អត្ថបទសុខភាព

បន្ទប់វះកាត់អច្ឆរិយៈ Hybrid OR

Share:

បន្ទប់វះកាត់អច្ឆរិយៈ (Hybrid Operating Room) គឺជាបន្ទប់វះកាត់ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបៗជាច្រើន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យ Biplane DSA ឬការថតកាំរស្មី 2-plane ដើម្បីជួយឱ្យគ្រូពេទ្យមើលឃើញរូបភាពច្បាស់លាស់នៃសរីរាង្គ និងសរសៃឈាមផ្សេងៗអំឡុងពេលវះកាត់ ភាគច្រើនគេតែងតែប្រើប្រាស់សម្រាប់ការវះកាត់ដែរមានភាពស្មុគស្មាញធ្វើឱ្យការវះកាត់កាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យរបស់អ្នកជំងឺ។

ការព្យាបាលដែលតែងតែប្រើក្នុងបន្ទប់វះកាត់ Hybrid រួមមាន:

  • ការវះកាត់បេះដូងនិងសរសៃឈាមបេះដូង ដូចជា ការវះកាត់ប្លាស់ប្តូរសន្ទះបេះដូង ការវះកាត់បេះដូង ការវះកាត់ជួសជុលសរសៃឈាមបេះដូង ការវះកាត់សរសៃឈាមអាកទែរក្នុងបេះដូង
  • ការវះកាត់សរសៃឈាមខួរក្បាល ដូចជា ការវះកាត់ត្បៀតសរសៃឈាមខួរក្បាល ការវះកាត់សរសៃឈាមខួរក្បាលបែក ការវះកាត់សរសៃឈាមអាកទែរក្នុងខួរក្បាល
  • ការវះកាត់ប្រព័ន្ធ endocrine ដូចជា ការវះកាត់ដុំសាច់ក្រពេញទីរ៉ូអ៊ីត ការវះកាត់ក្រពេញកូនកណ្តុរ ការវះកាត់ក្រពេញ Adrenal
  • ការវះកាត់ប្រព័ន្ធលំហូរនោម ដូចជា ការវះកាត់គ្រួសក្នុងតម្រងនោម ការវះកាត់ដុំសាច់ក្នុងប្លោកនោម ការវះកាត់មហារីកក្រពេញប្រូស្តាត
  • ការវះកាត់ប្រព័ន្ធរំលាយអាហារ ដូចជា ការវះកាត់មហារីកពោះវៀនធំ ការវះកាត់មហារីកក្រពះ ការវះកាត់មហារីកថ្លើម

លើសពីនេះទៅទៀតបន្ទប់វះកាត់អច្ឆរិយៈ Hybrid ក៏អាចប្រើក្នុងការព្យាបាលជំងឺផ្សេងៗដូចជា ការ​វះកាត់​រោគ​ស្ត្រី ការវះកាត់ប្រព័ន្ធសរសៃប្រសាទ ការវះកាត់សន្លាក់​ ឬឆ្អឹងជាដើម។ អត្ថប្រយោជន៍នៃការការអនុវត្តនីតិវិធីនៅក្នុងបន្ទប់អច្ឆរិយៈ Hybrid រួមមាន ការវះកាត់ដែលមានប្រសិទ្ធភាពជាងមុន អ្នកជំងឺជាសះស្បើយលឿនជាងមុន កាត់បន្ថយហានិភ័យនៃផលវិបាករបស់អ្នកជំងឺ និងការចំណាយទាបជាងការវះកាត់។

ទោះជាយ៉ាងណាក៏ដោយ បន្ទប់​ Hybrid គឺជាបន្ទប់ប្រតិបត្តិការទំនើប និងមានតម្លៃថ្លៃខ្ពស់ ដូច្នេះហើយទើបមានតែនៅមន្ទីរពេទ្យខ្នាតធំតែប៉ុណ្ណោះ។​ មន្ទីរពេទ្យវេជ្ជថានីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវា បន្ទប់​វះកាត់អច្ឆរិយៈ Hybrid​ សម្រាប់អ្នកជំងឺដែលមានរាល់ការចង្អុលបង្ហាញ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating