អត្ថបទសុខភាព

“ សាច់ក្រហម-សាច់កែច្នៃ “ មិនថាម៉ឺនុយណាក៏ប្រឈមហានិភ័យមហារីកពោះវៀនធំ-Colorectal cancer

Share:

តើនរណាដឹងថាអាហារដែលយើងបរិភោគជារៀងរាល់ៗថ្ងៃ នោះបង្កប់ទៅដោយកត្តាហានិភ័យនៃជំងឺមហារីកពោះវៀនធំ(Colorectal cancer) ​ជាពិសេសអាហារកែច្នៃដែលឆ្លងកាត់ការផ្អាប់  ការឆ្អើរផ្សែង  ឬដំណើរការផលិតផ្សេងៗ ដែលបង្កើនរសជាតិឬថ្នមអាហារ  ដូចជា បេខន់ (Bacon) សាច់ក្រកបារាំង  សាច់ក្រកចិន សាច់ក្រកវៀតណាម ប្រហឹត ជាដើម ដោយអាហារប្រភេទនោះសុទ្ធតែមានសារធាតុគីមី ណៃត្រូសាម៉ីន( Nitrosamine ) ដែលជាសារធាតុបង្កមហារីក លុះមានសន្សំក្នុងរាងកាយនឹងធ្វើប្រតិកម្មនិងកត្តាផ្សេងៗក្នុងរាងកាយ  ដូចជា ការរលាកនៃប្រព័ន្ធរំលាយអាហារ  ឬសារធាតុផ្សេងៗដែលរាងកាយបានទទួលបានតាមរយៈអាហារ ​កឲ្យកោសិការធម្មតាក្លាយទៅជាកោសិការមហារីកបាន

បច្ចុប្បន្នភោជនីយដ្ឋានអាហារប៊ូហ្វេ(Buffet)ក្លាយជាទីកន្លែងពេញនិយមឡើង ជាពិសេសប្រភេទសាច់អាំងនិងឆាប៊ូ  តើដឹងឬទេ ការបរិភោគ

សាច់ក្រហមមិនថាជា សាច់ជ្រូកក្រហម សាច់គោ សាច់ចៀម ឬសាច់ពពែ ដែលផ្សំឡើងជាអាហារក្នុងកំដៅក្តៅរហូតដល់ក្រៀមបែប

អាំង ឬត្រូវប្រកបអាហារក្នុងកំដៅខ្ពស់បែបស្ងោរ  ក៏មានហានិភ័យកឲ្យកើតមហារីកពោះវៀនធំបាន  ព្រោះក្រៅពីការយកសាច់ក្រហម

ទៅប្រកបអាហារក្នុងកំដៅខ្ពស់នឹងធ្វើឲ្យកើតសារធាតុអ៊ីដ្រូកាបូន polycyclic (PAH) និងអេទីលក្រូក្លីកអាមីទិក (HAA) ដែលជាសារជាតិបង្កមហារីក

ជារឿងដែលគួរឲ្យចាប់អារម្មណ៍ថាហានិភ័យនៃការកើតមហារីកពោះវៀនធំ(Colorectal cancer)នោះកើនឡើងតាមបរិមាណសាច់ក្រហមដែលបរិភោគ

គេបានរកឃើញថាការបរិភោគសាច់ក្រហម ១០០ ក្រាមក្នុងមួយថ្ងៃបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ១៧% និងញ៉ាំសាច់កែច្នៃ ៥០ ក្រាមក្នុងមួយថ្ងៃ នឹងបង្កើនហានិភ័យជំងឺមហារីកពោះវៀនថំដល់ទៅ១៨%

ដូច្នោះហើយ កុំគិតថាការអាហារអាំងនឹងបង្កើនហានិភ័យមហារីកពោះវៀនធំ(Colorectal cancer)តែម្យ៉ាង  តែការបរិភោគសាច់ក្រហម និងសាច់កែច្នៃ នៅក្នុងវិធីសាស្រ្តចម្អិនអាហារផ្សេងៗ ក៏ជាកត្តាបហានិភ័យបានដូចគ្នា

លោកវេជ្ជបណ្ឌិត សុកិច្ច​ ផាតត្រាជៀនផាន វេជ្ជបណ្ដិតជំនាញឯកទេសខាងពោះវៀនធំនិងទ្វារធំ នៃមន្ទីរពេទ្យ

វេជ្ជថានី បានមានប្រសាសន៍ថា ការបរិភោគសាច់ក្រហមនិងសាច់កែច្នៃក្នុងបរិមាណដែលសមរម្យប្រហែល៥០-១០០ក្រាមក្នុងមួយថ្ងៃ

ព្យាយាមទទួលទានប្រូតេអ៊ីនពីប្រភពផ្សេងៗដូចជា  ស៊ុត តៅហ៊ូ សណ្តែក ជំនួសសាច់ក្រហមនិងសាច់កែច្នៃ ​និងបន្ថែមការបរិភោគបន្លែ

យ៉ាងតិច ៤០០ក្រាម នឹងជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ(Colorectal cancer)បាន

ទោះជាយ៉ាងណាក៏ដោយជៀសវាងបរិភោគសាច់ក្រហមនិងសាច់កែច្នៃ ជាសកម្មភាពដែលពិបាកផ្លាសប្តូរបន្តិច  មកពីរបៀបរស់នៅប្រចាំថ្ងៃដែលធ្លាប់  ដូច្នោះហើយអ្នកដែលទម្លាប់បរិភោគអាហារដែលហានិភ័យ ឬអ្នកដែលមានអាយុជាង៥០ឆ្នាំ គួរបានទទួលការពិនិត្យសុង

ពោះវៀនធំ និងទ្វារធំ  ដើម្បីរកភាពខុសប្រក្រតីក្នុងពោះវៀនធំនិងទ្វារធំ  ជាពិសេសដុំសាច់ដែលប្រឈមនិងកើតជំងឺមហារីកពោះវៀនធំ(Colorectal cancer)

បាននាពេលអនាគត ​ ដោយបច្ចេកទេសសុងពោះវៀនធំក្នុងបច្ចុប្បន្ន  អាចពិនិត្យរកឃើញដុំសាច់ពីដំបូងៗ ទោះបីជាដុំសាច់នោះមានទំហំ

ត្រឹម២មម. ទំហំប៉ុនគ្រាប់សណ្តែកខៀវ ហើយបើសិនជាពិនិត្យឃើញដុំសាច់ពីការសុងពោះវៀនធំនោះ វេជ្ជបណ្ឌិតអាចធ្វើការកាត់ចេញ

បានភ្លាមដោយសុវត្ថិភាពដោយបច្ចេកទេសការវះកាត់តាមរយ:កាមេរ៉ាដែលសុងពិនិត្យពោះវៀនធំ ដើម្បីបង្ការការកើតជំងឺមហារីកពោះ

វៀនធំ

ទោះបីជាយ៉ាងណាក៏ដោយអ្នកជំងឺដែលមានដុំសាច់ដែលជាមហារីកពោះវៀនធំ(Colorectal cancer)រយ:ដំបូងខ្លះ  នៅអាចប្រើបច្ចេកទេសវះកាត់ដោយកាមេរ៉ា

ក្នុងការព្យាបាលបាន  ដែលនឹងមិនបន្សល់ស្លាក់ស្នាមវះកាត់ពីខាងក្រៅ   មានផលវិបាកតិចជាជាងការវះកាត់ធំ និងប្រើពេលវេលាក្នុងការ

សម្រាកតិច  អ្នកជំងឺអាចវិលត្រឡប់ទៅប្រើជីវិតប្រចាំថ្ងៃបានតាមធម្មតា​លឿនជាងមុន  តែទោះបីជាយ៉ាងណាក៏ដោយការវះកាត់ដោយ

បច្ចេកទេសវះកាត់តាមរយ:កាមេរ៉ានេះត្រូវតែធ្វើដោយវេជ្ជបណ្ឌិតឯកទេសជំនាញប៉ុណ្ណោះ ។

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating