ក្រពេញប្រូស្តាតរីកធំដែលជាជំងឺពេញនិយមក្នុងចំណោម បុរសចូលនិវត្តន៍អាចព្យាបាលបានដោយមិនចាំបាច់វះកាត់
ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia – BPH) គឺជាស្ថានភាពមួយដែលក្រពេញប្រូស្តាតនៃបុរសរីកធំខុសពីធម្មតា។

ជំងឺរមួលពងស្វាស (Testicular Torsion) ជាបញ្ហាគ្រោះថ្នាក់មួយរបស់បុរសដែលរកឃើញច្រើនបំផុតក្នុងមនុស្សពេញវ័យនិងកុមារា បញ្ហានេះកើតឡើងនៅពេលដែលសរសៃឈាមដែលផ្គត់ផ្គង់ពងស្វាសត្រូវបានរមួល ធ្វើអោយឈាមមិនអាចហូរទៅចិញ្ចឹមពងស្វាសបាននាំឪ្យមានការឈឺចាប់ធ្ងន់ធ្ងរ ហើមឡើងក្រហម និងអាចធ្វើឪ្យបាត់បង់ជាលិកាពងស្វាសប្រសិនបើមិនបានទទួលការព្យាបាលយ៉ាងទាន់ពេលវេលា
នៅពេលដែលមានរោគសញ្ញាការរមួលពងស្វាសកើតឡើង គ្រូពេទ្យនឹងធ្វើការវះកាត់ភ្លាមៗដើម្បីរក្សាពងស្វាសទុក ប្រសិនបើទុកស្ថានភាពនេះលើសពី ៤ ម៉ោង អាចបណ្តាលឱ្យពងស្វាសមានការខូចខាតជាអចិន្ត្រៃយ៍ និងអាចត្រូវវះយកពងស្វាសចេញនៅទីបំផុត
ដូចនេះប្រសិនបើមានអារម្មណ៍ថាឈឺចាប់ខ្លាំងក្នុងថង់ពងស្វាស ហើយឈឺចាប់យ៉ាងស្ថេរភាព សូមមកមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា
Urology Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)