ដោយចំណេះដឹងផ្នែកវេជ្ជសាស្ត្រក្នុងបច្ចុប្បន្ន ធ្វើឲ្យយើងដឹងថាជំងឺមហារីកពោះវៀនធំកើតមកពីដុំសាច់ឬហៅថា Polyp ក្នុងពោះវៀនធំ

ក្រោយពីមានដុំសាច់ក្នុងពោះវៀនធំ(Polyp in the colon)កើតឡើង អ្នកជំងឺមិនមានរោគសញ្ញាអ្វីខុសប្រក្រតី  លុះដល់ដុំសាច់(Polyp)មានទំហំធំឡើងនិងវិវត្តន៍ទៅជា

មហារីកទើបបញ្ចេញរោគសញ្ញាឲ្យដឹង  ហើយបច្ចុប្បន្នវេជ្ជបណ្ឌិតអាចធ្វើការពិនិត្យរកដុំសាច់ក្នុងពោះវៀនធំ(Polyp in the colon)បានដោយបច្ចេកវិទ្យការសុង

កាមេរ៉ាពិនិត្យក្នុងពោះវៀនធំ  ធ្វើឲ្យពិនិត្យឃើញដុំសាច់(Polyp)បានតាំងពីដំបូងៗ  ទោះបីជាដុំសាច់(Polyp)នោះមានទំហំតូចត្រឹម ២មម. ឬមានទំហំប៉ុនគ្រាប់សណ្តែកខៀវក៏ដោយ  ក្រៅពីនេះថែមទាំងអាចប្រើនិងបច្ចេកទេសវិភាគមើលពណ៌និងសរសៃឈាមដុំសាច់(Polyp) ​ដោយពន្លឺពិសេសដែលមានហៅថា Magnify Narrow Band Imaging Magnify NBI ធ្វើឲ្យអាចបញ្ជាក់បានថានោះជាដុំដែលប្រទះឃើញនោះជាដុំសាច់(Polyp)ប្រភេទអ្វី  វិវត្តន៍ទៅជាមហារីកហើយឬនៅ   មានការរីករាលដាលហើយឬនៅ  ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងប្រភេទសាច់នោះៗក្រោយពីពិនិត្យឃើញដុំសាច់ពីការសុងពោះវៀនធំ(Polyp in the colon)ហើយ  វេជ្ជបណ្ឌិតអាចធ្វើការវះកាត់យកដុំសាច់(Polyp)ចេញ  មុននិងដុំសាច់(Polyp)នោះនឹងមានឱកាសវិវត្តន៍ក្លាយទៅជាមហារីកពោះវៀនធំ  ហៅថា Endoscopic Submucosal Dissection ESD ដែលអាចធ្វើការកាត់យកដុំសាច់(Polyp)

ដែលមានទំហំធំ  ទោះបីមានផ្នែកខ្លះមានការវិវត្តន៍ទៅជាមហារីកហើយក៏ដោយ  តែមិនទាន់មានការរីករាលដាលទៅដល់ក្រពេញកូនកណ្តុរចេញបានដោយកាមេរ៉ាសុងពោះវៀនធំ  ជួយឲ្យអ្នកជំងឺមិនមានមុខរបួសដូចការវះកាត់ក្បាលពោះ  និងក្នុងករណីអ្នកខ្លះក៏មិនចាំបាច់ដល់ថ្នាក់វះកាត់បើកក្បាលពោះយកពោះវៀនចេញក្រៅ (colostomy) បើមិនចាំបាច់   តែទោះបីជាយ៉ាងណាក៏ដោយក្រោយពីការសុងពោះវៀនធំហើយអ្នកជំងឺគួរធ្វើការពិនិត្យសុងពោះវៀនធំជាប្រចាំតាមតម្រូវការរបស់វេជបណ្ឌិត    ហើយការពិនិត្យដោយការសុង

ពោះវៀនធំនោះជាការពិនិត្យរកដុំសាច់(Polyp) ប្រៀបប្រដូចជាការពិនិត្យរាងកាយផងដែរ  ដោយមិនបាច់ទុកឲ្យបញ្ចេញរោគសញ្ញាខុសប្រក្រតី  ជាពិសេសអ្នកដែលមានអាយុច្រើនជា ៥០ ឆ្នាំ  ឬមានគ្រួសារមានប្រវត្តិកើតជំងឺមហារីកពោះវៀនធំ  គួរធ្វើការពិនិត្យសុងមើលប្រព័ន្ធរំលាយអាហារជាប្រចាំជានិច្ច  ហើយចាំបាច់ត្រូវពិនិត្យនិងវេជ្ជបណ្ឌិតឯកទេសដែលមានភាពជំនាញខាងប្រើបច្ចេកវិទ្យាក្នុងការសុងកាមេរ៉ា  ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ  ព្រមទាំងគួរកាត់បន្ថយសកម្មភាពដែលប្រឈមហានិភ័យនិងបង្កឲ្យកើតភាពខុសប្រក្រតីនិងពោះវៀនធំ គួបផ្សំផង  ដូចជា ការទទួលទានអាហារដែលមិនបានចម្អិនថ្មី  អាហារក្លាសេ  ឬអាហារដែលឆ្លងកាត់ការច្នៃរួចរាល់ហើយដូចជា សាច់ក្រហម  សាច់ក្រក ជាដើម

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating