រោគសញ្ញាមួយចំនួនដែលហាក់ដូចជារឿងធម្មតា ដូចជាឈឺក្បាលធ្ងន់ធ្ងរ ប្រកាច់ស្រួចស្រាវ ឈឺក្បាលនៅតំបន់ណាមួយដោយគ្មានហេតុផលច្បាស់លាស់ វាអាចជាសញ្ញាព្រមាននៃស្ថានភាពធ្ងន់ធ្ងរដែលលាក់ខ្លួន ដូចជា ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតីអេវីអឹម (AVM) ដែលអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងអាចគំរាមកំហែងដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា
Dr. PONGSAKORN PONGSAPAS គ្រូពេទ្យឯកទេសសរសៃប្រសាទនៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតីអេវីអឹម (AVM – Arteriovenous Malformation) បណ្តាលមកពីសរសៃឈាមដែលតភ្ជាប់ជាមួយសរសៃឈាមក្រហម និងសរសៃវ៉ែនក្នុងខួរក្បាលដែលមានការព័ន្ធគ្នា។ ដោយសរសៃឈាមក្រហមមានតួនាទីដឹកជញ្ជូនឈាមដែលសម្បូរដោយអុកស៊ីហ្សែនពីបេះដូងទៅខួរក្បាល ខណៈពេលដែលសរសៃវ៉ែនមានតួនាទីដឹកជញ្ជូនឈាមដែលខ្វះអុកស៊ីសែនពីគ្រប់ផ្នែកនៃរាងកាយត្រឡប់ទៅបេះដូងវិញ។ នៅពេលដែលជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM កើតឡើង ឈាមនឹងមិនអាចដឹកជញ្ជូនតាមធម្មតាបាន ហើយប្រសិនបើកើតស្ថានភាពសរសៃឈាមខួរក្បាលខុសប្រក្រតីដែលកកិតជញ្ជាំងសរសៃឈាម និងសរសៃវ៉ែនយ៉ាងធ្ងន់ធ្ងរ នោះសរសៃឈាមទាំងនោះអាវប្រែជាផុយស្រួយ និងងាយដាច់ នាំឱ្យមានការហូរឈាមក្នុងខួរក្បាលបាន
ការសិក្សាជាច្រើនបានរកឃើញថា ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM អ្នកជំងឺអាចកើតមានតាំងពីកំណើត ហើយវាអាចនឹងចាប់ផ្តើមមានក្នុងអំឡុងពេលការអភិវឌ្ឍក្នុងគភ៌។ ជំងឺសរសៃឈាមខួរក្បាលខុសប្រក្រតី AVM ត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមានឈាមហូរផ្នែកតំណពូជ (Hereditary Hemorrhagic Telangiectasia: HHT) ឬត្រូវបានគេស្គាល់ក្នុងឈ្មោះមួយទៀតថាជារោគសញ្ញា Osler-Weber-Rendu ស្ថានភាពនេះជារឿយៗតែងប៉ះពាល់ដល់ដំណើរការបង្កើតសរសៃឈាមនៅក្នុងផ្នែកផ្សេងៗនៃរាងកាយ រួមទាំងជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM ដែលជាជំងឺដែលមិនអាចកំណត់អត្តសញ្ញាណបានច្បាស់លាស់
ជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM ច្រើនកើតលើបុរសជាងស្ត្រី ហើយវាមានហានិភ័យកើនឡើងប្រសិនបើមានប្រវត្តិនៃជំងឺនេះក្នុងគ្រួសារ។ រោគសញ្ញានៃជំងឺនេះច្រើនតែលេចចេញជាបណ្តើរៗនៅចន្លោះអាយុ១០ឆ្នាំដល់៤០ឆ្នាំ ហើយកាន់តែច្បាស់នៅពេលពេញវ័យ ឬប្រហែលជាមិនមានរោគសញ្ញាអ្វី រហូតដល់មានការដាច់សរសៃឈាម រហូតបណ្តាលឱ្យហូរឈាមក្នុងខួរក្បាល ក្នុងករណីខ្លះ រោគសញ្ញាអាចចាប់ផ្តើមបន្ទាប់ពីការហូរឈាមក្នុងខួរក្បាលបានកើតឡើងរួចហើយ។ រោគសញ្ញាដែលអាចកើតមានរួមមាន៖
ប្រកាច់
ឈឺក្បាលនៅក្នុងតំបន់មួយនៃក្បាល
សាច់ដុំខ្សោយ ឬស្ពឹកនៅតំបន់មួយនៃរាងកាយ ពិការ ឬខ្វិន
ការបាត់បង់ការមើលឃើញ
ការនិយាយមិនច្បាស់
អាការៈច្របូកច្របល់ វិលមុខ និងអសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ
ការបាត់បង់តុល្យភាពពេញលេញនៃការធ្វើចលនា
វិធីសាស្រ្តក្នុងការធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមខួលក្បាលខុសប្រក្រតី AVM អាចត្រួតពិនិត្យបានជាច្រើនវិធីសាស្រ្តអាស្រ័យលើការសំរេចចិត្តរបស់វេជ្ជបណ្ឌិតដូចជា ការពិនិត្យសរសៃឈាមខួរក្បាលដោយ Cerebral Angiography ដែលជាការធ្វើតេស្តរោគវិនិច្ឆ័យដែលមានភាពជាក់លាក់កម្រិតខ្ពស់បំផុតនិងមានប្រយោជន៍ក្នុងការកំណត់ទីតាំង និងលក្ខណៈនៃសរសៃឈាម និងសរសៃវ៉ែនដែលរងផលប៉ះពាល់ ក្រៅពីនេះក៏មានការពិនិត្យបែប CT Scan និង MRI ក៏មានផងដែរ
ដោយការពិនិត្យបែប MRI អាចបង្ហាញពីទីតាំងនៃជំងឺសរសៃឈាមខួរក្បាលខុសប្រក្រតី AVM និងបង្ហាញព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរនៃជាលិកាខួរក្បាល ដោយមិនបង្កឱ្យមានការឈឺចាប់ ដោយសារតែមិនចាំបាច់បញ្ចូលឧបករណ៍សុងសរសៃឈាម ហើយអ្នកជំងឺនឹងមិនទទួលជាតិវិទ្យុសកម្មនោះទេ
សម្រាប់ការព្យាបាល ជំងឺ AVM មានវិធីសាស្រ្តជាច្រើន វេជ្ជបណ្ឌិតនឹងជ្រើសរើសវិធីព្យាបាលដែលសមស្របនឹងអាយុ និងសុខភាពរាងកាយរបស់អ្នកជំងឺ។ គោលបំណងសំខាន់នៃការព្យាបាល គឺដើម្បីការពារការហូរឈាមក្នុងខួរក្បាល។ ការវះកាត់យកសរសៃឈាមខុសប្រក្រតីចេញអាចជាជម្រើសល្អបំផុតសម្រាប់អ្នកជំងឺដែលមានហានិភ័យទាបក្នុងការហូរឈាមក្នុងខួរក្បាល ឬប្រកាច់។ វេជ្ជបណ្ឌិតនឹងប្រើវិធីវះកាត់ដោយកាមេរ៉ា ក្រៅពីនេះក៏មានវិធីសាស្រ្តផ្សេងទៀតដើម្បីព្យាបាលជំងឺនេះផងដែរ ដូចជាការបញ្ចូលលួសដើម្បីបិទសរសៃឈាម (Endovascular Embolization) និងការព្យាបាលដោយកាំរស្មីរួមគោលដៅ Stereotactic radiosurgery)
ប្រសិនបើអ្នកមានរោគសញ្ញាស្រដៀងទៅ ជំងឺ AVM ជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលរួមជាមួយ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ព្រោះវាអាចជាគ្រោះថ្នាក់ដល់អាយុជីវិត
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធប្រសាទ , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
DR. PONGSAKORN PONGSAPAS
Surgery
neurosurgical interventions
Readers’ Rating
0.0 out of 5 stars (based on 0 reviews)