ការឈឺកែងជើងរ៉ាំរ៉ៃ គឺជាសញ្ញាព្រមាន “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles
សរសៃពួរ Achilles គឺជាសរសៃពួរដ៏ធំបំផុតនៅក្នុងរាងកាយ ដែលភ្ជាប់សាច់ដុំកំភួនជើងទៅនឹងឆ្អឹងកែងជើង។ នៅពេលដែលវារលាកនៅក វាអាចបណ្តាលឱ្យឈឺចាប់ ហើម ក្រហម

“បុគ្គលិកការិយាល័យ” ដែលត្រូវធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរដោយមិនធ្វើចលនារាងកាយ ឬមនុស្សដែលត្រូវលើកកែងដៃ ឬបត់កដៃដោយនៅសភាពដដែលៗ ឬសូម្បីតែ “ស្ត្រីមេផ្ទះ” ដែលត្រូវធ្វើកិច្ចការផ្ទះ និងធ្វើម្ហូប ឬលើកវត្ថុធ្ងន់ជាញឹកញាប់ និងអាចប្រឈមនឹងហានិភ័យនៃជំងឺ “Tennis Elbow” ឬ “រលាកកែងដៃផ្នែកខាងក្រៅ” ដែលជាប្រភេទរលាកកែងដែរជួបញឹកញាប់ជាងគេ វាបណ្តាលមកពីការរលាកនៃសរសៃពួរដែលភ្ជាប់ទៅនឹងឆ្អឹងកែងដៃខាងក្រៅ ត្រូវបានគេហៅ និងដាក់ឈ្មោះតាមរបួសរបស់កីឡាករវាយកូនបាល់ ប៉ុន្តែសព្វថ្ងៃត្រូវបានគេរកឃើញថា ក្នុងមុខរបរផ្សេងៗក៏អាចមានអាការះបែបនេះដែរ វាអាចប៉ះពាល់ដល់ការប្រើប្រាស់ដៃក្នុងជីវិតប្រចាំថ្ងៃ ដោយរោគសញ្ញាដែលពាក់ព័ន្ធមានដូចខាងក្រោម
ប្រសិនបើរកឃើញរោគសញ្ញាខុសប្រក្រតីចាប់ផ្តើមកើតឡើង អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីព្យាបាល ប្រសិនបើទុកយូររហូតរាំរៃអាចធ្វើឪ្យម្រាមដៃ និងកដៃទន់ខ្សោយ គ្មានកំលាំង សម្រាប់ការព្យាបាលនិងចាប់ផ្តើមពីការសម្រាក សកម្មភាព ឬកីឡាដែលតម្រូវឱ្យប្រើដៃធ្ងន់ លេបថ្នាំដើម្បីកាត់បន្ថយការរលាក និងការព្យាបាលដោយចលនាបំបាត់ឬប្រើឧបករណ៍ព្យាបាលដោយចលនាបំបាត់ដូចជា អ៊ុលត្រាសោន (Ultrasound therapy) ឡាស៊ែរ (Laser therapy) ឬការព្យាបាលដោយរលកឆក់(Shock wave therapy) ដើម្បីជំរុញការជួសជុល និងការបង្កើតឡើងវិញនៃជាលិកាជុំវិញសរសៃពួរដែលរលាក
លើសពីនេះ ក៏អាចព្យាបាលដោយការចាក់ថ្នាំផ្លាកែតដែលមានកំហាប់ខ្ពស់ ឬ PRP (Platelet-rich plasma) ដែលយកឈាមរបស់អ្នកជំងឺទៅធ្វើការពិសោធន៍ រហូតបានកំហាប់ប្លាកែតសមស្រប រួចចាក់ចូលកន្លែងឈឺ ឬឆ្អឹងកែងដៃខាងក្រៅ វាជួយកាត់បន្ថយការរលាក និងជួសជុលសរសៃពួរដែលខូចខាត ចំពោះអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរខ្លាំង រហូតរំខានដល់ជីវិតប្រចាំថ្ងៃ ឬជាមួយនឹងការព្យាបាលផ្សេងៗប៉ុន្តែមិនមានភាពប្រសើរឡើងក្នុងរយៈពេល 6-12 ខែវេជ្ជបណ្ឌិតនឹងណែនាំការព្យាបាលវះកាត់ ដោយបច្ចុប្បន្ននេះមានបច្ចេកវិទ្យាវះកាត់ laparoscopic ដែលមានស្នាមរបួសតូច ធ្វើឱ្យអ្នកជំងឺជាសះស្បើយយ៉ាងឆាប់រហ័ស បន្ទាប់ពីការវះកាត់រួច សរសៃពួរ និងសាច់ដុំនឹងត្រឡប់មកដំណើរការធម្មតាវិញ ហើយអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានដូចធម្មតា
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000