពេលងើបឬអង្គុយ ឈឺចាប់ពេលដើរទម្លាក់ទម្ងន់ខ្លាំងនិងឡើងចុះជណ្តើរ​ ក្នុងករណីខ្លះអាចមានទ្រនាប់ជង្គង់អស្ថេរភាព និងមានជើងវែងខ្លីមិនស្មើគ្នា
  • នៅពេលដែលអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យ វាយតម្លៃភាពធ្ងន់ធ្ងរនៃជំងឺនិងចាប់ផ្តើមព្យាបាល ប្រសិនបើវាស្ថិតនៅក្នុងដំណាក់កាលដំបូង វេជ្ជបណ្ឌិតនឹងណែនាំឪ្យប្រើប្រាស់ថ្នាំរួមជាមួយចលនាបំបាត់យ៉ាង

ប៉ុន្តែប្រសិនបើរោគសញ្ញាមិនប្រសើរឡើង ឬមានការសឹកត្រគាកធ្ងន់ធ្ងរ ឬខូចទ្រង់ទ្រាយសន្លាក់ត្រគាក

វេជ្ជបណ្ឌិតអាចពិចារណាលើការវះកាត់ផ្លាស់ប្តូរទ្រនាប់ត្រគាកសិប្បនិម្មិត ដោយអ្នកជំងឺអាចក្រោកឈរបានក្នុងរយៈពេល ៦ទៅ១២ម៉ោងបន្ទាប់ពីការវះកាត់ ដូច្នេះការវះកាត់ផ្លាស់ប្តូរទ្រនាប់ត្រគាកនឹងជួយឱ្យអ្នកជំងឺអាចត្រលប់មកប្រើប្រាស់ជីវិតធម្មតាវិញស្ទើតែតែងស្រុងបាន។

កាត់បន្ថយការកើតឡើងនៃផលវិបាកផ្សេងៗ ករណីដែលអ្នកជំងឺមានជើងវែងខ្លីមិនស្មើគ្នាដោយសារ​ជំងឺ​រលាក​សន្លាក់​ត្រគាក​ធ្ងន់ធ្ងរបន្ទាប់ពីការវះកាត់ប្តូរត្រគាក អ្នកនឹងអាចត្រលប់មកមានជើងវែងស្មើគ្នាជាមួយនឹងខាងធម្មតាបានទៀតផង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

TJR Center, 1st Floor, King Of Building, Vejthani Hospital

+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating