ទិដ្ឋភាពទូទៅ
ជំងឺរលាកស៊ីនូសស្រួចស្រាវ (Acute sinusitis) គឺជារោគសញ្ញារលាកបណ្តោះអាសន្នក្នុងឆ្អឹងច្រមុះស៊ីនុស (sinuses) ដែលភាគច្រើនទាក់ទងនឹងការឆ្លងមេរោគ។ ស៊ីនុសគឺជារន្ធឬស្នូលតូចៗនៅក្នុងក្បាល ដែលភ្ជាប់គ្នាតាមឆ្អឹងតូចៗ ហើយផលិតទឹករំអិលស្តើងៗដើម្បីសម្អាតច្រមុះ។ នៅពេលដែលស៊ីនុសត្រូវបានរលាក ពួកវានិងរីកធំ ពោរពេញដោយសារធាតុរាវ បណ្តាលឱ្យសំបោរកកកុញ និងស្ទះបំពង់បង្ហូរ។ វាអាចបណ្ដាលឲ្យការដកដង្ហើមតាមច្រមុះកាន់តែពិបាក ហើយបង្កអោយមានការរលាកមុខ ហើម និងឈឺក្បាល។ ជំងឺរលាកស៊ីនូសស្រួចស្រាវត្រូវបានគេហៅថា រៃណូស៊ីនុសីត rhinosinusitis ដោយសារតែជាភាគច្រើនជាលិកាច្រមុះក៏ត្រូវបានប៉ះពាល់ដែរ
ជំងឺរលាកស៊ីនូសស្រួចស្រាវភាគច្រើនបង្កឡើងដោយជំងឺផ្តាសាយធម្មតា ហើយជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍ដល់១០ថ្ងៃ លុះត្រាតែវាវិវត្តន៍ទៅជាឆ្លងមេរោគបាក់តេរី។
វិធីព្យាបាលដោយលេបថ្នាំនៅផ្ទះភាគច្រើនអាចព្យាបាលជំងឺរលាកស៊ីនូសស្រួចស្រាវបានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើជំងឺរលាកស៊ីនូសស្រួចស្រាវ បន្តលើសពី១២សប្តាហ៍ បើទោះជាបានទទួលការព្យាបាលរួចរាល់ក៏ដោយ វាត្រូវបានចាត់ថាជាជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ
រោគសញ្ញា
រោគសញ្ញាជំងឺរលាកស៊ីនូសស្រួចស្រាវរួមមាន៖
- ពិបាកដកដង្ហើមតាមច្រមុះ ដោយសារតែតឹងច្រមុះ
- ហៀរសំបោរ (postnasal drainage) មានសំបោរខាប់ពណ៌លឿង ឬបៃតងហូរចេញពីច្រមុះ
- អាការឈឺ រមាស់ ហើម និងមានសម្ពាធនៅជុំវិញភ្នែក ថ្ពាល់ ច្រមុះ ឬលើថ្ងាស និងកាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលឪនមុខចុះ
រោគសញ្ញានិងសញ្ញាផ្សេងទៀតនៃជំងឺរលាកស៊ីនូសស្រួចរួមមាន៖
- អស់កម្លាំងខ្លាំង
- ក្ដៅខ្លួន
- ក្អក
- ឈឺក្បាល
- ហឹងត្រចៀក
- ឈឺធ្មេញ
- បាត់ក្លិន
- បាត់រសជាតិ
- មានក្លិនមាត់
មនុស្សដែលកើតជំងឺរលាកស៊ីនូសស្រួចស្រាវ ភាគច្រើនមិនចាំបាច់ត្រូវការជួបវេជ្ជបណ្ឌិតទេ។ ប៉ុន្តែ បើអ្នកមានប្រវត្តិរលាកស៊ីនូសរ៉ាំរ៉ៃ ឬកើតឡើងវិញញឹកញាប់ រឺមានរោគសញ្ញាជាងមួយសប្តាហ៍ មានគ្រុនក្តៅជាប់រហូត រឺសម្គាល់ឃើញថារោគសញ្ញាខាងលើដូចជាធូរហើយបន្ទាប់មកកាន់តែ ធ្ងន់ឡើងវិញ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិត
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់បើមានរោគសញ្ញាដូចខាងក្រោម ដែលអាចជាសញ្ញាផ្ដល់ដំណឹងអំពីការឆ្លងមេរោគធ្ងន់ធ្ងរ៖
- ការវង្វេងវង្វល់ (confusion)
- រឹងក (stiff neck)
- គំហើញផ្លាស់ប្ដូរ (ឧ. មើលឃើញរូបភាពជាន់គ្នា)
- ឈឺ ហើម រឺក្រហមជុំវិញភ្នែក
- ក្ដៅខ្លួន
មូលហេតុ
មូលហេតុទូទៅនៃជំងឺរលាកស៊ីនូសស្រួចស្រាវរួមមានជំងឺផ្តាសាយឬអាឡែស៊ី ដែលអាចបណ្តាលឲ្យមានការរលាក និងហើមស៊ីនុស លើសពីនេះ ការឆ្លងបាក់តេរី ឬផ្សិតក៏អាចបណ្តាលឱ្យរលាក និងស្ទះប្រហោងឆ្អឹងស៊ីនូសផងដែរ។
កត្តាហានិភ័យ
ប្រសិនបើអ្នកមានលក្ខខណ្ឌដូចខាងក្រោមនេះ អ្នកអាចងាយនឹងវិវត្តទៅជាជំងឺរលាកស៊ីនូស៖
- ផ្តាសាយញឹកញាប់
- ប៉ះពាល់នឹងផ្សែងបារី ឬនៅក្បែរអ្នកជក់បារី
- បញ្ហាស៊ីនូសដែលកើតឡើងដោយគ្រុនក្តៅហៃ (hay fever) ឬអាឡែស៊ីផ្សេងទៀត
- បញ្ហាប្រព័ន្ធភាពស៊ាំ ដូចជា HIV/AIDS ឬជម្ងឺ cystic fibrosis
- បញ្ហាផ្លូវដង្ហើមក្នុងច្រមុះដូចជាមាន ទងសាច់ក្នុងច្រមុះ (nasal polyps), អាចមានដុំសាច់ ឬសាច់ដុំច្រមុះវៀច (deviated septum)
ការធ្វើរោគវិនិច្ឆ័យ (Diagnosis)
វេជ្ជបណ្ឌិតរបស់អ្នកអាចសួរអំពីរោគសញ្ញារបស់អ្នក នឹងធ្វើការត្រួតពិនិត្យរាងកាយ ដោយអាចរួមជាមួយការស្ទាបពិនិត្យកន្លែងឈឺនៅលើច្រមុះ មុខ និងពិនិត្យខាងក្នុងច្រមុះរបស់អ្នក។
ពីលើការត្រួតពិនិត្យនេះ វេជ្ជបណ្ឌិតអាចធ្វើការវិនិច្ឆ័យបានដោយមិនចាំបាច់ត្រូវការធ្វើតេស្តបន្ថែមទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះអាចមានការប្រើបច្ចេកទេសបន្ថែម ដើម្បី
កំចាត់ជំងឺផ្សេងៗ និងដើម្បីបញ្ជាក់អំពីជំងឺរលាកស៊ីនូសស្រួចស្រាវ
- ការធ្វើការឆ្លុះច្រមុះ Nasal Endoscopy៖ វេជ្ជបណ្ឌិតអាចមើលទៅដល់ក្នុងស៊ីនូសរបស់អ្នក ដោយប្រើឧបករណ៍អង់ដូស្កុបឆ្លុះក្នុងច្រមុះដែលជាបំពង់តូចអាចបត់បែនបាន និងមានភ្លើង fiber-optic
- ការថត CT ស្កេន (Imaging studies)៖ ប្រហោងឆ្អឹងស៊ីនូសនិងតំបន់ជុំវិញច្រមុះរបស់អ្នក អាចមើលឃើញបានយ៉ាងច្បាស់ក្នុងការថត CT scan។ តេស្តរូបភាពអាចមានប្រយោជន៍ក្នុងការរកឃើញភាពមិនប្រក្រតី ឬបញ្ហាដែលអាចកើតមានផ្សេងៗ ប៉ុន្តែវាមិនត្រូវបានណែនាំសម្រាប់ករណីជំងឺរលាកស៊ីនូសស្រួចស្រាវដែលមិនស្មុគស្មាញនោះទេ
- សំណាកសំបារ និងស៊ីនូស៖ ជាធម្មតាការធ្វើតេស្តមន្ទីរពិសោធន៍មិនមានការចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺរលាកស៊ីនូសស្រួចស្រាវទេ។ ទោះជាយ៉ាងណា ការយកសំណាក(cultures) សំបោរ ឬស៊ីនូសអាចត្រូវបានប្រើ ដើម្បីកំណត់មូលហេតុ ដូចជា ការឆ្លងមេរោគបាក់តេរី ឬប្រសិនបើជំងឺមិនមានការប្រសើរឡើងបន្ទាប់ពីការព្យាបាល ឬមានតែកាន់តែធ្ងន់ធ្ងរទៅៗ
- ការធ្វើតេស្តអាឡែហ្ស៊ី (Allergy testing)៖ ប្រសិនបើវេជ្ជបណ្ឌិតសង្ស័យថា អាឡែហ្ស៊ីជាមូលហេតុនៃជំងឺរលាកស៊ីនូសស្រួចស្រាវរបស់អ្នក វេជ្ជបណ្ឌិតនឹងណែនាំឲ្យធ្វើតេស្តអាឡែហ្ស៊ីលើស្បែក។ វាជាវិធីឆាប់រហ័ស និងសុវត្ថិភាពក្នុងការសម្គាល់សារធាតុបង្កអាឡែហ្ស៊ី
ការព្យាបាល
ករណីជំងឺរលាកស៊ីនូសស្រួចស្រាវភាគច្រើននឹងជាដោយខ្លួនឯង។ ជាធម្មតា ការប្រើវិធីការថែទាំខ្លួនឯងគឺគ្រប់គ្រាន់ហើយក្នុងការកាត់បន្ថយរោគសញ្ញា
ការព្យាបាលសម្រាប់គ្រប់គ្រងរោគសញ្ញា
វេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំអំពីវិធីការព្យាបាលដូចខាងក្រោម៖
- សេរ៉ូមប្រៃសម្រាប់បាញ់ច្រមុះ (Saline nasal spray)៖ ប្រើសម្រាប់បាញ់ច្រមុះបានច្រើនដងក្នុងមួយថ្ងៃ
- Nasal corticosteroids៖ ប្រើសម្រាប់បន្តក់ក្នុងច្រមុះដើម្បីបញ្ឈប់ និងការពារពីការរលាក។ ឧទាហរណ៍មាន Fluticasone, Budesonide, Mometasone, និង Beclomethasone
- ថ្នាំបន្ថូរការតឹងច្រមុះ Decongestants៖ ថ្នាំបន្ធូរការតឹងច្រមុះរួមមានទាំងថ្នាំគ្រាប់ ថ្នាំទឹក និង ថ្នាំបាញ់។ គួរប្រើថ្នាំបំបាត់ការតឹងច្រមុះក្នុងរយៈពេលខ្លី បើមិនដូច្នេះទេ វាអាចបង្កការតឹងច្រមុះឡើងវិញ ដែលជាការតឹងច្រមុះកាន់តែខ្ល
- ថ្នាំអាឡែហ្ស៊ី៖ ប្រសិនបើអាឡែស៊ីគឺជាមូលហេតុនៃជំងឺរលាកស៊ីនូសរបស់អ្នក ការប្រើថ្នាំអាឡែហ្ស៊ីអាចជួយកាត់បន្ថយរោគសញ្ញាអាឡែស៊ីបាន
- ថ្នាំបំបាត់ការឈឺចាប់ (OTC pain relievers)៖ ដូចជា អាស្ពីរីន អ៊ីប៊ុយប្រូហ្វេន ឬអាសេតាមីណូហ្វេន ឬអ៊ីប៊ូប្រូហ្វេន។ គួរផ្តល់ថ្នាំអាស្ពីរីនដល់កុមារ ឬក្មេងជំទង់ដោយប្រុងប្រយ័ត្នទោះបីជាថ្នាំអាស្ពីរីនមានសុវត្ថិភាពក្នុងការប្រើចំពោះកុមារដែលមានអាយុលើសពី 3 ឆ្នាំក៏ដោយ ក៏វាមិនគួរប្រើប្រាស់ចំពោះកុមារ ឬក្មេងជំទង់ដែលមានរោគសញ្ញាដូចជំងឺផ្តាសាយ ឬជំងឺអុតស្វាយនោះទេ។ ដោយសារតែថ្នាំអាស្ពីរីនត្រូវបានភ្ជាប់ទៅនឹងរោគសញ្ញារបស់ Reye’s syndrome នៅក្នុងកុមារទាំងនោះ ដែលជាជំងឺកំរ ហើយអាចបណ្ដាលទៅជាជំងឺធ្ងន់ធ្ងរបាន
ថ្នាំប្រឆាំងបាក់តេរី
ជំងឺរលាកស៊ីនូសស្រួចស្រាវជារឿយៗបង្កមកពី វីរុស មិនមែនបាក់តេរីទេ ដូច្នេះមិនចាំបាច់ឡើយក្នុងការប្រើថ្នាំប្រឆាំងបាក់តេរី ។ បើសិនជាបង្កដោយបាក់តេរី វាក៏អាចជាដោយខ្លួនឯងបានដែរ ដូច្នេះវេជ្ជបណ្ឌិតអាចតាមដានចាំមើលស្ថានភាពសិន មុននឹងផ្តល់ថ្នាំប្រឆាំងបាក់តេរី។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញារបស់អ្នករ៉ាំរ៉ៃ ឬ កាន់តែធ្ងន់ធ្ងរ ថ្នាំប្រឆាំងបាក់តេរីប្រហែលជាចាំបាច់។ វាមានសារៈសំខាន់ណាស់ក្នុងការលេបថ្នាំអង់ទីប៊ីយោទិចដែលកំណត់ដោយវេជ្ជបណ្ឌិតរបស់អ្នករហូតដល់អស់ ទោះបីជាអ្នកចាប់ផ្តើមមានអារម្មណ៍ធូរស្រាលហើយក៏ដោយ។ ប្រសិនបើអ្នកឈប់លេបវាឆាប់ពេក រោគសញ្ញារបស់អ្នកអាចនឹងត្រលប់មកវិញ
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ (ប្រើថ្នាំចាក់សម្រាប់បន្ថយប្រតិកម្មនៃរាងកាយចំពោះសារធាតុបង្កអាឡែហ្ស៊ី) អាចជួយព្យាបាលរោគសញ្ញានេះបាន ប្រសិនបើអាឡែហ្ស៊ីជាមូលហេតុនៃជំងឺរលាកស៊ីនូសស្រួចស្រាវ របស់អ្នក

