តើការដាច់សរសៃចងឆ្អឹងមុខ ACLបណ្តាលមកពីអ្វី ហើយតើវាអាចព្យាបាលដោយរបៀបណា?

អត្ថបទសុខភាព

សំឡេងលឺនៅ​ក្នុង​ជង្គង់ តាមមកដោយការឈឺចាប់ និង​ហើម​រហូតធ្វើឪ្យ​អ្នក​មិនអាច​ធ្វើ​ចលនា ឬ​ទ្រ​ទម្ងន់បាន អាចជា​សញ្ញា​នៃ​ការ​ដាច់​សរសៃចង ACL ដែល​ជា​របួស​ទូទៅ​ក្នុងចំណោម​អត្តពលិក និងអ្នកដែលមាន​គ្រោះថ្នាក់។ ការរងរបួស​នេះ​មិន​ត្រឹមតែ​បង្ក​ការឈឺចាប់ និង​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រសិនបើ​មិន​បាន​ព្យាបាល វា​អាច​នាំ​ឱ្យ​កើត​ជំងឺសឹកសន្លាក់ជង្គង់​មុន​អាយុបាន។ អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឱ្យ​យល់​ពី​មូលហេតុ រោគសញ្ញា និង​ជម្រើស​នៃ​ការ​ព្យាបាល​សម្រាប់​ការ​ដាច់​សរសៃចង ACL ដូច្នេះ​អ្នក​អាចទ្រទ្រង់នឹងរបួសបាន ហើយអាចត្រលប់មកធ្វើ​ចលនា​ពេញលេញ​ឡើង​វិញបានម្ដងទៀត

តើការដាច់សរសៃចង ACL ជាអ្វី?

ការដាច់សរសៃចងឆ្អឹងមុខ (Anterior Cruciate Ligament: ACL) គឺជាការដាច់សរសៃពួរចងឆ្អឹងមុខ ដែលជារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងសន្លាក់ជង្គង់។ ជាធម្មតាសរសៃចងនេះ ដើរតួជាអ័ក្សកណ្តាល ដោយរក្សាស្ថេរភាព និងការពារការបង្វិលនៃជង្គង់។ នៅពេលដែលការដាច់សរសៃចង ACL កើតឡើង ស្ថេរភាពជង្គង់នឹងបាត់បង់ ដែលបណ្តាលឱ្យអ្នកជំងឺមានអារម្មណ៍ថារលុង ស្រុឌ ឬមិនមានលំនឹងក្នុងពេលធ្វើចលនា ដែលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពប្រចាំថ្ងៃ

មូលហេតុនៃការដាច់សរសៃចង ACL

មូលហេតុទូទៅបំផុតគឺការផ្លាស់ទីខុសចង្វាក់ភ្លាមៗនិងធ្ងន់ធ្ងរ ដោយអាចបែងចែកមូលហេតុបាន ដូចខាងក្រោម៖

  • ការរងរបួសពីការលេងកីឡា គឺជាមូលហេតុទូទៅបំផុត ជាពិសេសនៅក្នុងកីឡាដែលតម្រូវឱ្យឈប់ភ្លាមៗ ការផ្លាស់ប្តូរទិសដៅយ៉ាងលឿន ការប៉ះទង្គិច ឬការលោតចុះមិនត្រឹមត្រូវ ដូចជានៅក្នុង កីឡាបាល់ទាត់ បាល់បោះ បាល់ឱប ឬវាយសី
  • គ្រោះថ្នាក់ក្នុងជីវិតប្រចាំថ្ងៃ ដូចជាការដួល ការធ្លាក់ពីកន្លែងខ្ពស់ ឬគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្តាលឱ្យមានកម្លាំងបង្វិលធ្ងន់ធ្ងរដល់សន្លាក់ជង្គង់

​ ការ​ដាច់សរសៃចង ACL មាន​រោគ​សញ្ញាដូចម្ដេច

เอ็นไขว้หน้าขาด มีอาการอย่างไร
  • ឮសំឡេងខ្លាំងៗនៅក្នុងសន្លាក់ជង្គង់
  • ឈឺជង្គង់ខ្លាំងភ្លាមៗ
  • ជង្គង់ហើមគួរឱ្យកត់សម្គាល់
  • មិនអាចឈរ ឬដើរដោយជើងដែលរងរបួសបានពេញលេញ
  • មានអារម្មណ៍ថាជង្គង់រលុង ឬមិនមានស្ថេរភាព
  • មិនអាចពត់ ឬតម្រង់ជង្គង់បានពេញលេញ

តើអ្នកណាខ្លះដែលមានហានិភ័យនៃការរហែក ACL?

ទោះបីជារបួសនេះអាចកើតឡើងចំពោះនរណាម្នាក់ក៏ដោយ ក្រុមមនុស្សមួយចំនួនមានហានិភ័យខ្ពស់ជាង។ ក្រុមទីមួយគឺអត្តពលិក ដែលជារឿយៗប្រើជង្គង់របស់ពួកគេយ៉ាងខ្លាំង និងធ្វើចលនាលឿនៗ។ ក្រុមមួយទៀតគឺស្ត្រី ដែលកាយវិភាគសាស្ត្រ និងមុំសន្លាក់ជង្គង់របស់ពួកគេខុសពីបុរស រួមផ្សំជាមួយនឹងកម្លាំងសាច់ដុំជាមធ្យមទាបជាង ដែលធ្វើឱ្យពួកគេងាយនឹងរងរបួសនៅពេលធ្វើចលនាស្រដៀងគ្នា

វិធីសង្គ្រោះបឋមជាមូលដ្ឋាន

  1. ឪ្យអ្នកជំងឺបញ្ឈប់សកម្មភាពភ្លាមៗ ហើយនៅស្ងៀម កុំធ្វើចលនា
  2. ស្អំទឹកកកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម
  3. នៅពេលដែលរបួសបានធូរស្រាល សូមសាកល្បងពត់ និងលាតជង្គង់ ហើយដាក់ទម្ងន់បន្តិចម្តងៗ ដើម្បីតាមដានភាពមិនប្រក្រតីណាមួយ
  4. ប្រសិនបើការឈឺចាប់ធ្ងន់ធ្ងររហូតមិនអាចចលនាបាន សូមប្រើបន្ទះឈើ ឬឧបករណ៍ផ្សេងទៀត ហើយចងវាដោយបង់រុំ
  5. ប្រសិនបើជង្គង់ខូចទ្រង់ទ្រាយ ឬរមួល សូមកុំព្យាយាម ចុច ទាញ ឬរុញវាត្រឡប់ទៅកន្លែងដើមវិញ នែនាំឪ្យធ្វើការអបហើយស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់

ការធ្វើរោគវិនិច្ឆ័យនៃការដាច់សរសៃចងឆ្អឹងខាងមុខ ACL

การวินิจฉัยเอ็นไขว้หน้าขาด

នៅពេលអ្នកទៅជួបគ្រូពេទ្យរបស់អ្នក ពួកគេនឹងចាប់ផ្តើមដោយសួរអ្នកអំពីប្រវត្តិជំងឺរបស់អ្នក និងលក្ខណៈនៃគ្រោះថ្នាក់។ បន្ទាប់មក ពួកគេនឹងធ្វើការពិនិត្យរាងកាយ ដើម្បីវាយតម្លៃស្ថេរភាពនៃសន្លាក់ជង្គង់របស់អ្នក។ គ្រូពេទ្យរបស់អ្នកអាចបញ្ជាឱ្យថតកាំរស្មីអ៊ិច ដើម្បីរកមើលរបួសឆ្អឹងដែលពាក់ព័ន្ធ។ ដើម្បីធ្វើការវិនិច្ឆ័យត្រឹមត្រូវបំផុត ការស្កេន MRI (រូបភាពអនុភាពម៉ាញេទិក) ផ្តល់នូវរូបភាពច្បាស់លាស់នៃសរសៃចង និងជាលិកាទន់នៅក្នុងសន្លាក់ជង្គង់របស់អ្នក។ នេះអាចបញ្ជាក់ពីការរហែក ACL និងច្រានចោលរបួសដែលពាក់ព័ន្ធផ្សេងទៀតដែលអាចកើតមាន

ការព្យាបាល សរសៃចងឆ្អឹងខាងមុខ ACL ដែលរហែក

ដោយសារតែ ACL ដែលរហែកមិនអាចភ្ជាប់ឡើងវិញបានតាមធម្មតាដោយខ្លួនឯង ដូច្នេះការព្យាបាលទើបផ្តោតលើការស្តារស្ថេរភាពដល់សន្លាក់ជង្គង់។ វិធីសាស្ត្រព្យាបាលដែលទទួលបានជោគជ័យគឺការកសាង ACL ថ្មីឡើងវិញ (ACL Reconstruction) ដែលស្រដៀងនឹង ACL ដើម

ការវះកាត់ក្នុងពេលបច្ចុប្បន្នពេញនិយមប្រើវិធី វះកាត់ដោយប្រើកាមេរ៉ា ដោយអាចមើលឃើញទិដ្ឋភាពនៃរោគសាស្ត្រផ្សេងៗនៅក្នុងសន្លាក់ជង្គង់បានច្បាស់លាស់ និងជានីតិវិធីដែលមានការមុខរបួសតិចតួចបំផុត ដោយគ្រូពេទ្យវះកាត់ធ្វើការចោះរន្ធតូចៗខ្នាតប្រហែល ២-៣រន្ធ នៅជុំវិញជង្គង់ ដើម្បីបញ្ចូលកាមេរ៉ា និងឧបករណ៍វះកាត់ខ្នាតតូចៗ ចូលទៅជួសជុលសរសៃចងឆ្អឹងខាងមុខ។ គុណសម្បត្តិនៃការវះកាត់ដោយប្រើកាមេរ៉ា រួមមាន មុខរបួសវះកាត់ខ្នាតតូចត្រឹមតែ ១សង់ទីម៉ែត្រ ២-៣រន្ធ នឹងមិនប៉ះពាល់សរីរាង្គជុំវិញ ការឈឺចាប់តិចតួចបំផុត និងការជាសះស្បើយយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យអ្នកជំងឺត្រឡប់ទៅរកសកម្មភាពធម្មតាវិញក្នុងរយៈពេលខ្លី

តើអាចព្យាបាលការរហែក ACL ដោយមិនចាំបាច់វះកាត់បានទេ?

ចំពោះអ្នកជំងឺវ័យចំណាស់ ដែលមានការរហែកសរសៃចង ACL តែមួយ ហើយមិនមានសកម្មភាពដែលត្រូវប្រើជង្គង់ខ្លាំងក្លាក្នុងរយៈពេលយូរ អាចត្រូវបានពិចារណាការព្យាបាលដោយមិនវះកាត់ ដោយផ្តោតជាចម្បងលើការព្យាបាលដោយចលនាដើម្បីពង្រឹងសាច់ដុំជុំវិញជង្គង់

ប៉ុន្ដែសម្រាប់មនុស្សវ័យក្មេងដែលចង់ត្រឡប់ទៅលេងកីឡាវិញដូចជាបាល់ទាត់ វាយសី និងបាល់បោះ ឬអ្នកដែលធ្វើការដែលត្រូវការប្រើជង្គង់ ដូចជាអត្តពលិក អ្នកពន្លត់អគ្គីភ័យ កម្មករ ឬអ្នកទទួលភ្ញៀវ ការវះកាត់គឺជាជម្រើសដ៏សមស្របមួយដើម្បីស្តារស្ថេរភាពជង្គង់ និងការពារបញ្ហាទាក់ទងនឹងការងារ

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជំងឺ ដោយមិនគិតពីអាយុ ជួបប្រទះនឹងការដួលរលំជង្គង់ ឬរលុងសន្លាក់ជង្គង់ក្នុងជីវិតប្រចាំថ្ងៃ ឬប្រសិនបើការព្យាបាលដោយចលនាមិនធ្វើអោយរោគសញ្ញាប្រសើរឡើងទេ គ្រូពេទ្យអាចណែនាំការវះកាត់ដើម្បីការពារការខូចខាតបន្ថែមទៀត

ការដាច់សរសៃចងខាងមុខគឺជារបួសដែលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថេរភាពជង្គង់ និងគុណភាពជីវិត។ ប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យមានបញ្ហារយៈពេលវែងដូចជាជំងឺសឹកសន្លាក់ជង្គង់។ ការធ្វើរោគវិនិច្ឆ័យរហ័ស និងត្រឹមត្រូវ រួមផ្សំជាមួយនឹងផែនការព្យាបាលសមស្រប មិនថាជាការវះកាត់កសាងសរសៃចងថ្មីឡើងវិញ និងការព្យាបាលដោយចលនាត្រឹមត្រូវ អាចស្តារស្ថេរភាព និងកម្លាំងជង្គង់ឡើងវិញ ដែលអនុញ្ញាតឱ្យអ្នកត្រលប់ទៅសកម្មភាពប្រចាំថ្ងៃរបស់អ្នកវិញដោយទំនុកចិត្ត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 02-7340-000

Medically Reviewed by

DR. RATTHAPOOM WATCHAROPAS
DR. RATTHAPOOM WATCHAROPAS

Orthopedics

Sport Medicine and Shoulder Joint Surgery

Readers’ Rating

5.0 out of 5 stars (based on 2 reviews)