តើការពិនិត្យបេះដូងធម្មតាពិតជាគ្រប់គ្រាន់មែនទេ? ការពិនិត្យតាមបំពង់អាហារអាចបង្ហាញពីភាពមិនប្រក្រតីដែលលាក់កំបាំង
តើការថតអេកូបេះដូងតាមបំពង់អាហារ (TEE) គឺជាអ្វី? […]
Table of Contents
ការឈឺដៃ និងស្មារ៉ាំរ៉ៃមិនមែនតែងតែបណ្ដាលមកពីឆ្អឹងខ្នងផ្នែកករហូតទេ ហើយការកំណត់អត្តសញ្ញាណប្រភពខុសអាចមានន័យថាការព្យាបាលគ្មានប្រសិទ្ធភាពអស់ជាច្រើនឆ្នាំ
ការឈឺក និងដៃគឺជាមូលហេតុទូទៅបំផុតមួយដែលអ្នកជំងឺទៅជួបវេជ្ជបណ្ឌិតឯកទេសឆ្អឹងខ្នង។ ក្នុងករណីជាច្រើន មូលហេតុបង្កមកពី សរសៃប្រសាទ ដែលត្រូវបានសង្កត់នៅក្នុងឆ្អឹងខ្នងផ្នែកក ដែលជាស្ថានភាពមួយហៅថា ជំងឺរលាកគល់ប្រសាទកញ្ចឹងក (cervical radiculopathy) ប៉ុន្តែមិនមែនការឈឺដៃទាំងអស់សុទ្ធតែមកពីឆ្អឹងខ្នងនោះទេ។ នៅពេលដែលរោគសញ្ញាមិនប្រសើរឡើងបន្ទាប់ពីទទួលការព្យាបាលដែលសមស្រប ឬមិនសមនឹងលំនាំដែលរំពឹងទុក គួរតែពិចារណាអំពីមូលហេតុផ្សេងទៀតនៃបញ្ហា
ជំងឺរលាកគល់សរសៃប្រសាទកញ្ចឹងកកើតឡើងនៅពេលដែលសរសៃប្រសាទនៅកត្រូវបានសង្កត់ ឬរលាក ជាធម្មតាដោយសារបញ្ហាលៀនឌីស ឬឆ្អឹងដុះ។ ដែលជាធម្មតាវាបណ្តាលឱ្យមានការឈឺចាប់ ស្ពឹក ឬខ្សោយដែលរាលដាលចុះមកដៃម្ខាង ដោយធ្វើតាមលំនាំជាក់លាក់មួយអាស្រ័យលើឫសសរសៃប្រសាទដែលរងផលប៉ះពាល់
ឧទាហរណ៍ ការគាបសរសៃប្រសាទនៅ C6–C7 ជាធម្មតាបណ្តាលឱ្យមានរោគសញ្ញាតាមបណ្តោយមេដៃ ម្រាមដៃចង្អុល ឬម្រាមដៃកណ្តាល។ ការផ្លាស់ប្តូរបន្តិចបន្តួចនៃឌីសនៅកម្រិតនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យដែលមានអាយុលើសពី 40ឆ្នាំ ឡើងទៅ។ ច្រើនរហូតដល់ថ្នាក់ថា តែងតែរកឃើញដោយចៃដន្យចំពោះមនុស្សដែលគ្មានរោគសញ្ញាអ្វីឡើយ
ការហើមឌីសដែលរកឃើញនៅលើ MRI មិនបានពន្យល់ដោយស្វ័យប្រវត្តិអំពីការឈឺចាប់របស់អ្នកជំងឺនោះទេ។ ការរកឃើញដោយរាងកាយត្រូវតែត្រូវគ្នានឹងការពិនិត្យរូបភាព ហើយនៅពេលដែលវាមិនត្រូវគ្នា ត្រូវពិចារណាការធ្វើរោគវិនិច្ឆ័យឡើងវិញ
ក្រុមសរសៃប្រសាទដៃ (Brachial Plexus) គឺជាបណ្តាញសរសៃប្រសាទដែលមានប្រភពចេញពីខួរឆ្អឹងខ្នងបរិវេនកញ្ចឹងក ហើយធ្វើដំណើរឆ្លងកាត់ស្មា និងចុះតាមដៃ មានតួរនាទីគ្រប់គ្រងចលនា និងអារម្មណ៍នៅទូទាំងនៃដៃទាំងមូល ពីស្មាដល់ចុងម្រាមដៃ។
ដោយសារតែសរសៃប្រសាទកៃ Brachial Plexus មានឫសសរសៃប្រសាទច្រើននៅរួមគ្នា បញ្ហាដែលកើតនៅកម្រិតនេះមានទំនោរប៉ះពាល់ដល់តំបន់ធំជាងសរសៃប្រសាទដែលខ្ទាស់តែមួយនៅក្នុងឆ្អឹងខ្នង។ រោគសញ្ញាអាចកើតឡើងលើដៃទាំងមូល ម្រាមដៃទាំងប្រាំ ឬស្មា ហើយក៏អាចរួមទាំងការផ្លាស់ប្តូរនៃលំហូរឈាម ការហើម ឬការគ្រប់គ្រងសីតុណ្ហភាពផងដែរ ដោយសារសរសៃប្រសាទស្វយ័តក៏ធ្វើដំណើរឆ្លងកាត់សរសៃប្រសាទ Plexus ផងដែរ
ដុំសាច់ស្រោមសរសៃប្រសាទ ដែលត្រូវបានគេហៅថាដុំសាច់សរសៃប្រសាទផ្នែកចុង គឺជាដុំសាច់ដែលវិវត្តនៅក្នុងជាលិកាជុំវិញសរសៃប្រសាទ។ ប្រភេទទូទៅបំផុតគឺ schwannomas និង neurofibromas។ ជាធម្មតាពួកវាមិនបង្កគ្រោះថ្នាក់ ហើយលូតលាស់យឺតៗក្នុងរយៈពេលជាច្រើនខែ ឬជាច្រើនឆ្នាំ ដែលមានន័យថារោគសញ្ញាច្រើនតែកើនឡើងបន្តិចម្តងៗ មុនពេលដែលគ្មាននរណាសង្ស័យថាពាក់ព័ន្ធជាមួយដុំសាច់
លោកវេជ្ជបណ្ឌិត Ekkapot Jitpun គ្រូពេទ្យវះកាត់ប្រព័ន្ធសរសៃប្រសាទដែលមានវិញ្ញាបនបត្រអន្តរជាតិ មានបទពិសោធន៍ជាង 10 ឆ្នាំក្នុងការវះកាត់សរសៃប្រសាទផ្នែកចុងនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានពន្យល់ថា នៅពេលដែលដុំសាច់ស្រោមសរសៃប្រសាទវិវត្តតាមបណ្តោយសរសៃប្រសាទដៃ brachial plexus វានឹងបង្ហាប់សរសៃប្រសាទបន្តិចម្តងៗ ដែលបណ្តាលឱ្យមានការឈឺចាប់ដែលកាន់តែអាក្រក់ទៅៗតាមពេលវេលា និងរាលដាលពាសពេញដៃ។ ដោយសារតែរោគសញ្ញាដំបូងរបស់វាអាចស្រដៀងនឹងការឈឺចាប់ដែលរាលដាលទៅដៃពីសរសៃប្រសាទកញ្ចឹងក (cervical radiculopathy) ដូច្នេះទើវាតែងតែមើលរំលង ជាពិសេសនៅពេលដែលត្រួតពិនិត្យត្រឹមតែ MRI បរិវេនកស្តង់ដារប៉ុណ្ណោះ
ការកំណត់អត្តសញ្ញាណដុំសាច់នៃសរសៃប្រសាទដៃ (brachial plexus tumor) តម្រូវឱ្យមានការថតរូបភាពពិសេសនៃសរសៃប្រសាទ plexus ដោយផ្ទាល់ ដែលជាការស្កេនដាច់ដោយឡែកមួយដែលមិនមែនជាការថតប្រចាំ លុះត្រាតែវាត្រូវបានសង្ស័យជាពិសេស
រោគសញ្ញាឈឺចាប់ស្មុគស្មាញក្នុងតំបន់ពិសេស ឬ CRPS គឺជាស្ថានភាពឈឺចាប់រ៉ាំរ៉ៃដែលអាចវិវត្តពីរបួសនៃសរសៃប្រសាទ ឬការរលាកសរសៃប្រសាទជាបន្តបន្ទាប់ វាមានលក្ខណៈពិសេសគឺការឈឺចាប់ដែលធ្ងន់ធ្ងរមិនសមាមាត្រទៅនឹងបញ្ហាដំបូង ហើយជារឿយៗត្រូវបានអមដោយការផ្លាស់ប្តូរពណ៌ស្បែកដែលអាចមើលឃើញ ការហើម ការទទួលដឹងនៃការប៉ះកាន់តែខ្លាំង និងធនចំពោះការប្រែប្រួលសីតុណ្ហភាព
CRPS អាចបណ្តាលមកពីស្ថានភាពសរសៃប្រសាទដែលស្មុគស្មាញ រួមទាំងដុំសាច់សរសៃប្រសាទ។ នៅពេលដែលមូលហេតុដើមមិនត្រូវបានរកឃើញ រោគសញ្ញាឈឺចាប់នៅតែបន្តកាន់តែអាក្រក់ទៅៗ ហើយការព្យាបាលផ្ដោតលើការធ្វើរោគវិនិច្ឆ័យខុសនឹងមានឥទ្ធិពលតិចតួច ឬគ្មានប្រសិទ្ធភាព
សញ្ញាដែលអាចចាំបាច់ត្រូវការការវាយតម្លៃបន្ថែម
ការឈឺចាប់ ឬស្ពឹកដែលប៉ះពាល់ដល់ដៃទាំងមូល និងម្រាមដៃទាំងអស់ រួមផ្សំជាមួយនឹងការហើម ការផ្លាស់ប្តូរពណ៌ស្បែក ភាពរសើបនៅពេលត្រជាក់ ឬជាប់ស្មាបន្តិចម្តងៗ។ លក្ខណៈពិសេសទាំងនេះអាចចង្អុលបង្ហាញពីស្ថានភាពលើសពីបញ្ហាឌីសកញ្ចឹថកស្តង់ដារ ហើយត្រូវការការពិនិត្យយ៉ាងល្អិតល្អន់បន្ថែម
ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវក្នុងករណីឈឺចាប់ស្មុគស្មាញនេះតម្រូវឱ្យធ្វើលើសពីការថត MRI កញ្ចឹងកធម្មតា។ ការវាយតម្លៃយ៉ាងហ្មត់ចត់ជាធម្មតារួមមាន៖
កម្រិតនៃការវាយតម្លៃនេះមានសារៈសំខាន់ជាពិសេសនៅពេលដែលអ្នកជំងឺមិនឆ្លើយតបទៅនឹងការព្យាបាលស្តង់ដារក្នុងរយៈពេលយូរ ឬនៅពេលដែលរោគសញ្ញាថ្មីៗ និងមិនអាចពន្យល់បានថាមកពីអ្វីនៅតែបន្តលេចឡើង
ការឈឺចាប់រ៉ាំរ៉ៃដែលមិនស្របតាមគំរូដែលរំពឹងទុក ឬដែលបន្តកាន់តែអាក្រក់ទៅៗ ទោះបីជាមានការព្យាបាលសមស្របក៏ដោយ គួរតែទទួលការពិនិត្យយ៉ាងលម្អិតម្ដងទៀត។ ការផ្លាស់ប្តូរភាពទ្រុឌទ្រោមបន្តិចបន្តួចនៅលើ MRI ឆ្អឹងខ្នងគឺជារឿងធម្មតាចំពោះមនុស្សពេញវ័យ ហើយអាចមិនទាក់ទងទាំងស្រុងទៅនឹងអ្វីដែលអ្នកជំងឺកំពុងជួបប្រទះ
ជំងឺដែលពាក់ព័ន្ធនឹងចុងសរសៃប្រសាទ និងក្រុមសរសៃប្រសាទប្រសាទដៃ ភាគច្រើនតែងតែទទួលការធ្វើរោគវិនិច្ឆ័យខុស ដោយសារតែវាត្រូវការការថតរូបភាពពិសេស និងការសង្កេតរោគសញ្ញាយ៉ាងលម្អិតទើបអាចកំណត់អត្តសញ្ញាណបាន។ វាមិនមែនជារឿងដំបូងដែលត្រូវពិចារណានោះទេ ប៉ុន្តែវាគួរតែពិចារណានៅពេលដែលការពន្យល់សាមញ្ញៗមិនទទួលបានលទ្ធផល
ប្រសិនបើការឈឺចាប់ដៃ ឬករបស់អ្នកនៅតែបន្ត ឬមិនស្របតាមគំរូច្បាស់លាស់ ការស្វែងរកការវាយតម្លៃពីអ្នកឯកទេសគឺមានសារៈសំខាន់ណាស់ ដើម្បីធានាបានថាអ្នកបានទទួលការធ្វើរោគវិនិច្ឆ័យដែលត្រឹមត្រូវ មុនពេលការព្យាបាលចាប់ផ្តើម។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវគឺជាជំហានសំខាន់បំផុត ពីព្រោះប្រសិនបើលទ្ធផលនៃរោគវិនិច្ឆ័យខុស សូម្បីតែការព្យាបាលដ៏ល្អបំផុតក៏មិនអាចជួយបានដែរ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000