អត្ថបទសុខភាព

ក្រុមពហុជំនាញ Multidisciplinary Team (MDT)

Share:

ក្រុមពហុជំនាញ Multidisciplinary Team ឬ MDT គឺជាការព្យាបាលជំងឺមហារីកដោយវេជ្ជបណ្ឌិតឯកទេសផ្សេងៗធ្វើការរួមគ្នាដើម្បីវិភាគទិន្នន័យអ្នកជំងឺ និងរៀបចំផែនការនៃការព្យាបាលព្យាបាលដែលមានប្រសិទ្ធភាព និងសមស្របបំផុតសម្រាប់អ្នកជំងឺ។

រាល់ការព្យាបាលសម្រាប់អ្នកជំងឺមហារីក MDT នៅមជ្ឈមណ្ឌលមហារីកនៃ មន្ទីរពេទ្យវេជ្ជថានី និងមានការផ្លាស់ប្តូរព័ត៌មាន រួមផ្តុំចំណេះដឹងឯកទេសនិងចូលរួមកិច្ចប្រជុំតាមរយៈVejthani Tumor Board ជារៀងរាល់សប្តាហ៍ដើម្បីកំណត់គោលការណ៍នៃការព្យាបាលរបស់អ្នកជំងឺនីមួយៗ ឪ្យមានភាពស័ក្តិសម ច្បាស់លាស់ និងឆាប់រហ័ស ដោយពិភាក្សាអំពីគុណសម្បត្តិ គុណវិបត្តិ ការរំពឹងទុកនៃការព្យាបាល និងសន្និដ្ឋានទៅលើផលប៉ះពាល់ដែរអាចកើតមានពីការព្យាបាល រួមទាំងការរៀបចំផែនការមើលថែអ្នកជំងឺបន្ទាប់ពីការព្យាបាល និងផ្តល់ដំបូន្មានអំពីទំលាប់ការរស់នៅចំពោះអ្នកជំងឺ ព្រមទាំងការរៀបចំដំណើរនៃការព្យាបាលជាប្រព័ន្ធក្នុង​គោល​បំណង​បង្កើន​គុណភាព​ជីវិតជូនអ្នកជំងឺទាំងអំឡុងពេលព្យាបាលនិងបន្ទាប់ពីការព្យាបាលត្រូវបានបញ្ចប់។

MDT ប្រកបដោយអ្នកឯកទេសនៃសាខានីមួយៗដែរពាក់ព័ន្ធនិងជំងឺមហារីក និងក្រុមពហុជំនាញ ដែលទទួលខុសត្រូវលើការថែទាំអ្នកជំងឺតាមជំនាញផ្សេងៗគ្នាដូចខាងក្រោម៖

 • ប្រធានគណៈកម្មាធិការ MDT ទទួលខុសត្រូវក្នុងការគ្រប់គ្រងក្រុមវេជ្ជបណ្ឌិត ដើម្បីផ្តល់ការថែទាំអ្នកជំងឺទៅតាមផែននៃការព្យាបាល
 • វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីក នឹងជាអ្នកផ្តល់ការព្យាបាលដោយថ្នាំ និងតាមដានលទ្ធផលនៃការព្យាបាល
 • គ្រូពេទ្យវះកាត់ទូរទៅ និងវេជ្ជបណ្ដិតឯកទេសផ្នែកវះកាត់ ទទួលខុសត្រូវក្នុងវះកាត់ និងរៀបចំផែនការនៃការវះកាត់ដែរស័ក្តិសម
 • វេជ្ជបណ្ដិតឯកទេសខាងរោគស្រ្តីផ្នែកមហារីក ទទួលខុសត្រូវក្នុងវះកាត់ចំពោះអ្នកជំងឺមហារីករោគស្រ្តី ដូចជាមហារីកដៃស្បូន និងមហារីកមាត់ស្បូន។
 • វេជ្ជបណ្ដិតឯកទេសខាងរោគវិទ្យាទទួលខុសត្រូវលើការពិនិត្យ និងវិភាគការធ្វើកោសល្យវិច្ឆ័យទៅលើដុំសាច់
 • វេជ្ជបណ្ដិតឯកទេសខាងការវិនិច្ឆ័យរូបភាពវិទ្យុសកម្ម ទទួលខុសត្រូវលើការប្រាប់ពីខ្នាត ទីតាំង និងដំណាក់កាលនៃមហារីក
 • វេជ្ជបណ្ដិតឯកទេសខាងការព្យាបាលដោយវិទ្យុសកម្ម ទទួលខុសត្រូវលើការរៀបចំផែនការនៃការព្យាបាលដោយវិទ្យុសកម្មដល់អ្នកជំងឺ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត និងមានផលប៉ះពាល់តិចតួចបំផុតពីវិទ្យុសកម្ម
 • វេជ្ជបណ្ដិតឯកទេសខាងថ្នាំស្ពឹក ទទួលខុសត្រូវលើការកាត់បន្ថយការឈឺចាប់ពីការព្យាបាល ឬពីធម្មជាតិនៃជំងឺដោយការផ្ដល់ថ្នាំ
 • អ្នកឯកទេសខាងអាហារូបត្ថម្ភនិងអ្នកព្យាបាលដោយអាហារូបត្ថម្ភ ទទួលខុសត្រូវលើការមើលថែប្រភេទអាហារ និងសារធាតុចិញ្ចឹមដែលអ្នកជំងឺគួរទទួលបាន
 • គិលានុបដ្ឋាយិកាដែរមានភាពជំនាញក្នុងការថែទាំអ្នកជំងឺមហារីក យកចិត្តទុកដាក់ និងផ្តល់ដំបូន្មានគ្រប់ៗផ្នែក
 • វេជ្ជបណ្ដិតឯកទេសខាងចិត្តសាស្រ្ត ឬចិត្តវិទូ ថែរក្សាចិត្តរបស់អ្នក និងផ្តល់ដំបូន្មានយ៉ាងជិតស្និទ្ធ ដើម្បីឱ្យអ្នកជំងឺបានធូរស្រាលពីការព្រួយបារម្ភ និងមានកម្លាំងចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ
 • អ្នកព្យាបាលដោយចលនា រចនាសកម្មភាព និងជួយអ្នកជំងឺក្នុងការស្តាររាងកាយឡើងវិញ
 • ឱសថការីដែលជាអ្នកជំនាញខាងថ្នាំព្យាបាលជំងឺមហារីករៀបចំ និងរចនាថ្នាំឱ្យសមស្របជូនអ្នកជម្ងឺមហារីក
 • វេជ្ជបណ្ឌិតដែលមានឯកទេសខាងហ្សែន (Genetic) អានតម្លៃតេស្តហ្សែននៃការផ្លាស់ប្តូរមហារីក  រួមទាំងការមើលថែគ្រួសារអ្នកជំងឺដែលមានហានិភ័យនៃជំងឺមហារីកផងដែរ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Cancer Life’s Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

 • Readers Rating
 • Rated 5 stars
  5 / 5 (1 )
 • Your Rating