អត្ថបទសុខភាព

ស្វែងយល់ពីការវះកាត់ជួសជុលសន្ទះបេះដូង – យល់ដឹងអំពីការវះកាត់ជួសជុលសន្ទះបេះដូង

Share:

នៅពេលយើងកាន់តែចាស់សន្ទះបេះដូងក៏កាន់តែចុះខ្សោយដែរ។ បន្ទាប់ពីអាយុ50គឺជាពេលដែលមនុស្សយើងងាយនឹងមានបញ្ហាសន្ទះបេះដូង។ តែយើងមានដំណឹងល្អ គឺមន្ទីរពេទ្យវេជ្ជថានីអាចធ្វើការវះកាត់ជួសជុលសន្ទះបេះដូង(Heart valve repair surgery)ដល់អ្នកជំងឺដែលត្រូវការវះកាត់ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគេ។ គ្រូពេទ្យវះកាត់បេះដូងរបស់យើងអាចធ្វើការជួសជុលសន្ទះបេះដូងនិងវះកាត់ប្តូរសន្ទះបេះដូង។(Heart valve repair and replacement surgery) ក្រុមគ្រូពេទ្យបេះដូងនៅមន្ទីរពេទ្យវីជេថានីលើកទឹកចិត្តដល់អ្នកជំងឺណាដែលត្រូវបានបដិសេធពីមន្ទីរពេទ្យផ្សេងៗឲ្យមកពិគ្រោះនិងព្យាបាលនៅមន្ទីរពេទ្យវេជ្ជថានី ព្រោះយើងអាចព្យាបាលនិងជួសជួសសន្ទះបេះដូងរបស់អ្នកបាន។

មូលហេតុនៃការចុះខ្សោយនៃសន្ទះបេះដូង

មូលហេតុនៃការចុះខ្សោយនៃសន្ទះបេះដូងអាចខុសគ្នារវាងបុគ្គល។ ភាគច្រើនអាចចុះខ្សោយតាមអាយុ។ ជំងឺមួយចំនួនរួមទាំងជំងឺដោយបាក់តេរី Endocarditis ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឬ ជំងឺសរសៃប្រសាទ ក៏អាចជាមូលហេតុនៃការចុះខ្សោយសន្ទះបេះដូងផងដែរ។ សន្ទះបេះដូងក៏អាចមានបញ្ហាដោយសារភាពមិនប្រក្រតីពីកំណើតផងដែរ។

ដំណាក់កាលនៃការជួសជុលសន្ទះបេះដូង (Heart valve repair procedure)

សន្ទះបេះដូងបួនអាចត្រូវការការវះកាត់។ ពួកគេត្រូវបានគេហៅថាសន្ទះ Mitral, សន្ទះ Aortic, សន្ទះ Tricuspid និងសន្ទះ Pulmonary ។ របៀបនៃវិធីជួសជុលត្រូវបានអនុវត្តអាស្រ័យលើទំហំនៃការខូចខាតរបស់សន្ទះបេះដូង។ ការវះកាត់ជួសជុលសន្ទះបេះដូង(Heart valve repair surgery)ភាគច្រើនអាចត្រូវបានធ្វើដោយជោគជ័យទោះបីជាស្ថិតក្នុងស្ថានភាព Median Sternotomyក៏ដោយ។ ការវះកាត់មុខរបូសតួចជោគជ័យបាន វាអាស្រ័យលើស្ថានភាពបេះដូង អ្នកជំងឺនិងគ្រូពេទ្យវះកាត់។ ក្នុងអំឡុងពេលវះកាត់ កង់រង្វង់មួយអាចត្រូវបានប្រើដើម្បីព័ទ្ធជុំវិញនិងទ្រទ្រង់សន្ទះបិទបើក។ ឬពេលខ្លះគ្រូពេទ្យអាំចពិនិត្យឃើញថាត្រូវប្តូរសន្ទះបេះដូងទាំងមូលដោយជំនួសដោយសន្ទះបេះដូងសិប្បនិម្មិតដែលធ្វើពីសំយោគរឺជាលិកាពីសត្វនិងការបរិច្ចាកបេះដូង។

ការស្តារសុខភាពឡើងវិញក្រោយពីការវះកាត់ជួសជុលសន្ទះបេះដូង(Heart valve repair surgery)
ពេលវេលានៃការស្តារសុខភាពឡើងវិញរបស់អ្នកបន្ទាប់ពីឆ្លងកាត់ការវះកាត់ជួសជុលសន្ទះបេះដូង(Heart valve repair surgery)ភាគច្រើនពឹងផ្អែកលើស្ថានភាពរាងកាយរបស់អ្នកមុនពេលវះកាត់។ អ្នកជំងឺវ័យចំណាស់ឬលើសទម្ងន់អាចប្រើពេលយូរ។អ្នកជំងឺត្រូវស្នាក់នៅមន្ទីរពេទ្យប្រហែលមួយសប្តាហ៍របន្ទាប់ពីការវះកាត់ដើម្បីតាមដាន នេះក៏រាប់បញ្ចូលការស្នាក់នៅបន្ទប់អាយស៊ីយូពីមួយទៅបីថ្ងៃ។ គ្រូពេទ្យអាចណែនាំឲ្យអ្នកជំងឺហាត់ប្រាណឬធ្វើការស្តារនីតិសម្បទាបេះដូងដែលជាផ្នែកមួយនៃដំណើរការស្តារឡើងវិញនូវសុខភាពរបស់អ្នក។ អ្នកជំងឺអាចវិលត្រឡប់ទៅធ្វើការវិញបាន បន្ទាប់ពី ៤ ទៅ ៦ សប្តាហ៍ក្រោយការវះកាត់ តែជាការងារស្រាលៗមិនប្រើកម្លាំងខ្លាំង។ អ្នកដែលបានឆ្លងកាត់ការវះកាត់ជួសជុល ឬ វះកាត់ប្តូរសន្ទះបេះដូងនឹងត្រូវលេបថ្នាំរំលាយឈាមតាមវេជ្ជបញ្ជាពេទ្យ វាអាស្រ័យលើប្រភេទនៃការវះកាត់នឹង។

អ្នកជំងឺត្រូវប្រុងប្រយ័ត្ននិងប្រាប់ដល់គ្រូពេទ្យធ្មេញ ឬគ្រូពេទ្យវះកាត់ផ្ទាល់របស់ពួកគេអំពីការវះកាត់កន្លងមករបស់ពួកគេនៅពេលដែលពួកគេធ្វើការវះកាត់ ឬការវះកាត់ធ្មេញផ្សេងទៀត។ វេជ្ជបណ្ឌិតឬពេទ្យធ្មេញអាចចេញវេជ្ជបញ្ជាអោយប្រើថ្នាំសំលាប់មេរោគមុនពេលពួកគេធ្វើការវះកាត់ឬវះកាត់ធ្មេញ។ នេះគឺដើម្បីការពារប្រឆាំងនឹងបាក់តេរីណាមួយដែលចូលទៅក្នុងចរន្តឈាមនិងបង្កឱ្យមានការឆ្លងមេរោគនៅសន្ទះបេះដូង។ ប្រសិនបើអ្នកមានសំណួរបន្ថែមទៀតអំពីការជួសជុលសន្ទះបេះដូងឬការវះកាត់ប្តូរសន្ទះបេះដូងសូមទូរស័ព្ទទៅមន្ទីរពេទ្យវេជ្ជថានីដើម្បីណាត់ជួបនិងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកបេះដូង។ ពួកគេនឹងផ្តល់ការពិគ្រោះយោបល់ពីការព្យាបាលសម្រាប់អ្នកយ៉ាងយកចិត្តទុកដាក់។ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000
ឬតាមអ៊ីម៉ែល [email protected]
Facebook: Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating


Tags: