រកឃើញលឿន…ឱកាសរស់រានមានជីវិតខ្ពស់ ជាមួយនឹងបច្ចេកវិទ្យា Low-dose CT និង EBUS

អត្ថបទសុខភាព

ការពិនិត្យមហារីកសួត៖ ត្រឹមត្រូវ សុវត្ថិភាព មិនចាំបាច់វះកាត់

“ក្អករ៉ាំរ៉ៃ ឈឺទ្រូង ងាយអស់កម្លាំង” គឺជារោគសញ្ញាដែលមនុស្សជាច្រើនអាចមើលរំលង ប៉ុន្តែវាអាចជាសញ្ញាព្រមាននៃ “មហារីកសួត” ដែលជាជំងឺដ៏សាហាវដែលសម្លាប់មនុស្សជុំវិញពិភពលោកដោយសារតែភាគច្រើនរកឃើញយឺតពេល

កត្តាហានិភ័យនៃជំងឺមហារីកសួតរួមមាន៖

  1. បារី អ្នកដែលជក់បារីមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកសួតច្រើនជាង អ្នកមិនជក់បារី 20 ទៅ 30 ដង
  2. Asbestos ដែលមាននៅក្នុងវត្ថុធាតុងាយឆេះ សន្លឹកការពារកម្ដៅតាមអគារ ប្រភេទមួយចំនួននៃអ៊ីសូឡង់ ឧស្សាហកម្មវាយនភ័ណ្ឌ ។ល។
  3. ឧស្ម័នវិទ្យុសកម្ម ឬឧស្ម័នរ៉ាដុន (Radon) គឺជាឧស្ម័នគ្មានពណ៌ គ្មានក្លិន ដែលអាចរកឃើញបាននៅក្នុងដីធម្មជាតិ និងប្រភពថ្ម ឬតំបន់ដែលមានរ៉ែអ៊ុយរ៉ាញ៉ូម
  4. សារធាតុផ្សេងទៀតដូចជា ក្រូមីញ៉ូម នីកែល និងធូលីពីឧស្សាហកម្មធុនធ្ងន់ ចំហាយប្រេង ចំហេះផ្សែងផ្សេងៗ រួមទាំងការបំពុលខ្យល់មិនបរិសុទ្ធ
  5. ជំងឺសួត អ្នកដែលមានជំងឺរបេងសួត មានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកសួត ដោយកើតឡើងនៅបរិវេនដែលមានស្លាកស្នាមដែលបណ្តាលមកពីជំងឺរបេងសួត

ដូច្នេះ វាត្រូវបានណែនាំឱ្យធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ឬទទួលការស្កេនពិនិត្យដោយកាំរស្មីកុំព្យូទ័រ ឲប្រភេទបរិមាណវិទ្យុសកម្មកម្រិតទាប (Low Dose CT Scan) ប្រសិនបើពិនិត្យឃើញដុំសាច់ ឬស្នាមនៅក្នុងសួត។ វេជ្ជបណ្ឌិតនឹងពិចារណាលើការធ្វើរោគវិនិច្ឆ័យបន្ថែមទៀតដោយប្រើបច្ចេកវិទ្យា EBUS-TBNA (Endobronchial Ultrasound-Guided Transbronchial Needle Aspiration) 

ដោយប្រើបច្ចេកទេស ឆ្លុះបំពង់ខ្យល់រួមជាមួយអ៊ុលត្រាសោន ដែលអនុញ្ញាតឱ្យគ្រូពេទ្យអាចច្រិបជាលិកាពីដុំសាច់ ឬកូនកណ្តុរនៅក្នុងទ្រូងបានយ៉ាងត្រឹមត្រូវ។ ប្រសិនបើ​រក​ឃើញលឿន និង​ព្យាបាលបាន​ទាន់​ពេល នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ជា​សះស្បើយ​ទាំងស្រុង ប៉ុន្តែ​ប្រសិនបើបណ្ដោយឪ្យ ​ដុំសាច់ ឬ​ស្លាកស្នាម​នៅក្នុង​សួត​​ឱ្យ​លូតលាស់ នោះ​មហារីក​នឹង​រាលដាល​ ពិបាកព្យាបាល ហើយអាចអន្ដរាយដល់អាយុជីវិត

ចំណុចសំខាន់នៃការពិនិត្យ EBUS៖

  • ការធ្វើកោសល្យវិច័យពីកូនកណ្តុរ ឬដុំសាច់នៅខាងបំពង់ខ្យល់ដោយមិនចាំបាច់វះកាត់
  • កាត់បន្ថយហានិភ័យនៃផលវិបាក
  • ការប្រើអ៊ុលត្រាសោនដើម្បីនាំផ្លូវដើម្បីភាពជាក់លាក់ កាត់បន្ថយហានិភ័យ និងការជាសះស្បើយលឿនជាងមុន
  • ពិនិត្យរកឃើញទាំង មហារីកសួត របេង និងដុំសាច់ក្នុងប្រព័ន្ធផ្លូវដង្ហើម
  • ដឹងលទ្ធផលធ្វើកោសល្យវិច័យដុំសាច់ក្នុងរយៈពេល 2 ថ្ងៃ
  • ជាសះស្បើយលឿន ឈឺតិច មានសុវត្ថិភាព

ការធ្វើតេស្តនេះគឺស័ក្តិសមសម្រាប់អ្នកដែលមានដុំសាច់ក្នុងទ្រូង ឬមានហានិភ័យដូចជាអ្នកជក់បារី ឬមានរោគសញ្ញាផ្លូវដង្ហើមខុសប្រក្រតី

កុំ​ចាំ​រហូត​ដល់​យឺត​ពេល បើ​សិន​ជា​អ្នក ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​រោគ​សញ្ញា​មិន​ប្រក្រតី សូម​មក​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​មួយ​អ្នក​ជំនាញ​ឲ្យ​បាន​ឆាប់ ដើម្បីរៀបចំផែនការព្យាបាលសមស្រប

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលជំងឺផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

2.0 out of 5 stars (based on 1 review)